ឆ្នាំ ២០២៣
ការដកស្រង់​ចេញពី​សន្និសី​ទទូទៅ​ប្រចាំ​ឆ្នាំ​លើកទី ១៩៣
ខែ ឧសភា ឆ្នាំ ២០២៣


សូម​ស្វាគមន៍​មកកាន់​ច្បាប់​នេះ

ការដកស្រង់​ចេញពី​សន្និសី​ទទូទៅ​ប្រចាំ​ឆ្នាំ​លើកទី ១៩៣

« យើង​បាន​ទទួល​ទាន​អាហារ​ខាង​វិញ្ញាណ​អំឡុង​ពេល​ពីរ​ថ្ងៃ​មក​នេះ » ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​នៅចុង​បញ្ចប់​នៃ​សន្និសីទ​ទូទៅ​ប្រចាំ​ឆ្នាំ​លើកទី ១៩៣ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( សូមមើល​ទំព័រ ១២៧ ) ។ អាហារ​នោះ​រួមមាន ការប្រឹក្សា​ដើម្បី​ធ្វើតាម​គំរូ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ—ជំនួស​ការឈ្លោះ​ប្រកែក​គ្នា​ដោយ​សេចក្តី​សប្បុរស សេចក្តី​មេត្តាករុណា និងភាពសុខសាន្ត ( សូម​មើល​ប្រធាន ណិលសុន ទំព័រ ៩៨ សូម​មើល​ផង​ដែរ អែលឌើរ គ្រីស្តូហ្វឺសិន និង សូរ៉េស ទំព័រ ៧៧ និង ៨៥ ) ។

ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិនិត្យ​មើល​ភាពជា​សិស្ស​របស់​បងប្អូន ក្នុង​បរិបទ​នៃ​របៀប​ដែល​បងប្អូន​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ » ។ « ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​ឲ្យ​បងប្អូន​កែ​តម្រូវ ដើម្បី​ឲ្យ​ឥរិយាបថ​របស់​បងប្អូន​បាន​ខ្ពង់ខ្ពស់ ពេញ​ដោយ​ការគោរព និង​ជា​តំណាង​ឲ្យ​អ្នក​ដើរតាម​ដ៏ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ » ( ទំព័រ ៩៨ )

ជាមួយ ប្រធាន ណិលសុន អ្នក​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​បាន​ប្រកាស​ថា ចម្លើយ​ចំពោះ​សំណួរ បញ្ហា​ប្រឈម ការខក​ចិត្ត និង​ការបាត់​បង់​របស់​យើង​មាន​នៅក្នុង​គំរូ ការបង្រៀន ដង្វាយធួន និង ការមានព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​ដែល​ផ្តល់​ឲ្យ​យើង​នូវ « អំណោយ​ទាន​នៃ​ភាពសុខសាន្ត » ( ប្រធាន អាវរិង ទំព័រ ២៩ សូម​មើល​ផង​ដែរ ប្រធាន អូក ទំព័រ ១០២ ប្រធាន ចនសុន ទំព័រ ៨១ និង អែលឌើរ មើរស្ស ទំព័រ ៣៩ ) ។ អ្នក​និយាយ​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​ផ្ដោត​លើ​ព្រះអង្គសង្គ្រោះ ( សូម​មើល​អែលឌើរ ខាម៉ាហ្គូ ទំព័រ ៦៤ ) ថ្វាយបង្គំ​ទ្រង់ ( សូម​មើល អែលឌើរ ស្ទីវ៉ែនសុន ទំព័រ ៦ ) មក​រក​ទ្រង់ ( សូម​មើល ប្រធាន ខ័រឌុន ទំព័រ ១០ ) ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ទ្រង់ ( សូម​មើល ប្រធាន បាឡឺដ ទំព័រ ១០៥ ) ផ្តល់​ការងារ​បម្រើ​ដូច​ទ្រង់ ( សូម​មើល អែលឌើរ ហ្គង និង យូសេដា ទំព័រ ១៦ និង ៧០ ) ហើយ​កែលម្អ​ភាព​ជាសិស្ស​របស់​យើង ( សូម​មើល អែលឌើរ បែដណា, រ៉ាសបាន និង ប៊្រេហ្គ ទំព័រ ១២៣, ១០៨, និង ៦០ ) ។

ថ្នាក់​ដឹកនាំ​សាសនាចក្រ​ក៏​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​ផ្តល់​តម្លៃ​ដល់​ពរ​របស់​លោក​អយ្យកោ​ផង​ដែរ ។ អស់​អ្នក​ដែល​មិន​បាន​ទទួល​ពរ​របស់​លោក​អយ្យកោ​របស់​ខ្លួន ត្រូវ​បាន​ទូន្មាន​ឲ្យ​អធិស្ឋាន​អំពី « ពេល​វេលា​ត្រឹមត្រូវ » ដើម្បី​ទទួល​យក​ពរ​នោះ ( សូម​មើល​អែលឌើរ បិនណ្ណិត និង យ៉ាម៉ាស៊ីតា ទំព័រ ៤២ និង ៨៨ ) ។

ប្រធាន​ណិលសុន បាន​ប្រកាស​អំពី​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ១៥ បាន​រំឭក​យើង​ថា ៖ « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​មូលហេតុ​ដែល​យើង​សាងសង់​ព្រះវិហារ​បរិសុទ្ធ » ( ទំព័រ ១២៧ សូម​មើល​ផង​ដែរ អែលឌើរ រិនឡាន់, ដេ ហូយូស និង ដាន់ខិន ទំព័រ ៣៥, ៥២, និង ៩៥ ) ។

យើង​បាន​គាំទ្រ​ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​ថ្មី​ចំនួន​ប្រាំ​រូប គណៈប្រធាន​យុវនារី​ទូទៅ​ថ្មី និង​សមាជិក​ថ្មី​មួយ​រូប​នៃ​គណៈប្រធាន​យុវជន​ទូទៅ ខណៈដែល​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​អ្នក​ដែល​ត្រូវបាន​ដោះលែង ឬ​នឹង​ត្រូវបាន​ដោះលែង​នៅថ្ងៃ​ទី ១ ខែ សីហា ឆ្នាំ ២០២៣ ។

នៅពេល​យើង​ពិនិត្យមើល​សន្និសីទ​ទូទៅ​ឡើងវិញ សិក្សា​សារលិខិត​ទាំងនោះ ហើយ « គិត​ពី​សេចក្ដីពិត​ដែល​បាន​បង្រៀន » ( ប្រធាន ណិលសុន ទំព័រ ១២៧ ) នោះ​យើង​នឹង​យល់​ស្រប​នឹង​អ្នក​ដែល​បាន​និយាយ មានអារម្មណ៍​ចង់​និយាយ មាន​ភាពរីករាយ​ក្នុង​ការចែកចាយ និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​ព្រះគ្រីស្ទ—ជា​ប្រភព​នៃ​សេចក្ដី​សង្រ្គោះ​របស់​យើង ( សូម​មើល នីហ្វៃទី២ ២៥:២៦ ) ។

បោះពុម្ព