ឆ្នាំ ២០២១
កំហឹង​ចំពោះ​ភាព​អយុត្តិធម៌
ខែ ឧសភា ឆ្នាំ ២០២១


« កំហឹង​ចំពោះ​ភាព​អយុត្តិធម៌ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

កំហឹង​ចំពោះ​ភាព​អយុត្តិធម៌

ការ​ដកស្រង់

ព្រះយេស៊ូវ​គ្រីស្ទ

ភាពអយុត្តិធម៌​ហាក់ដូចជា​មិន​ត្រូវគ្នា​នឹង​ភាពពិត​នៃ​ព្រះវរបិតា​សួគ៌​ដែល​ពេញ​ដោយ​ក្តី​សប្បុរស និង​ក្តី​ស្រឡាញ់​ឡើយ ។ ប៉ុន្តែ ទ្រង់​គឺ​មាន​ពិតប្រាកដមែន ទ្រង់​មាន​ព្រះទ័យ​ល្អ ហើយ​ទ្រង់មាន​ក្តី​ស្រឡាញ់ដ៏​ឥតខ្ចោះ​ចំពោះ​បុត្រ​របស់​ទ្រង់​ម្នាក់ៗ ។…

ពេលខ្លះ ភាព​អយុត្តិធម៌​មិន​អាច​ពន្យល់​បាន​ទេ ។ ភាព​អយុត្តិធម៌​ដែល​មិន​អាច​ពន្យល់​បាន​នោះគឺ​ជា​កំហឹង ។… ជីវិត​រមែង​ស្លាប់​គឺ​ជាប់ទាក់ទង​នឹង​ភាព​អយុត្តិធម៌ ។…

… ខ្ញុំ​សូម​ប្រកាស​ដោយអស់​ពី​ដួង​ចិត្ត​ខ្ញុំ​ថា ព្រះ​យេស៊ូវគ្រីស្ទ​មាន​ព្រះ​ប្រាជ្ញា​ញាណ​ដឹង​ទាំង​ពី​ភាព​អយុត្តិធម៌ ហើយ​ទាំង​មាន​ព្រះចេស្តា​ក្នុងការ​ប្រទាន​នូវ​ដំណោះស្រាយ​ផងដែរ ។… ទ្រង់​ញាណ​ដឹង​ពី​អ្វី​ដែល​យើង​កំពុង​ជួប​ប្រទះ​យ៉ាង​ឥតខ្ចោះ ។…

… នៅក្នុង​ភាព​អស់​កល្បជានិច្ច ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ​នឹង​ដោះស្រាយ​ភាព​អយុត្តិធម៌​ទាំងអស់ ។ យើង​ពិត​ជា​ចង់ដឹង តាម​របៀប​ណា និង នៅពេលណា ។ តើ ទ្រង់​ទាំងទ្វេ​នឹង​ធ្វើ​បែប​នោះ​ដោយ​របៀប​ណា ? តើ​នៅ​ពេល​ណា ដែល​ទ្រង់​ទាំងទ្វេ​ធ្វើ​បែប​នេះ ? ចំពោះ​ចំណេះដឹង​របស់​ខ្ញុំ ទ្រង់​ទាំងទ្វេ​ពុំ​បាន​បើកសម្តែង ដោយ​របៀបណានៅ​ពេលណានោះទេ ។ អ្វី​ដែល​ខ្ញុំ​ដឹង​គឺថា​ទ្រង់​ទាំងទ្វេ នឹង​ធ្វើ ។…

យើង​អាច​ព្យាយាម​ទុក​សំណួរ​របស់​យើង​អំពី ដោយ​របៀបណា និង នៅពេល​ណា មួយ​អន្លើ​សិន ហើយ​ផ្តោត​ទៅលើ​ការអភិវឌ្ឍ​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ។…

នៅពេល​យើង​អភិវឌ្ឍ​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ យើង​ក៏​គួរតែ​ខិតខំ​ប្រែក្លាយ​ដូចជា​ទ្រង់​ផងដែរ ។ បន្ទាប់មក យើង​ប្រាស្រ័យ​ទាក់ទង​អ្នក​ដទៃ​ដោយ​ក្តី​អាណិត​អាសូរ ហើយ​ព្យាយាម​ជៀសវាង​ភាព​អយុត្តិធម៌​ដែល​យើង​រក​ឃើញ ។…

សូម​កុំ​បណ្តោយ​ឲ្យ​ភាព​អយុត្តិធម៌​ធ្វើ​ឲ្យ​បងប្អូន​រឹងទទឹង ឬ​បំបាត់​សេចក្តីជំនឿ​របស់​បងប្អូន​លើ​ព្រះ​ឡើយ ។ ផ្ទុយទៅវិញ សូមទូល​សូមជំនួយ​ពី​ព្រះ ។ បង្កើន​ការ​ដឹង​គុណ​របស់​បងប្អូន និង​ពឹង​ផ្អែក​លើ​ព្រះ​អង្គ​សង្គ្រោះ ។…

… សេចក្តី​ជំនឿ​របស់​បងប្អូន​លើ​ព្រះ​វរបិតា​សួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ​នឹង​ទទួល​បាន​រង្វាន់​ច្រើន​ជាង​បងប្អូន​គិត​ដល់​ទៅទៀត ។ ភាព​អយុត្តិធម៌​ទាំងអស់—ជា​ពិសេស កំហឹង​ចំពោះ​ភាព​អយុត្តិធម៌—នឹង​ត្រូវ​បាន​ឧទ្ទិស​ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន ។