ព័ត៌មានក្នុងស្រុក
ការប្រារព្ធខួបសាសនាគ្រីស្ទរយៈពេល ១០០ ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមនៅក្នុងការប្រារព្ធសាសនាគ្រីស្ទានរយៈពេល ១០០ ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដែលប្រារព្ធធ្វើឡើងជាពិសេសដែលធ្វើឡើងនៅក្នុងក្រុងភ្នំពេញ ។ ព្រឹត្តការណ៍ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៧-២៨ ខែមករា ឆ្នាំ ២០២៣ នៅទីធ្លាមហោស្រពកោះពេជ្រ ។ សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងពួកគ្រីស្ទានដទៃទៀតរាប់ពាន់នាក់បានចូលរួមនៅក្នុងពិធីនេះ ។
នាយករដ្ឋមន្ត្រីហ៊ុន សែន បានចូលរួមថ្លែងសុទ្ធរកថាទៅកាន់អ្នកស្ដាប់ដែលជាគ្រីស្ទានមានចំនួនជិត ១០០០០ នាក់ ។ នៅក្នុងប្រសាសន៍របស់លោក លោកបានមានប្រសាសន៍ថា « ការប្រមូលផ្ដុំនេះ គឺជាការបង្ហាញអំពីការរីកចម្រើននៃសាសនាគ្រីស្ទនៅក្នុងប្រទេសកម្ពុជានៅក្រោមម្លប់សន្ដិភាព » ។
សាសនាគ្រីស្ទ បានចូលមកក្នុងប្រទេសកម្ពុជាដំបូងឡើយ នៅឆ្នាំ ១០២៣ ហើយបច្ចុប្បន្ននេះ មានពួកគ្រីស្ទានចំនួន ១១៤៤០២ នាក់ ។ ចំនួននេះគឺជាចំនួនភាគរយតូចមួយនៅក្នុងចំណោមប្រជាជន ដែលមានប្រហែលជា ៩៥ ភាគរយគឺជាអ្នកកាន់ពុទ្ធសាសនា ។ សព្វថ្ងៃនេះ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានសមាជិកច្រើនជាង ១៦០០០ នាក់ នៅក្នុងប្រទេសកម្ពុជា ។
ប្រធានបេសកកម្មនៃសាសនាចក្រនៅក្នុងប្រទេសកម្ពុជា គឺប្រធាន នាងកូណូវាសនា បានចូលរួមនៅក្នុងព្រឹត្តការណ៍នោះ ហើយបានទទួលការសម្ភាសជាមួយនឹងសារព័ត៌មាន EAC ។ នៅពេលសារព័ត៌មានសួរថា លោកមានអារម្មណ៍យ៉ាងណាអំពីព្រឹត្តការណ៍នេះ នោះលោកបានមានប្រសាសន៍ថា « ពិធីប្រារព្ធខួប ១០០ ឆ្នាំនេះ បង្ហាញពីសេចក្ដីស្រឡាញ់ និងការយកទឹកព្រះទ័យរបស់ព្រះមានចំពោះព្រះរាជាណាចក្រកម្ពុជា » ។ លោកក៏បានបង្ហាញផងដែរថា ព្រះរាជាណាចក្រកម្ពុជានឹងបន្ដរីកចម្រើន ដោយសារតែព្រះគង់នៅទីនេះ ។
ប្រធាននាង បានបន្ដទៀតថា « យើងត្រូវបានប្រទានពរ ព្រោះរដ្ឋាភិបាលបានអនុញ្ញាតឲ្យយើងអនុវត្តសាសនារបស់យើងដោយសេរី ។ យើងមានអ្នកផ្សព្វផ្សាយសាសនាដែលបានចាកចេញពីគេហដ្ឋានរបស់ពួកគេ ហើយបម្រើនៅជុំវិញពិភពលោក ។ យើងមានអ្នកផ្សព្វផ្សាយសាសនាជនជាតិអាមេរិកកាំង និងជនជាតិខ្មែរដែលបម្រើនៅទីនេះ » ។ លោកមានប្រសាសន៍ថា ពួកគេចែកចាយសារលិខិតនៃដំណឹងល្អ ហើយនឹងសារលិខិតរបស់ពួកព្យាការីនៅរស់សព្វថ្ងៃនេះ ។ នៅពេលសារព័ត៌មានសួរថា តើអ្វីដែលធ្វើឲ្យសាសនាចក្រមានភាពខុសប្លែកពីគេ នោះលោកបានមានប្រសាសន៍ថា « យើងមានព្យាការីនៅរស់ ដែលជាមេដឹកនាំនៃសាសនាចក្រ ដែលលោកទំនាក់ទំនងដោយផ្ទាល់ជាមួយព្រះ ហើយយើងមានបព្វជិតភាព និងផែនការនៃសេចក្ដីសង្គ្រោះ » ។
អែលឌើរ ម៉ាឡាឈី ហ៊ន ជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងសម្រាប់សាសនាចក្រ ក៏ទទួលការសម្ភាសផងដែរ ។ គាត់ត្រូវបានសួរអំពីអត្ថប្រយោជន៍នៃសាសនាគ្រីស្ទចំពោះប្រទេសកម្ពុជា ។ គាត់បានឆ្លើយតបថា « សាសនាគ្រីស្ទ អាចជួយបង្កើតវប្បធម៌នៃក្ដីស្រឡាញ់ ហើយទន្ទឹងចាំឲ្យព្រះគ្រីស្ទបន្ដប្រទានពរដល់ប្រទេសនេះ ។ ទ្រង់អាចប្រទានពរដល់យើងជាមួយនឹងចំណេះដឹង ការអប់រំ ហើយនាំសេចក្ដីសង្ឃឹម និងអំណរនៅក្នុងជីវិតរបស់យើង ។
សមាជិកនៃសាសនាចក្រ រួមទាំងការប្រមូលផ្ដុំអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងដ៏ធំមួយ បានចូលរួមក្នុងពិធី ហើយជួបនឹងនាយករដ្ឋមន្ត្រីដោយផ្ទាល់ ។ អ្នកតំណាងមកពីសាសនាចក្រចំនួនបួនរូប ត្រូវបានអញ្ជើញឲ្យអង្គុយនៅលើវេទិការជាមួយនឹងភ្ញៀវកិត្តិយស រួមមាន សៀ សំណាង ជាប្រធានសមាគម ប្រធានស្ដេក អេង ប៊ុនហួច គណៈប្រធានស្ដេកខាងត្បូង ទូច សោភ័ណ្ឌ និងប្រធានមណ្ឌល តាយសុខាភារម្យ ។
សមាជិកក៏បានចូលរួមនៅក្នុងសម័យប្រជុំថ្ងៃសៅរ៍ដើម្បីប្រារព្ធពិធីនោះផងដែរ ។ នៅក្នុងសម័យប្រជុំទាំងបី រយៈពេលពីរថ្ងៃនេះ មានពួកគ្រីស្ទានជិត ៣០០០០ នាក់មកពីប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក បានចូលរួមជាមួយគ្នា ប្រារព្ធខួបសាសនាគ្រីស្ទ ១០០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ដែលប្រារព្ធដំណឹងល្អ និងសេចក្ដីសង្ឃឹមទៅលើប្រទេសកម្ពុជា ៕