ឆ្នាំ ២០២៣
អែលឌើរ រ៉ូបឺត អិម ដេណេស
ខែ ឧសភា ឆ្នាំ ២០២៣


« អែលឌើរ រ៉ូបឺត អិម ដេណេស » លីអាហូណាខែ ឧសភា ឆ្នាំ ២០២៣ ។

អែលឌើរ រ៉ូបឺត អិម ដេណេស

ពួក​ចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

អែលឌើរ រ៉ូបឺត អិម ដេណេស កំពុង​ធ្វើការ​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់ និង​ផ្នែក​អាជីវកម្ម​នៅ​សាកល​វិទ្យាល័យ ស្តេនហ្វត នៅ​ពេល​លោក​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខា​សាលា​ពេល​ព្រឹក​ព្រលឹម ។

ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពេញ​មួយ​ជីវិត អែលឌើរ ដេណេស បាន​ដឹង​អំពី​ដំណឹង​ល្អ ប៉ុន្តែ​អ្វី​មួយ​អំពី​ការហៅ​នោះ​បាន​ជំរុញ​លោក​ឲ្យ​សិក្សា​ព្រះគម្ពីរ​ដូច​មិន​ធ្លាប់​បាន​ធ្វើ​ពីមុន​មក ។ ភរិយា​របស់​លោក រូស បាន​ប្រាប់​ថា លោក​តែងតែ​ចូល​គេង​ពី​ព្រលប់ ហើយ​ក្រោក​ពី​ដំណេក​ម៉ោង ៤ ព្រឹក​ព្រោះ​លោក​ត្រូវការ​ពេល ៣ ម៉ោង​ដើម្បី​ត្រៀម​មេរៀន​ប្រចាំថ្ងៃ​ជាមួយ​សិស្ស​ចំនួន ១៥ នាក់ ។

លោក​បាន​មាន​ប្រសាសន៍​ថា ៖ « មនុស្ស​ខ្លះ​មាន​ទេពកោសល្យ អ្នក​ខ្លះ​ត្រូវ​តែ​ជំរុញ » ។ « ខ្ញុំ​នៅក្នុង​ប្រភេទ ‹ មនុស្ស​ដែល​ត្រូវតែ​ជំរុញ › » ។

អែលឌើរ ដេណេស បាន​មាន​ប្រសាសន៍​ថា គាត់​បាន​សិក្សា​ព្រះគម្ពីរ​ជា​ច្រើន​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ដោយសារ​គាត់​ចង់​ដឹង និង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​បន្ទាប់​មក​ជួយ​សិស្ស​របស់​លោក​ឲ្យ​មាន​ទំនាក់ទំនង​ដូច​គ្នា ។ បទពិសោធន៍​ដែល​មាន​រយៈ​ពេល​មួយ​ទស​វត្សរ៍​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​លោក ។

« ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពិត​ជា​បាន​ផ្លាស់ប្រែ​ចិត្ត​ជឿ​យ៉ាង​ពិត​ប្រាកដ ហើយ​បាន​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​នាម​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខា​សាលា​នៅ ប៉ាឡូ អាល់តូ រដ្ឋ​កាលីហ្វ័រញ៉ា » នេះ​បើ​យោង​តាម​ប្រសាសន៍​របស់ អែលឌើរ ដេណាស ដែល​ត្រូវ​បាន​គាំទ្រ​ជា​ពួក​ចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​អំឡុង​សន្និសីទ​ទៅ នៅខែ មេសា ឆ្នាំ ២០២៣ ។

អែលឌើរ រ៉ូបឺត មើរៀល ដេណេស កើត​នៅ ទីក្រុង ប្រ៊ូមមីងតុន រដ្ឋ​អ៊ិនឌីអាណា ស.រ.អា. នៅថ្ងៃ​ទី ២៨ ខែ កក្កដា ឆ្នាំ ១៩៦៤ ដែល​​មាន​ឳពុក​ឈ្មោះ រ៉ូប៊ឺត ហេនរី ដេណេស ទី​បី និង​ម្ដាយ​​ឈ្មោះ ចេណែត ឡុនឌ្រិន ដេណេស ។ លោក​បាន​ធំ​ឡើង​នៅ​ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ហើយ​បាន​រៀបការ​នឹង រូស អាន គ្លេសៀ នៅឯ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នៅ​ខែ ធ្នូ ឆ្នាំ ១៩៨៨ ។ ពួកគាត់​មាន​បុត្រ​ចំនួន​ប្រាំ​នាក់ ។

អែលឌើរ ដេណេស បាន​បញ្ចប់​ការសិក្សា​ពី​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ពីមុន​ទទួល​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ពី​សកល​វិទ្យាល័យ យ៉េល ។ លោក​បាន​ធ្វើការ​ជា​សហការី​របស់ក្រុមហ៊ុន ហ្គោលម៉េន សាចឆ៍ ហើយ​បន្ទាប់​មក​បាន​បង្រៀន​នៅ​សាកល​វិទ្យាល័យ ញូវ​យ៉ក និង យ៉េល ។ អស់​រយៈ​ពេល​ពីរ​ទស​វត្សរ៍​កន្លង​ទៅ​នេះ អែលឌើរ ដេណេស បាន​ធ្វើ​ជា​ព្រឹទ្ធបុរស​រង និង​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់ និង​ផ្នែក​អាជីវកម្ម ប្រីតហ្សឺ នៅ​សាកល​វិទ្យាល័យ ស្តេនហ្វត ។

អែលឌើរ ដេណេស បាន​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ពេញ​ម៉ោង​នៅ​ក្នុង​បេសកកម្ម ហ្សូរីក ស្វីស ។ ការហៅ​មប្រើ​ដទៃ​ទៀត​ក្នុង​សាសនាចក្រ​រួម​មាន ប្រធាន​ស្តេក ទី​ប្រឹក្សា​ជាន់​ខ្ពស់ ប៊ីស្សព និង​អ្នក​ដឹក​នាំ​ថ្នាក់​ទារកដ្ឋាន ។ លោក​កំពុង​បម្រើ​ជា​ប្រធាន​ស្តេក កាល​គ្រា​ដែល​លោក​ត្រូវ​បានហៅ ។

បោះពុម្ព