ឆ្នាំ ២០២៣
ព្យាការី​ប្រកាស​អំពី​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ១៥
ខែ ឧសភា ឆ្នាំ ២០២៣


ព្យាការី​ប្រកាស​អំពី​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ១៥

នៅអំឡុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០២៣ ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​អំពី​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​នៅ​ទីតាំង​ដូច​ខាង​នេះ ៖

  • ទីក្រុង រីតថាហ៊ូលូ ប្រទេស ​ហ្គាតេម៉ាឡា

  • អាយគ្វីតូស ប្រទេស ពេរូ

  • ទីក្រុង តេរេស៊ីណា ប្រទេស ប្រេស៊ីល

  • ទីក្រុង ណាតាល់ ប្រទេស ប្រេស៊ីល

  • ទីក្រុង ​ទូហ្គហ្គារ៉ាវ ប្រទេស ហ្វីលីពីន

  • ទីក្រុង អ៊ីឡូឡូ ប្រទេស ហ្វីលីពីន

  • ទីក្រុង​ ចាកាតា ប្រទេស ឥណ្ឌូណេស៊ី

  • ទីក្រុង ហាំប៊ឺក ប្រទេស អាល្លឺម៉ង់

  • ទីក្រុង ឡេតប្រ៊ីដ អាល់ប៊ឺតា​ ប្រទេស កាណាដា

  • ទីក្រុង សាន់ហូសេ រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អា.

  • ទីក្រុង ប៊េហ្គ័រហ្វៀល រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អា.

  • ទីក្រុង ស្ព្រីងហ្វីល រដ្ឋ​មិសសួរី ស.រ.អា.

  • ឆាឡុត រដ្ឋ​ខារ៉ូឡាញណា ខាងជើង ស.រ.អា.

  • ទីក្រុង វីនឆេស្ទ័រ រដ្ឋ​វើរជីញ៉ា ស.រ.អា.

  • ទីក្រុង ហារីសបឺក រដ្ឋ​ផែនស៊ីវ៉ាញ៉ា ស.រ.អា.

ព្រះវិហារ​បរិសុទ្ធ​ថ្មី​នៅ​តែ​បន្ត​ដំណើរ​ទៅមុខ

ព្រះវិហារ​បរិសុទ្ធ​ខាងក្រោម​នេះ​ត្រូវ​បាន​ឧទ្ទិស ឬ​ឧទ្ទិស​ឆ្លង​ឡើង​វិញ តាំង​ពី​សន្និសីទ​ទូទៅ​នា​ខែ​តុលា​មុន ៖

  • ព្រះវិហារ​បរិសុទ្ធ ហាមីលតុន នូវែលសេឡង់ បាន​ឧទ្ទិស​ឆ្លង​ឡើង​វិញ​នៅថ្ងែ​ទី១៧ ខែ តុលា ឆ្នាំ ២០២២ ។

  • ព្រះវិហារ​បរិសុទ្ធ គីតូ អេក្វាឌ័រ ត្រូវបាន​ឧទ្ទិស​ឆ្លង​នៅ​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ផងដែរ ។

  • ព្រះវិហារ​បរិសុទ្ធ បេឡេម ប្រេស៊ីល ត្រូវបាន​ឧទ្ទិស​ឆ្លង​នៅ​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ។

  • ព្រះវិហារ​បរិសុទ្ធ សាន ជូន ផើតូរីកូ ត្រូវបាន​ឧទិស្ទ​ឆ្លង​នៅ​ថ្ងៃ​ទី ១៥ ខែ មករា ឆ្នាំ ២០២៣ ។

ព្រះវិហារ​បរិសុទ្ធ រីចមុនដ៏ វើរជីញ៉ា នឹង​ត្រូវ​ឧទ្ទិស​ឆ្លង​នៅ​ថ្ងៃ​ទី ៧ ខែ ឧសភា ។

ការសម្ពោធសាងសង់​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​ដូច​ខាងក្រោម ៖ ព្រះវិហារ​បរិសុទ្ធ កេរ៉េតារ៉ូ ម៉ិកស៊ិក, ព្រះវិហារ​បរិសុទ្ធ ម៉ាណាហ្គា នីការ៉ាហ្គា, ព្រះវិហារ​បរិសុទ្ធ វីឡាម៉ែត វែលលី អរីហ្គិន ( ស.រ.អា. ), ព្រះវិហារ​បរិសុទ្ធ តូរីអុន ម៉ិកស៊ិក, ព្រះវិហារ​បរិសុទ្ធ ក្វាតេម៉ាឡា ទីក្រុង មីរ៉ាហ្វ្ល័រ ក្វាតេម៉ាឡា, ព្រះវិហារ​បរិសុទ្ធ ផត វីឡា វ៉ាន់នូទូ, និង ព្រះវិហារ​បរិសុទ្ធ ហេប៊ឺ វែលលី យូថាហ៍ ( ស.រ.អា. ) ។

បច្ចុប្បន្ន​ភាព​ទៅ​លើ​ការជួស​ជុល​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​

គម្រោង​កែ​លម្អ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក កាលពី​ពេល​ថ្មីៗ​នេះ​បាន​បញ្ចប់​ឆ្នាំ​ទី​បី​ហើយ ។ ក្នុង​ឆ្នាំ ២០២២ កិច្ចការ​សំខាន់ៗ ៖ ដែល​បាន​ធ្វើ​រួច​មានដូច​ខាងក្រោម

  • ការលាប​ជម្រាប​ទឹក និង​ការរៀប​ចំ​សួន នៅលើ​ផ្លូវ​ធំ​ផ្លាហ្សា ។

  • ការដំឡើង​ធ្នឹម​បេតុង​ដ៏​រឹងមាំ នៅក្រោម​គ្រឹះ​ដែល​មាន​ស្រាប់​របស់​ព្រះវិហារ​បរិសុទ្ធ ។

  • ការដំឡើង​បំពង់​ការពារ​ជម្រាប​ទឹក និង​បំពង់កម្តៅរំលាយ​ព្រិលនៅលើ​អគារ ការិយាល័យ​សាសនាចក្រ អគារ​ផ្លាស្សា ការចាក់ប៉េតុង​ថ្មី​បាន​ចាប់ផ្ដើម​ហើយ ។

  • ការចាប់ផ្តើម​សា​ងសង់​រោង​ទទួលភ្ញៀវ និង​នៅ​ជាន់​ក្រោម ៣ បន្ថែមទៀត​នៃ ការបន្ថែម​ទៅលើ​ព្រះវិហារ​បរិសុទ្ធ ដែល​នឹង​រួម​បញ្ចូល​ទាំង​បន្ទប់​សម្រាប់​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ចំនួន​ពីរ បន្ទប់ផ្សារភ្ជាប់ បន្ទប់​ផ្លាស់​សម្លៀកបំពាក់ និង ការិយាល័យ​រដ្ឋបាល ។

បោះពុម្ព