ឆ្នាំ ២០២១
មើល​ចុះ ! យើង​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំងឡាយ
ខែ ឧសភា ឆ្នាំ ២០២១


« មើល​ចុះ ! យើង​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំងឡាយ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

« មើល​ចុះ ! យើង​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំងឡាយ »

ការ​ដកស្រង់

ទិដ្ឋភាព​ភ្នំ

អព្ភូតហេតុ ទីសម្គាល់ និង​ការណ៍​អស្ចារ្យ​ទាំងឡាយ​កើត​មាន​នៅ​ក្នុង​ចំណោម​អ្នកដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ថ្ងៃនៅ​ក្នុង​ជីវិត​របស់​បងប្អូន និង​ជីវិត​ខ្ញុំ ។ អព្ភូតហេតុ​គឺ​ជា​សកម្មភាព​ដ៏​ទេវភាព ការបើក​សម្តែង និង​ជា​ការបង្ហាញ​ឲ្យ​ឃើញ​នៃ​ព្រះចេស្តា​ដ៏​គ្មាន​ដែន​កំណត់​របស់​ព្រះ និង​ជា​ការបញ្ជាក់​មួយ​ថា ទ្រង់​គឺ « នៅ​តែ​ដដែល ទោះពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​តទៅ » [ មរ៉ូណៃ ១០:១៩ ] ។ ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​បង្កើត​សមុទ្រ អាច​ធ្វើ​ឲ្យ​សមុទ្រ​ស្ងប់ ព្រះអង្គ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​អាច​មើល​ឃើញ អាច​ជួយ​យើង​ឲ្យ​ផ្តោត​លើ​កិច្ចការ​ខាង​ព្រលឹង​វិញ្ញាណ​បាន ។ ព្រះអង្គ​ដែល​បាន​សម្អាត​មនុស្ស​ឃ្លង់ អាច​កែតម្រូវ​ភាពទន់ខ្សោយ​របស់​យើង​បាន ។ ព្រះអង្គ​ដែល​បាន​ព្យាបាល​មនុស្ស​ខ្វិន អាច​ហៅ​ឲ្យ​យើង​ក្រោក​ឡើង​ដោយមាន​បន្ទូល​ថា « ​ចូរ​មក​តាម​ខ្ញុំ​ចុះ » [ លូកា ១៨:២២ ] ។

បងប្អូន​ជាច្រើន​នាក់​បាន​ធ្វើ​ជា​សាក្សី​នៃ​អព្ភូតហេតុ ច្រើន​ជាង​អ្វី​ដែល​បងប្អូន​ដឹង​ទៅ​ទៀត ។ អព្ភូតហេតុ​ទាំង​នោះ​អាច​មើល​ទៅ​តូចតាច បើ​សិន​ជា​ប្រៀបធៀប​ទៅ​ព្រះយេស៊ូវ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ ។ ប៉ុន្តែ​ភាពអស្ចារ្យ​មិន​មែន​ជា​ធាតុ​ផ្សំ​នៃ​អព្ភូតហេតុ​នោះ​ទេ លើកលែង​តែ​វា​មក​ពី​ព្រះ​ប៉ុណ្ណោះ ។…

មាន​ពេល​ច្រើន​ដែល​យើង​សង្ឃឹម​ថា​មាន​អព្ភូតហេតុ​មួយ ដើម្បី​ព្យាបាល​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ បង្វែរ​សកម្មភាព​អយុត្តិធម៌ចេញ ឬ​ដើម្បី​លួងលោម​ដួងចិត្ត​ដែល​ឈឺ​ចាប់ ឬ​ព្រលឹង​ដែល​ខក​ចិត្ត ។ ការមើល​ទៅ​បញ្ហា​ដោយ​ទស្សនវិស័យ​នៃ​ជីវិត​រមែង​ស្លាប់ នោះ​យើង​ចង់​ឲ្យ​ព្រះអម្ចាស់​ធ្វើ​អន្តរាគមន៍ ដើម្បី​ជួសជុល​នូវ​អ្វី​ដែល​បាន​បាក់បែក ។ តាម​រយៈ​សេចក្តី​ជំនឿ អព្ភូតហេតុ​នឹង​កើត​ឡើង បើ​ទោះ​ជា​វា​មិន​កើត​តាម​ពេល​វេលា​របស់​យើង ឬ​ជាមួយ​នឹង​ដំណោះស្រាយ​ដែល​យើង​ចង់​បាន​នោះ​ក៏​ដោយ ។…

ព្រះអម្ចាស់​បាន​រំឭក​យើង​ថា « ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​យើង​ដែរ » [ អេសាយ ៥៥:៨ ] ។ ទ្រង់​ថ្លែង​ទៅ « អស់​អ្នក​ដែល​នឿយព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរមក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក » [ ម៉ាថាយ ១១:២៨ ] សម្រាក​ពី​ការព្រួយបារម្ភ ការខកចិត្ត ការភ័យខ្លាច ការមិនស្តាប់បង្គាប់ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់ សម្រាប់​ក្តីសុបិន្ត​ដែល​បាត់បង់ ឬ​បាក់ទឹកចិត្ត ។ ភាពសុខសាន្ត​ក្នុង​ពេល​ច្របូកច្របល់ ឬ​ទុក្ខព្រួយ​គឺ​ជា​អព្ភូតហេតុ​មួយ ។