ឆ្នាំ ២០២៣
បងប្រុស ម៉ៃឃល ធី ណិលសុន
ខែ ឧសភា ឆ្នាំ ២០២៣


« បងប្រុស ម៉ៃឃល ធី ណិលសុន » លីអាហូណាខែ ឧសភា​ឆ្នាំ ២០២៣ ។

បងប្រុស ម៉ៃឃល ធី ណិលសុន

ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​យុវជន​ទូទៅ

សម្រាប់​បងប្រុស ម៉ៃឃល ធី ណិលសុន ពេលវេលា​របស់​លោក​ក្នុងនាម​ជា​ប្រធាន​បេសកកម្ម​បាន​បញ្ជាក់​ថា ការបង្រៀន​ដល់​មនុស្ស​ជំនាន់​ក្រោយ​នូវ​គោលការណ៍​ដែល​ត្រឹមត្រូវ ហើយ​បន្ទាប់​មក​ជឿជាក់​លើ​ពួកគេ បង្កើត​លទ្ធផល​ល្អ​បំផុត—ទាំង​សម្រាប់​កិច្ចការ​ផ្សព្វផ្សាយ និង​ក្នុង​ជីវិត​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ ។

« កិច្ចការ​ទាំងអស់​នោះ​គឺ​កើត​ឡើង​ដោយសារ​ទំនុកចិត្ត ។ យើង​បាន​រៀន​ទុកចិត្ត​លើ​ពួក​គេ » លោក​បាន​មាន​ប្រសាសន៍​អំពី​ការ​ធ្វើ​ការ​ជាមួយ​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ម៉ោង​នៅ​ក្នុង​បេសកកម្ម កាលីហ្វ័រញ៉ា សាន​បឺណាឌីណូ ដែល​ជា​កន្លែង​ដែល​គូស្វាមី​ភរិយា ណិលសុន បាន​បម្រើ​ជា​អ្នក​ដឹក​នាំ​បេសកកម្ម​ពី​ឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០១ ។

បងប្រុស ណិលសុន មាន​ប្រសាសន៍​ថា ការរៀន​សូត្រ—និង​ការផ្តល់​ឱកាស​ឲ្យ​យុវវ័យ​ដឹកនាំ—នៅ​តែ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការបម្រើ​សាសនាចក្រ​របស់​លោក ហើយ​នឹង​បន្ត​ស្ថិត​នៅ​ក្នុង​ការហៅ​ថ្មី​របស់​លោក​នៅ​ក្នុង​គណៈប្រធាន​យុវជន​ទូទៅ ។ អស់​រយៈពេល​បី​ឆ្នាំ​កន្លង​ទៅ​នេះ បងប្រុស​ណិលសុន បាន​បម្រើ​ជា​លេខា​ប្រតិបិត្ត​គណៈប្រធាន​យុវជន​ទូទៅ ។ កាលពីរ​ឆ្នាំ​មុន លោក​បាន​បម្រើ​ជា​សមាជិក​នៃ​អ្វី​ដែល​ឥឡូវ​នេះ​ជា​ក្រុម​ប្រឹក្សា​យោបល់​យុវជន​ទូទៅ ។

ម៉ៃឃល ធី ណិលសុន កើត​នៅថ្ងៃ​ទី ១០ ខែ មិថុនា ឆ្នាំ ១៩៥៦ នៅ​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ស.រ.អា.ដែល​​មាន​ឪពុក​ឈ្មោះ ម៉ុនទេ ខេននិន ណិលសុន និង​ម្ដាយ​ឈ្មោះ វីអូឡា ណិលសុន ហើយ​បាន​ធំ​លូតលាស់​នៅ​តំបន់ សលត៍ លេក ។ បន្ទាប់​ពី​បាន​បម្រើ​នៅ​ក្នុង​បេសកកម្ម ឈីលី សានទីអាហ្គោ លោក​បាន​សិក្សា​ផ្នែក​ទំនាក់ទំនង​អង្គការ​នៅ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ និង​សាកល​វិទ្យាល័យ យូថាហ៍ ។ ក្នុង​ឆ្នាំ ១៩៨២ លោក​បាន​រៀបការ​នឹង បាបារ៉ា ហ្វ្រាំងគីហ្គ័រ នៅឯ​ព្រះវិហារ​បរិសុទ្ធ យ័រដាន់ រីវើរ ។ គ្រួសារ ណិលសុន បាន​រស់​នៅ​ក្នុង​ទី​ក្រុង​សេនឌី រដ្ឋ​យូថាហ៍ មុន​ពេល​ផ្លាស់​ប្តូរ​ទៅ​កាន់​ទី​ក្រុង​វ៉ាលបឺក រដ្ឋ​យូថាហ៍ ។ ពួកគាត់​មាន​បុត្រ​ប្រាំ​បួន​នាក់ ។

បងប្រុស ណិលសុន ជា​ប្រធាន​មន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន និង​ក្រុមហ៊ុន​វិនិយោគ ។ គ្រួសារ ណិលសុន រួម​ទាំង​កូន​ពីរនាក់​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ក៏​ដំណើរការ​កសិដ្ឋាន​តូច​មួយ​នៅ​លើ​ដី​របស់​ពួកគាត់​ផង​ដែរ ។ បងប្រុស ណិលសុន មាន​ប្រសាសន៍​ថា ការសកម្ម និង​ចំណាយ​ពេល​ធ្វើ​សកម្មភាព​នៅ​ខាង​ក្រៅ គួរ​តែ​មាន​សារៈ​សំខាន់​សម្រាប់​យុវវ័យ​របស់​សាសនាចក្រ ដូច​ដែល​វា​បាន​មាន​សារៈ​សំខាន់​សម្រាប់​គ្រួសារ​របស់​លោក​ដែរ ។

លោក​ក៏​បាន​បម្រើ​ជា​ប្រធាន​ស្តេក ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ស្តេក លេខា​ប្រតិបិត្ត​ស្តេក ប៊ីស្សព និង​ប្រធាន​យុវជន​វួដ និង​សាខា ។ លោក​បាន​ជួយ​រៃ​អង្គាស​ថវិកា ការចុះ​ឈ្មោះ និងភ័ស្តុភារនៅ​ឆ្នាំ ១៩៩៧ សម្រាប់​ខួប​លើក​ទី ១៥០ ឆ្នាំ​នៃ​ទូ​រថភ្លើង​​ដែល​បាន​អនុម័ត​ច្បាប់​ឡើង​វិញ នូវ​ដំណើរ​របស់​ក្រុមហ៊ុន​ដំបូង​ទៅ​កាន់​ជ្រលង​ភ្នំ សលត៍ លេក ។

បោះពុម្ព