ឆ្នាំ ២០២៣
អែលឌើរ អេឡាន ធី ហ្វីលីប
ខែ ឧសភា ឆ្នាំ ២០២៣


« អែលឌើរ អេឡាន ធី ហ្វីលីប » លីអាហូណាខែ ឧសភា ឆ្នាំ ២០២៣ ។

អែលឌើរ អេឡាន ធី ហ្វីលីប

ពួកចិត​សិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

តាំង​ពី​វ័យ​ក្មេង អែលឌើរ អេឡាន ធី ហ្វីលីប មាន​អារម្មណ៍​ថា សាសនាចក្រ​ពិត ប៉ុន្តែ​លោក​សង្ឃឹម​ថា នឹង​មាន​សាក្សី​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត​អំពី​ព្រះអង្គសង្គ្រោះ មុន​នឹង​ចាប់​ផ្ដើម​បម្រើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។

លោក​បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​បាន​តម​អារហារ អធិស្ឋាន ចូល​ទៅក្នុង​ព្រៃ » ។ « ខ្ញុំ​កំពុង​ស្វែង​រក​ចម្លើយ​ដ៏​ធំ » ។

បន្ទាប់​មក នៅ​ពេល​ដែល​គ្រួសារ​របស់​លោក​បាន​មាន​ការចាត់​តាំង​ឲ្យ​ទៅ​ឆ្ងាយ​មួយ​សប្ដាហ៍ លោក​បាន​ចូល​រួម​ការប្រជុំ​សាក្រាម៉ង់​ដោយ​ខ្លួន​ឯង ។

« ខ្ញុំ​មិន​បាន​ស្វែង​រក​ចម្លើយ​ទេ ។ លោក​បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​គ្រាន់​តែ​នៅ​ទីនោះ—រៀបចំ​ទទួល​ទាន​សាក្រាម៉ង់ ហើយ​ច្រៀង​ជាមួយ​ក្រុម​ជំនុំ »  « ជា​លើក​ដំបូង ពាក្យ និង​គំនិត​ថា ‹ ព្រះហស្ត​ដែល​ត្រូវ​ហូរ​ឈាម​ដើម្បី​បង់​ថ្លៃ › សម្រាប់​ខ្ញុំ​បាន​ផុស​ឡើង ហើយ​ចូល​ទៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​ភាពពិត​ប្រាកដ​របស់​ទ្រង់​ទាក់ទង​នឹង​ខ្ញុំ លែង​ជា​គំនិត លែង​ជា​អរូបី​ទៀត​ហើយ ។ នៅ​ខណៈ​នោះ ទ្រង់​ជា​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ ។

ក្រោយមក អែលឌើរ ហ្វីលីប បាន​អធិស្ឋាន​ថ្លែង​អំណរគុណ​ព្រះវរបិតាសួគ៌ ហើយ​ទូល​ទ្រង់​ថា លោក​នឹង​ស្មោះ​ត្រង់​ចំពោះ​ចំណេះ​ដឹង​ថ្មី​នេះ​ដែល​ព្រះ​បាន​ប្រទាន​ដល់​លោក​ពេញ​មួយ​ជីវិត​របស់​លោក ។

នោះ​គឺ​ជា​គ្រា​ដែល​ភាព​ពិត​នៃ​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​បញ្ជាក់​ដល់​លោក ។ លោក​បាន​មាន​ប្រសាសន៍​អំពី​អ្វីៗ​ផ្សេង​ទៀត​នៅ​ក្នុង​សក្ខីភាព​របស់​លោក​ដែល​សាង​ឡើង​ពី « គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន » នោះ ( ហេលេមិន ៥:១២ ) ។

អេឡាន ធី ហ្វីលីប បាន​កើត​នៅ ខេន ប្រទេស​អង់គ្លេស ក្នុង​ខែ មិថុនា ឆ្នាំ ១៩៧០ និង​បាន​ធំ​ឡើង​នៅ បាក់ឃីងហេមសៀ ប្រទេស​អង់គ្លេស ។ លោក​បាន​រៀបការ​នឹង លីនស៊ី ឡោក នៅ​ខែ កក្កដា ឆ្នាំ ២០០៥ នៅឯ​ព្រះវិហារ​បរិសុទ្ធ មេសា អារីហ្សូណា ។ ពួកគាត់​មាន​បុត្រ​បួន​នាក់ និង​ជា​សមាជិក​នៃ​ហាយ​ផាក​ស្តេក​ប្រវត្តិ​សាស្ត្រ​របស់​សាសនាចក្រ ក្នុង​ទី​ក្រុង​ឡុងដ៍ ។

អែលឌើរ ហ្វីលីប បាន​ទទួល​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ពី​សាលា​ទីក្រុង​ឡុងដ៍ផ្នែក​សេដ្ឋ​កិច្ច និង​វិទ្យា​សាស្ត្រ​នយោបាយ ។ លោក​បាន​ធ្វើ​ការ​ឲ្យ​អង្គការ​ផ្សេងៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង​ការអប់រំ​រួម​ទាំង​រយៈពេល ៤ ឆ្នាំ​កន្លង​មក​នេះ ជា​នាយក​សិក្សា​នៃ​មជ្ឈមណ្ឌល​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ទីក្រុង​ឡុងដ៍ ។

អែលឌើរ ហ្វីលីប បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​នៅ​ក្នុង​បេសកកម្ម មេនឆេសស្ទ័រ ប្រទេស​អង់គ្លេស ។ លោក​បាន​បម្រើ​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​តំបន់​អឺរ៉ុប​ខាង​ជើង ក្រុម​ចិត​សិប​នាក់ ប្រធាន​ស្តេក ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ស្តេក ទីប្រឹក្សា​ជាន់​ខ្ពស់ និង​ទីប្រឹក្សា​ក្នុង​គណៈប៊ីស្សព ។

កំណត់​ចំណាំ

  1. « ខ្ញុំ​ឆ្ងល់​យ៉ាងអស្ចារ្យ » ទំនុក​តម្កើង លេខ ១១៥ ។

បោះពុម្ព