ឆ្នាំ ២០២១
ការសន្ទនា​ដែល​ចាំបាច់
ខែ ឧសភា ឆ្នាំ ២០២១


« ការសន្ទនា​ដែល​ចាំបាច់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

ការសន្ទនា​ដែល​ចាំបាច់

ការ​ដកស្រង់

យុវនារី​ម្នាក់​ឱប​យុវនារី​ម្នាក់​ទៀត

យើង​មិន​អាច​រង់ចាំ​ឲ្យ​ការប្រែចិត្ត​ជឿ​កើតឡើង​ចំពោះ​កូនៗ​របស់​យើងទេ ។ ការប្រែចិត្តជឿ​ដោយ​ចៃដន្យ​គឺ មិនមែន ជា​គោលការណ៍​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ ។ ការប្រែក្លាយ​ដូចជា​ព្រះ​អង្គសង្រ្គោះ​របស់​យើង​ពុំមែន​កើតឡើង​ដោយ​ចៃដន្យ​ទេ ។ ការ​ស្រឡាញ់ ការបង្រៀន និង​ការថ្លែង​ទីបន្ទាល់​ដោយ​ចេតនាពិត អាច​ជួយ​កុមារ​ចាប់ផ្តើម​តាំងពី​នៅតូច ដើម្បី​ស្គាល់​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ទីបន្ទាល់ និង​ការប្រែចិត្ត​ជឿ​របស់​កូនៗ​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។…

សូម​ពិចារណា​តម្លៃ​នៃ​ការសន្ទនា​ជា​គ្រួសារ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ការសន្ទនា ដ៏ចាំបាច់ ដែល​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ ។ នៅពេល​យើង​មាន​ការសន្ទនា​បែប​នោះ​ជាមួយ​កូនៗ​របស់​យើង គឺ​យើង​ជួយ​ពួកគេ​បង្កើត​គ្រឹះ « ដ៏​ខ្ជាប់​ខ្ជួន​មួយ ជា​គ្រឹះ​មួយ​បើ​សិន​ណា [ ពួកគេ ] សង់​នៅ​លើ​នោះ នោះ​ពួក​គេ​មិន​អាច​រលំ​បាន​ឡើយ » [ ហេលេមិន ៥:១២ ] ។

ការពិភាក្សា​ដ៏សំខាន់​ទាំង​នេះ​អាច​ដឹកនាំ​កូនៗឲ្យ ៖

  • យល់​គោលលទ្ធិ​នៃ​ការប្រែចិត្ត ។

  • មាន​សេចក្ដីជំនឿ​លើព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។

  • ជ្រើសយក​ពិធីបុណ្យ​ជ្រមុជទឹក និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​មាន​អាយុ​ប្រាំបីឆ្នាំ ។

  • ហើយ​អធិស្ឋាន « និង​ដើរ​ដោយ​ទៀងត្រង់​នៅ​ចំពោះ​ព្រះអម្ចាស់ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៨ ] ។…

កាល​ដែល​កុមារ​រៀន ហើយ​រីកចម្រើន នោះ​ជំនឿ​របស់​ពួកគេ​នឹង​ផ្លាស់ប្តូរ ។ ប៉ុន្តែ​កាលពួកគេ​បានបំពាក់​ដោយត្រឹមត្រូវ នោះ​ពួកគេ​អាច​រីកចម្រើន​នៅក្នុង​សេចក្តីជំនឿ សេចក្តីក្លាហាន ទោះបី​ជួបប្រទះ​ការប្រឆាំង​ដ៏​ខ្លាំង​ក្តី ។

អាលម៉ា​បានបង្រៀន​យើង​ឲ្យ « ប្រុងប្រៀប​ចិត្ត​គំនិត​របស់​កុមារ » [ អាលម៉ា ៣៩:១៦ ] ។ យើង​កំពុង​រៀបចំ​ជំនាន់​ដែល​កំពុង​ពេញវ័យ ដើម្បី​ធ្វើ​ជា​អ្នក​ការការពារ​នៃ​សេចក្តីជំនឿ​នៅ​អនាគត ដើម្បី​យល់​ថា « [ ពួកគេ ] បាន​សេរីភាព ដើម្បី​ធ្វើ​អ្វីៗ​សម្រាប់ [ ខ្លួន​របស់​ពួកគេ ]—គឺ​ដើម្បី​រើស​យក​ផ្លូវ​ទៅ​ឯ​សេចក្ដី​ស្លាប់​ដ៏​អស់​កល្ប​ជានិច្ច ឬ​ក៏​ផ្លូវ​ទៅ​ឯ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ » [ នីហ្វៃទី​២ ១០:២៣ ] ។ កុមារ​គួរ​ទទួល​បាន​ការយល់ដឹង​ពី​សេចក្តីពិត​ដ៏​មហិមា​នេះ ៖ ភាព​អស់កល្ប​ជានិច្ច​មិនមែន​ជា​រឿង​ដែល​ត្រូវ​ធ្វើ​ខុស​នោះទេ ។

សូម​ឲ្យ​ការន្យា​ដ៏ចាំបាច់ ប៉ុន្តែ​មាន​លក្ខណៈ​សាមញ្ញ​របស់​យើង​ជាមួយ​កុមារ​យើង ជួយ​ពួកគេ​ឲ្យ​មាន « ​អំណរ​ចំពោះ ព្រះ​បន្ទូល អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ឥឡូវ​នេះ ដើម្បី​ពួកគេ​បាន​រីករាយ​នឹង « ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​ឯ​នា​បរលោក គឺជា​សិរី​ល្អ​ដ៏​នៅ​អមត » [ ម៉ូសេ ៦:៥៩; ការគូស​បញ្ជាក់​បាន​បន្ថែម ] ។