ឆ្នាំ ២០២៣
អែលឌើរ គ្រីស្តព ជី ជីរ៉ត-ខារៀល
ខែ ឧសភា ឆ្នាំ ២០២៣


« អែលឌើរ គ្រីស្តព ជី ជីរ៉ត-ខារៀល » លីអាហូណា​ខែ ឧសភា ឆ្នាំ ២០២៣ ។

អែលឌើរ គ្រីស្តព ជី ជីរ៉ត-ខារៀល

ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

ឈាន​ចូល​ភាព​ពេញវ័យ អែលឌើរ គ្រីស្តព ជី ជីរ៉ត-ខារៀល មាន​ផែនការ​ធំ​មួយ—គឺ​ចាប់ផ្តើម​មាគ៌ា​នៅ​មហាវិទ្យាល័យ​យ៉ាង​ម៉ត់ចត់ ទទួល​បាន​ការពន្យារ​ការអប់រំ​ដើម្បី​បម្រើ​បេសកកម្ម​ពេញ​ម៉ោង រៀបការ​ជាមួយ​សង្សារតាំង​ពី​វ័យ​ជំទង់​របស់​លោក ហើយ​បន្ទាប់​មក​ចាប់ផ្តើម​ជីវិត​គ្រួសារ និង​អាជីព​របស់​លោក​ជា​វិស្វករ​នៅ​ប្រទេស​បារាំង​ស្រុក​កំណើត​របស់​លោក ។

ខណៈពេល​ដែល​បេសកកម្ម និង​អាពាហ៍ពិពាហ៍​បាន​សម្រេច​តាម​ការគ្រោង​ទុក តែ​ការរំពឹង​ទុក​ផ្សេង​ទៀត​មិន​បាន​កើត​ឡើង​នោះទេ ។ ការពន្យារ​ពេល​សិក្សា​មិន​បាន​កើត​ឡើង​ទេ ប៉ុន្តែ​ការផ្ទេរ​ទៅ​សាកល​វិទ្យាល័យ​ព្រិកហាំ​យ៉ង់ ( ប៊ី.វ៉ាយ.យូ ) បាន​កើត​ឡើង បន្ទាប់​មក​បំណង​ប្រាថ្នា​បង្រៀន​នៅ​កម្រិត​សាកល​វិទ្យាល័យ​ក៏​បាន​សម្រេច​ដែរ ។ ការងារ​នៅ​សាកល​វិទ្យាល័យ​នៅ​ប្រទេសបារាំង​គឺ​កម្រ​មាន​សម្រាប់​មនុស្ស​ម្នាក់ ដែល​មាន​ការអប់រំ​នៅ​ក្រៅ​ប្រទេស ដូច្នេះ​ការចិញ្ចឹម​បីបាច់​គ្រួសារ ការមាន​អាជីព​ផ្សេង ហើយ​ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ផ្សេងៗ និង​តាម​តារាង​ពេល​លវេលា​របស់​ព្រះអម្ចាស់ ។

អែលឌើរ ជីរ៉ត-ខារៀល បាន​មាន​ប្រសាសន៍​ថា ៖ « ការពិត​គឺ​ថា​រឿង​តិចតួច​មួយ​ចំនួន​បាន​កើត​ឡើង តាម​របៀប​ដែល​យើង​បាន​គ្រោង​ទុក បាន​អនុញ្ញាត​ឲ្យ​យើង​ទាំង​ពីរ​នាក់​ដឹង​ថា ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​អម្ចាស់​ធ្វើ​រឿង​របស់​ទ្រង់ ហើយ​យក​យើង​ទៅ​កន្លែង​ណា កន្លែង​នោះ​ហើយ​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទៅ ហើយ​នោះ​ជា​កន្លែង​ដែល​យើង​អាច​បម្រើ​បាន » ។ « វា​បាន​ជួយ​ឲ្យ​យើង​រៀន​ទុក​ចិត្ត​លើ​ទ្រង់ ទុក​ចិត្ត​ថា​ទ្រង់​អាច​បង្កើត​អ្វីៗ​ជា​ច្រើន​ចេញ​ពី​ជីវិត​យើង ច្រើន​ជាង​អ្វី​ដែល​យើង​អាច​ធ្វើ​បាន » ។

អែលឌើរ គ្រីស្តព ជី ជីរ៉ត-ខារៀល កើត​នៅថ្ងៃ ទី ២១ ខែ មករា ឆ្នាំ ១៩៦៦ នៅ​ទីក្រុង​លីយ៉ុង ប្រទេស​បារាំង ដែល​មាន​ឳពុក​ឈ្មោះ ជីរ៉ាត ជីរ៉ត-ខារៀល និង​ម្ដាយ​ឈ្មោះ អាននី ជីរ៉ត-ខារៀល ។ លោក​បាន​រៀបការ​ជាមួយ អ៊ីសាប៊ែល សូហ្វី ម៉ូឃ្លែ នៅខែ កក្កដា ឆ្នាំ ១៩៨៨ នៅ​ទីក្រុង​ឈូឡែត ប្រទេសបារាំង បន្ទាប់​ពី​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​នៅ​បេសកកម្ម ម៉ុនទ្រៀ កាណាដា ។ ពួកគាត់​បាន​ផ្សារភ្ជាប់​បី​ថ្ងៃ​ក្រោយ​នៅឯ​ព្រះវិហារបរិសុទ្ធ​ប៊ឺន ប្រទេស​ស្វីស ។ ពួកគាត់​មាន​បុត្រ​ប្រាំបី​នាក់ ។

បន្ទាប់​ពី​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី ប៊ី.វ៉ាយ.យូ. អែលឌើរ ជីរ៉ត-ខារៀល បាន​ធ្វើការ​ជា​សាស្ត្រាចារ្យ​ជាន់​ខ្ពស់​នៃ​សាកល​វិទ្យាល័យ​ប្រ៊ីសស្តូល​របស់​អង់គ្លេស និង​ជា​អ្នក​ចាត់ការ​ទូទៅ​ជាន់​ខ្ពស់​សម្រាប់ ELCA Informatique របស់​ស្វីស​មុនពេល​ចំណាយ​ពេល ១៩ ឆ្នាំ​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​នៅ ប៊ី.វ៉ាយ.យូ. ។

នៅ​គ្រា​នៃ​ការហៅ​របស់​លោក​ជា​ពួកចិត​សិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ អែលឌើរ ជីរ៉ត-ខារៀល បាន​បម្រើ​ជា​ប្រធាន​ស្តេក​នៃ​ស្តេក​ប្រ៊ូវ៉ូ យូថាហ៍​ទី ១៦ សម្រាប់​មជ្ឈិមវ័យ​នៅ​លីវ ។ ការហៅ​ក្នុង​សាសនាចក្រ​ពីមុនៗ​រួមមាន​ការបម្រើ​ជា​ប្រធាន​បេសកកម្ម​លីយ៉ុង​ប្រទេស​បារាំង ទីប្រឹក្សា​ជាន់ខ្ពស់ និង​ប៊ីស្សព ។

បោះពុម្ព