ឆ្នាំ ២០២៣
ស៊ីស្ទើរ អេនឌ្រា មូណូស ស្ពែនណោស
ខែ ឧសភា ឆ្នាំ ២០២៣


« ស៊ីស្ទើរ អេនឌ្រា មូណូស ស្ពែនណោស » លីអាហូណាខែ ឧសភា ឆ្នាំ ២០២៣ ។

ស៊ីស្ទើរ អេនឌ្រា មូណូស ស្ពែនណោស

ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​យុវនារី​ទូទៅ

ក្នុង​នាម​ជា​កុមារ​រស់​នៅ​ប្រទេស​អាហ្សង់ទីន អេនឌ្រា មូណុស ស្ពែនណោស និង​បង​ស្រី​របស់​នាង​បាន​ចូល​រៀន​នៅ​សាលា​កាតូលិក​មួយ ។ ពួកគេ​មិន​ដែល​ធ្លាប់​ទទួល​ការបង្រៀន​អំពី​សាសនា​ផ្សេងទេ​រហូត​ដល់ អេនឌ្រា មាន​អាយុ​ប្រាំ​បួន​ឆ្នាំ ។ នោះ​គឺ​នៅ​ពេល​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ចាប់​ផ្ដើម​បង្រៀន​គ្រួសារ​របស់​នាង​អំពី​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បញ្ចប់​មេរៀន​របស់​ពួក​គេ ហើយ​ចាក​ចេញ នោះ​ម្ដាយ​របស់​អេនឌ្រា​បាន​ពន្យល់​ថា មាន​សាសនា​ច្រើន​ជាង​មួយ ។ អេនឌ្រា​បាន​សួរ​ម្តាយ​របស់​គាត់​ថា តើ​សាសនាចក្រ​មួយណា​ដែល​គាត់​គិត​ថា​តំណាង​ឲ្យ​ព្រះ​បំផុត ។ ម្ដាយ​របស់​នាង​បាន​ឆ្លើយ​តប​ថា ៖ « ម៉ាក់​គិត​ថា​សាសនាចក្រ​នេះ​ហើយ »—គឺ​សាសានាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ទើប​តែ​បង្រៀន​ពួកគេ ។

ពេញ​មួយ​ជីវិត​របស់​គាត់ អេនឌ្រា តែងតែ « ចង់​អោយ​ព្រះ​សព្វ​ព្រះ​ទ័យ » ដូច្នេះ​គាត់​ព្រួយ​បារម្ភ​ពី​ការឱប​ក្រសោប​ជំនឿ​ថ្មី ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អារម្មណ៍​នេះ​មាន​រយៈ​ពេល​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ និង​ត្រូវ​បាន​ជំនួស​ដោយ​បំណង​ប្រាថ្នា​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​សាសនាចក្រ ។

ស៊ីស្ទើរ ស្ពែនណោស បាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក « ហើយ​យើង​បាន​ចាប់​ផ្តើម​ជីវិត​ថ្មី » ។ « របៀប​ដែល​ជីវិត​គ្រួសារ​យើង​បាន​ផ្លាស់​ប្ដូរ​សម្រាប់​យើង​ទាំង​អស់​គ្នា​គឺ​វា​ពិត​ជា​អស្ចារ្យ​ណាស់ » ។

អេនឌ្រា វើរ៉ុននីកា មូណូស ស្ពែនណោស កើត​នៅ​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ១៩៦៨ នៅ​ទីក្រុង ប៊ូណូស អ៊ែ ប្រទេស អាហ្សង់ទីន ដែល​មាន​ឳពុក​ឈ្មោះ ខាឡូស មូណូស និង​ម្ដាយ​ឈ្មោះ អ៊ែលដា មែនីសឃូស៊ី ។ គាត់​បាន​ធំ​ឡើង​នៅ បែកខ័រ ប្រទេស​អាហ្សង់ទីន ។ គាត់​បាន​រៀបការ​នឹង អាលីន ស្ពែនណោស នៅឯ​ព្រះវិហារ​បរិសុទ្ធ ប៊ូណូស អ៊ែ អាហ្សង់ទីន នៅ​ខែ ធ្នូ ឆ្នាំ ១៩៩២ ។ ពួកគាត់​មាន​កូន​ស្រី​ពីរ​នាក់ ។

ស៊ីស្ទើរ ស្ពែនណោស ទទួលបាន​សញ្ញាបត្រ​ផ្នែក​ការអប់រំ​កុមារតូចៗ ហើយ​គាត់​បាន​សិក្សា​ផ្នែក​សិល្បៈ និង​ផ្នែក​ឌីហ្សាន​ផ្ទៃខាងក្នុង ។ បច្ចុប្បន្ន គាត់​កំពុង​បម្រើ​ជា​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​ទូទៅ​នៃ​សមាគម​សង្គ្រោះ ។ កាល​ពី​មុន គាត់​បាន​បម្រើ​ក្នុង​គណៈកម្មាការ​សន្និសីទ ដើម្បី​កម្លាំង​នៃ​យុវជន នៅ អាមេរិក​ខាង​ត្បូង ក្នុង​តំបន់​ខាង​ត្បូង ក្នុង​គណៈកម្មាការ​សន្និសីទ ដើម្បី​កម្លាំង​នៃ​យុវជន សម្រាប់​ជនជាតិ​ឡាទីន​ក្នុង​រដ្ឋ​យូថាហ៍ និង​បាន​បម្រើ​ជាមួយ​ស្វាមី​របស់​គាត់​ជា​អ្នក​ដឹកនាំ​បេសកកម្ម គូណាវ៉ាកា ម៉ិកស៊ិក ។

គាត់​ក៏​បាន​បម្រើ​ជា​ប្រធាន​​សមាគម​សង្គ្រោះ ប្រធាន​ថ្នាក់​យុវនារី និង​ប្រធាន​ថ្នាក់​កុមារ​វួដ គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា​ពេល​ព្រឹក​ព្រលឹម អ្នក​ផ្ដល់​ប្រឹក្សា​ដល់​មជ្ឈិម​នៅ​លីវ​ក្នុង​វួដ​និយាយ​ភាសា​អេស្ប៉ាញ និង​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​បេសកកម្ម រ៉េស៊ីស្ទិនស៊ីអា អាហ្សង់ទីន ។

បោះពុម្ព