ឆ្នាំ ២០២៣
អែលឌើរ ជេ គីម៉ូ អេសព្លីន
ខែ ឧសភា ឆ្នាំ ២០២៣


« អែលឌើរ ជេ គីម៉ូ អេសព្លីន » លីអាហូណាខែ ឧសភា ឆ្នាំ ២០២៣ ។

អែលឌើរ ជេ គីម៉ូ អេសព្លីន

ពួកចិត​សិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

ប៉ុន្មាន​ខែ​ក្រោយ​ពី​បេសកកម្ម​របស់​លោក អែលឌើរ ជេ គីម៉ូ អេសព្លីន បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ធ្វើ​ឲ្យ​ឳពុក​របស់​លោក​ស្លាប់​បាត់បង់​ជីវិត ។ ប៉ុន្មាន​ខែ​ក្រោយ​មក​ប៉ុណ្ណោះ រថយន្ត​របស់​លោក​ត្រូវ​គេ​បុក​ពី​ក្រោយ​ដោយ​ម្ដាយ​របស់​លោក​អង្គុយ​នៅ​ក្បែរ​លោក ។ រថយន្ត​បាន​ក្រឡាប់ ហើយ​ម្តាយ និង​ក្មួយ​ស្រី​របស់​លោក​បាន​ស្លាប់​បាត់បង់​ជីវិត ។

ទោះបី​លោក​ត្រូវ​ជួប​សោកនាដកម្ម និង​ទុក្ខសោក​ក៏​ដោយ ក៏​អែលឌើរ អេសព្លីន ចាត់​ទុក​ខ្លួន​លោក​ថា​មាន​ពរ ។ លោក​ថ្វាយ​អារម្មណ៍​ទាំងនោះ​ចំពោះ​ព្រះអម្ចាស់ និង​សេចក្ដី​ល្អ និង​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​របស់​ទ្រង់ ។

លោក​បាន​មាន​ប្រសាសន៍​ថា ៖ « ជីវិត​លោក​គឺ​មាន​សភាព​ល្អ » ។

ពាក្យ​មួយ​ក្នុង​ចំណោម​ពាក្យ​ដែល​លោក​ចូល​ចិត្ត​គឺ « ព្រះអម្ចាស់​មិន​បាន​ធ្វើ​វា​ដាក់​អ្នក​ទេ តែ​ទ្រង់​កំពុង​ធ្វើ​វា​សម្រាប់​អ្នក » ។

បន្ទាប់​ពី​ឪពុក​ម្តាយ​របស់​លោក​បាន​ស្លាប់ បង​ស្រី​របស់​លោក​បាន​បញ្ជូន​លោក​ទៅ​សិក្សា​នៅ​បរទេស ទៅ​​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ មជ្ឈមណ្ឌល​យេរូសាឡិម ។ នៅ​ទី​នោះ លោក​បាន​ជួប ខាយ ដាវីស ។

អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​មិត្ត​ល្អ​នៅ​ពេល​ដែល​ក្រុម​របស់​ពួក​គាត់​បាន​បោះ​ជំរំ​នៅ​ទី​រហោស្ថាន ស៊ីណៃ ធ្វើការ​នៅ​ចម្ការ​ចេក និង​បាន​សិក្សា​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​សញ្ញា​ថ្មី​ជាមួយ​គ្នា ។

ក្រោយ​ពី​ត្រឡប់​ទៅ ប្រូវ៉ូ រដ្ឋ​យូថាហ៍ វិញ ពួកគាត់​បាន​ចាប់​ផ្ដើម​ដើរ​លេង​ជាមួយ​គ្នា ។ ពួកគាត់​បាន​រៀបការ​នៅឯ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នៅ​ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ១៩៨៥ ។ ពួកគាត់​មាន​បុត្រ​ប្រាំបី​នាក់ ។

ជុន រូស គីម៉ូ អេសព្លីន កើត​នៅថ្ងៃ​ទី ១៨ ខែ សីហា ឆ្នាំ ១៩៦២ នៅ​ទីក្រុង កាហ៊ូគូ រដ្ឋ​ហាវ៉ៃ ស.រ.អា. ។ លោក​គឺជា​កូន​ពៅ—ហើយ​ជា​កូនប្រុស​តែ​ម្នាក់​គត់—ក្នុង​ចំណោម​កូន​ទាំង​ប្រាំបី​របស់ រូស អេស និង អូលីវ អូរ៉ា មូតឌី អេសព្លីន ។

អែលឌើរ អេសព្លីន បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ​មកពី​សាកល​វិទ្យាល័យ ព្រិកហាំ​យ៉ង់ ក្នុង​ឆ្នាំ ១៩៨៧ ។ បន្ទាប់​ពី​ផ្លាស់​ប្តូរ​គ្រួសារ​របស់​លោក​ទៅ ទី​ក្រុង ឈីកាហ្គោ រដ្ឋ​អិលលីណយ លោក​បាន​ចាប់​ផ្តើម​អាជីព​របស់​លោក​ក្នុង​ធនាគារ​វិនិយោគ និង​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​អាជីវកម្ម ។

នៅ​ពេល​ដែល​អែលឌើរ អេសព្លីន បាន​ក្លាយ​ជា​អនុ​ប្រធាន​ប្រតិបត្តិ និង​ជា​ប្រធាន​មន្ត្រី​ហិរញ្ញ​វត្ថុ​សម្រាប់​សាជីវកម្ម ហាន់មេន គ្រួសារ​នេះ​បាន​ផ្លាស់​ប្តូរ​ទី​លំនៅ​មួយ​រយៈ​ខ្លី​ទៅ​ប្រទេស​ប៊ែលហ្សិក មុន​ពេល​ទៅរស់​នៅ ខូតុនវូដ ហាយស៍ រដ្ឋ​យូថាហ៍ ។

អែលឌើរ អេសពី្លន ដែល​ជា​ពួក​ចិតសិប​នាក់​ប្រចាំតំបន់ នៅ​ពេល​ដែល​លោក​ត្រូវបាន​ហៅ​ជា​ពួក​ចិតសិប​នាក់​មាន​សិទ្ធិ​អំណាច​ទូទៅ បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម​នៅ​ក្នុង​បេសកកម្ម តូក្យូ ជប៉ុន និង​តូក្យូ​ខាង​ត្បូង​ជប៉ុន ។ ក្នុង​នាម​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ម៉ោង​វ័យ​ក្មេង​ម្នាក់ លោក​បាន​បម្រើ​នៅ​ក្នុង​បេសកកម្ម កូបេ ជប៉ុន ។ លោក​បាន​បម្រើ​ជា​ប្រធាន​ស្តេក ទីប្រឹក្សា​ជាន់ខ្ពស់ និង​ប៊ីស្សព ។

បោះពុម្ព