ឆ្នាំ ២០២៣
អែលឌើរ អាម៉េឌ អេស ខ័រប៊ីត
ខែ ឧសភា ឆ្នាំ ២០២៣


« អែលឌើរ អាម៉េឌ អេស ខ័រប៊ីត » លីអាហូណាខែ ឧសភា ឆ្នាំ ២០២៣ ។

ការហៅ​ថ្មីៗ

អែលឌើរ អាម៉េឌ អេស ខ័រប៊ីត

ពួក​ចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

អែលឌើរ អាម៉េឌ អេស ខ័រប៊ីត មាន​ប្រសាសន៍​ថា ការផ្ដល់​ការងារ​បម្រើ​នៅ​ជុំវិញ​ពិភព​ក្នុង​នាម​ជា​ទី​ប្រឹក្សា​នៅ​ក្នុង​គណៈ​ប្រធាន​យុវជន​ទូទៅ បាន​ជួយ​ផ្ដល់​ដល់​ការហៅ​ថ្មី​របស់​លោក​នូវ « សមត្ថភាព​កាន់​តែ​ខ្លាំង​ក្នុង​ការស្តាប់​ការដឹក​នាំ​របស់​ព្យាការី និង​សាវក និង​ការណែ​នាំ​ដោយ​បង្កើន​ការថែទាំ និង​ជំនឿ » ។

ដោយ​ត្រូវបាន​ហៅ​បម្រើ​នៅ​ក្នុង​គណៈប្រធាន​យុវជន​ទូទៅ​នៅ​ខែ មេសា ឆ្នាំ ២០២០ អែលឌើរ ខ័រប៊ីត បាន​ចំណាយ​ពេល ៣ ឆ្នាំ​កន្លង​មក​ធ្វើការ​ជាមួយ​អ្នក​ដឹកនាំ​យុវវ័យ​ដទៃទៀត ដើម្បី​ពង្រឹង​ជំនាន់​ដែល​កំពុង​ពេញវ័យ និង​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើង​ឡើង ។

លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មិន​គិត​ថា អារម្មណ៍​នៃ​ភាព​បន្ទាន់​របស់​ខ្ញុំ​ក្នុង​ការ​ពង្រឹង​ជំនាន់​ដែល​កំពុង​ពេញ​វ័យ​នឹង​ថយ​ចុះ​នោះ​ទេ » ។ « ពួកគេ​នឹង​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​ជាង​យើង ពីព្រោះ​ពួកគេ​នឹង​លូត​លាស់​ឡើង​ដោយ​មាន​ឱកាស​ធ្វើ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្ដើង​ឡើង​តាម​របៀប​ដែល​កាន់តែ​ខ្ពង់ខ្ពស់​ និង​កាន់តែ​បរិសុទ្ធ » ។

អាម៉េឌ សាឡឹម ខ័រប៊ីត វ័យ ៦០ ឆ្នាំ កើត​នៅថ្ងៃ​ទី ១៦ ខែ សីហា ឆ្នាំ ១៩៦២ ដែល​មាន​ឳពុក​ឈ្មោះ ជេមស៍ អ័រ ខ័រប៊ីត និង​ម្ដាយ​ឈ្មោះ អាមិលលៀ ខ័រប៊ីក ក្នុង​ទីក្រុង ហ្វីលីដែលហ្វៀរ រដ្ឋ ផេនស៊ីវិនញ៉ា ស.រ.អា. ។ នៅថ្ងៃ​ខួប​គម្រប់ ១៨ ឆ្នាំ​របស់​លោក អាម៉េឌ បាន​ចូល​ជា​សមាជិក​សាសនាចក្រ តាម​ម្ដាយ និង​បងប្អូន​មួយ​ចំនួន​របស់​លោក​ចូល​ទៅ​ក្នុង​ទឹក​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ ហើយ​ឳពុក​ចុង​របស់​លោក​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​បន្ទាប់ ។

បន្ទាប់​ពី​បាន​ចូល​រៀន​នៅ​សកល​វិទ្យាល័យ រីកស៍ ( ឥឡូវនេះ សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់–អៃដាហូ ) និង​បម្រើ​នៅ​ក្នុង​បេសកកម្ម ព័រតូរីកូ សាន ជូន ពី​ឆ្នាំ ១៩៨២ ដល់ ឆ្នាំ ១៩៨៤ លោក​បាន​ជួប ជេន ចូលីន ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​មជ្ឈិមវ័យ​នៅ​លីវ ។ ពួកគាត់​បាន​រៀបការ​នៅ​ខែ កុម្ភៈ ឆ្នាំ ១៩៨៥ នៅឯ​ព្រះវិហារ​បរិសុទ្ធ វ៉ាស៊ីងតោន ឌីស៊ី ។ ពួកគាត់មាន​កូន​បួន​នាក់ ។

អែលឌើរ ខ័រប៊ីត មាន​សញ្ញាប័ត្រ​មកពី​សាកល​វិទ្យាល័យ ស្តុកតុន ក្នុង រដ្ឋ​ញ៉ូវ​ជើស៊ី និង​មកពី​សកល​វិទ្យាល័យ​ផ្នែក​ច្បាប់ រ៉ាត់ជឺ ។ លោក​បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម​នៅ​សាធារណរដ្ឋ ដូមីនីក សានតូ ដូមីនហ្គោ ខាង​កើត ប្រធាន​ស្តេក ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ស្ដេក​ចំនួន​ពីរ និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់ ។

អែលឌើរ ខ័រប៊ីត បាន​ធ្វើការ​ជា​មេធាវី​កាត់​ក្តី​ផ្នែក​ទំនាក់ទំនង​សាធារណៈ និង​រដ្ឋាភិបាល ជា​នាយក​នៃ​ការិយាល័យ​សាធារណៈ និង​កិច្ចការ​បរទេស ញូវ​យ៉ក របស់​សាសនាចក្រ និង​ជា​អ្នក​ជំនាញ​បេសកកម្ម​ប្រចាំ​តំបន់ ។

បោះពុម្ព