ឆ្នាំ ២០២៣
ស៊ីស្ទើរ តាម៉ារ៉ា ដបុលយូ រុននៀ
ខែ ឧសភា ឆ្នាំ ២០២៣


« ស៊ីស៊ីស្ទើរ តាម៉ារ៉ា ដបុលយូ រុននៀ » លីអាហូណាខែ ឧសភា ឆ្នាំ ២០២៣ ។

ស៊ីស្ទើរ តាម៉ារ៉ា ដបុលយូ រុននៀ

ទីប្រឹក្សា​ទី​មួយ​នៅ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ

ពេញ​មួយ​ជីវិត ស៊ីស្ទើរ តាម៉ារ៉ា ( ថាមមី ) ដបុលយូ រុញនៀ បាន​មាន​ការហៅ​បម្រើ​ផ្សេងៗ​គ្នា—គ្រូ​បង្រៀន​ថ្នាក់​ព្រះគម្ពីរ​ស្ដេក ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ស្តេក ជាអ្នក​ដឹកនាំ​ជាមួយ​ស្វាមី​របស់​គាត់​នៅក្នុង​បេសកកម្ម ស៊ីដនី អូស្ត្រាលី—ប៉ុន្តែ​គាត់​បាន​ចំណាយ​ពេល​ភាគច្រើន​នៃ​ការបម្រើ​របស់​គាត់​ជាមួយ​យុវនារី ។

ស៊ីស្ទើរ រុននៀ ដែល​ធ្លាប់​បម្រើ​ជា​ប្រធាន​យុវនារី​ស្ដេក​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​ស្រឡាញ់​រាល់​ការហៅ​បម្រើ​ដែល​ខ្ញុំ​ធ្លាប់​មាន » ។ ប៉ុន្តែ​គាត់​បាន​បន្ថែម​ថា ៖ « ខ្ញុំ​ត្រូវ​តែ​និយាយ​ថា ពេល​​នៅជាមួយ​ពួក​យុវនារី ខ្ញុំ​មាន​អារម្មណ៍​ដូច​នៅ​ផ្ទះ​អ៊ីចឹង » ។

ស៊ីស្ឬើរ រុននៀ បាន​មាន​ប្រសាសន៍​ថា គាត់​បាន​ទៅ​បោះជំរំ​ជាមួយ​យុវនារី​ជាង ២០ ដង​ហើយ ។ មាន​ឆ្នាំ​មួយ​នោះ គាត់​ថែម​ទាំង​ត្រូវ​បាន​គេ​សូម​ឲ្យ​ចូល​រួម​ជា​មេក្រុម​លើក​ទឹកចិត្ត​ក្នុង​ជំរំ​ទៀត​ផង ។

គាត់​ចង់​ឲ្យ​យុវនារី​ទាំងអស់​ដឹង​ថា តើ​ព្រះវរបិតាសួគ៌​ស្រឡាញ់​ពួកគេ​ប៉ុនណា ។ គាត់​បាន​មាន​ប្រសាសន៍​ថា សេចក្តី​ស្រឡាញ់​នោះ​គឺ « ធំ​ដូច​វេហា ជ្រៅ​ដូច​មហា​សមុទ្រ » ។ គាត់​បាន​បន្ថែម​ថា ព្រះវរបិតាសួគ៏ « សព្វព្រះទ័យ​ឲ្យ​ពួកគេ​ទាំងអស់​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ » ។

គាត់​បាន​មាន​ប្រសាសន៍​ថា អារម្មណ៍​នៃ​ទំនាក់​ទំនង​នោះ​នឹង​ផ្លាស់ប្តូរ​ជីវិត​យុវនារី « ពីព្រោះ​វា​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ​រួច​ហើយ » ។

ស៊ីស្ទើរ រុននៀ បាន​កើត​នៅថ្ងៃ​ទី ២ ខែ មីនា ឆ្នាំ ១៩៦១ នៅ ខនខត រដ្ឋកាលីហ្វ័រញ៉ា ស.រ.អា. ដែល​មាន​ឳពុក​ឈ្មោះ វីនសិន អាលម៉ា វូឌ និង​ម្ដាយ​ឈ្មោះ ហ្គែល ហិលតុន វូឌ ។ គាត់​បាន​ធំ​ឡើង​នៅ វ៉លណាត់ ក្រីក រដ្ឋកាលីហ្វ័រញ៉ា ។

គាត់​គឺ​ជា​និសិ្សត​ឆ្នាំ​ទី​មួយ​នៅ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ដែល​សិក្សា​ផ្នែក​ការផ្សាយ​សារ​ព័ត៌មាន នៅ​ពេល​គាត់​បាន​ជួប អ ស្កត រុននៀ ។ ពួកគាត់​បាន​រៀប​អាពាហ៍​ពិពាហ៍​នៅ​ខែ ឧសភា ឆ្នាំ ១៩៨១ នៅឯ​ព្រះវិហារ​បរិសុទ្ធ​អូកក្លែន រដ្ឋកាលីហ្វ័រញ៉ា ។ ពួកគាត់​មាន​បុត្រ​ចំនួន​ប្រាំពីរ​នាក់ ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង ប្រូវ៉ូ រដ្ឋ​យូថាហ៍ ។

ស៊ីស្ទើរ រុននៀ ត្រូវបាន​គាំទ្រ​ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ​ថ្មី អំឡុង​សន្និសីទ​ទូទៅ​ខែ មេសា ។ គាត់​នឹង​ចាប់ផ្តើម​ការបម្រើ​របស់​គាត់​នៅ​ថ្ងៃទី ១ ខែ សីហា​នេះ​ហើយ ។

ក្រៅ​ពី​ការបម្រើ​របស់​គាត់​នៅ​ក្នុង​សាសនាចក្រ គាត់​បាន​ចំណាយ​ពេល ២០ ឆ្នាំ​នៅ​ក្នុង​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធ​ស្បៀង​អាហារ និង​ការ​ថែទាំ​ក្នុង​ទីក្រុង ប្រូវ៉ូ ដែល​ផ្តល់​ធនធាន​ដល់​អ្នក​គ្មាន​ផ្ទះ​សម្បែង និង​អ្នក​មាន​ចំណូល​ទាប ។

បោះពុម្ព