បណ្ណាល័យ
ទីក្រុង លីហ្គ ប្រទេស​បែលហ្ស៊ិក
ខែមករា ឆ្នាំ២០២៥


« ទីក្រុង លីហ្គ ប្រទេស​បែលហ្ស៊ិក » លីអាហូណា ខែមករា ឆ្នាំ២០២៥

សាសនាចក្រ​មាន​នៅ​ទីនេះ

ទីក្រុង លីហ្គ ប្រទេស​បែលហ្ស៊ិក

ផែនទី​ពិភពលោក​ដែល​មាន​រង្វង់​ជុំវិញ​ប្រទេស​បែលហ្ស៊ិក
អគារ​នៅ​ជាប់​ទន្លេ

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ​ទំនងជា​បាន​មក​ដល់​ប្រទេស​បែលហ្ស៊ិក​ជា​លើក​ដំបូង នៅពេល​អ្នក​ប្រែចិត្តជឿ​ថ្ងៃ​ចុងក្រោយ​មកពី​ប្រទេស​តួកគី នោះគឺ មីសឆា ម៉ាកូវ បានចាប់ផ្ដើម​បង្រៀន​គ្រួសារ អេសសែលម៉ាន នៅ​ឆ្នាំ១៨៨៨ ។ បន្ទាប់ពី​ពួកគាត់​បានទទួល​បុណ្យ​ជ្រមុជទឹក ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​ស្វីស និង​អាល្លឺម៉ង់​បាន​ចាប់ផ្ដើម​បម្រើ​នៅ​ប្រទេស​បែលហ្ស៊ិក ។ ក្នុង​រយៈពេល​ពីរ​ខែ មនុស្ស ៨០ នាក់​បាន​ចូលរួម​ក្នុង​សាសនាចក្រ ហើយ​ក្រុមជំនុំ​ត្រូវ​បានរៀបចំ​ឡើង​នៅ​ទីក្រុង លីហ្គ, ប្រុចសែល និង អង់ទើប ។ ថ្ងៃនេះ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​បែលហ្ស៊ិក​មាន ៖

  • សមាជិក​ចំនួន ៦,៦០០ នាក់ ( ចំនួន​ប្រហាក់​ប្រហែល )

  • ស្តេក​ចំនួន ២ ( វួដ​ចំនួន ១១ និង​សាខា​ចំនួន ២ )

  • ព្រះវិហារ​បរិសុទ្ធ​ចំនួន ១ ( បាន​ប្រកាស​នៅ​ឆ្នាំ​២០២១ ដែល​ត្រូវ​សាងសង់​នៅ​ទីក្រុង​ប្រុចសែល )

ពរជ័យ​ទាំងឡាយ​ពី​ការសិក្សា​ព្រះគម្ពីរ

ខារីន វៀរី មកពី​វួដ ណាម័រ បាន​មាន​ប្រសាសន៍​ថា ៖ « យើង​បាន​សិក្សា​ព្រះគម្ពី​យើង​ជាមួយ​គ្នា និង​ចែកចាយ​គំនិត និង​ការបំផុសគំនិត​ជាមួយ​គ្នា ។ យើង​ប្រើប្រាស់​ព្រះគម្ពីរ ប៉ុន្តែ​ក៏​ប្រើប្រាស់​វីដេអូ និង​ធនធាន​ផ្សេងៗ​ទៀត​ដែរ ដូចជា​ទស្សនាវដ្តី ប្រិយមិត្ត ដើម្បី​ជួយ​ក្មេងៗ​របស់​យើង​យល់​ពី​គោលលទ្ធិ ។ ឥទ្ធិពល​ដ៏​ធំ​បំផុត​ដែល​យើង​មាន​គឺ​ការរីកចម្រើន​នៃ​ការរួបរួម​គ្នា​ក្នុង​ផ្ទះ​របស់​យើង » ។

គ្រួសារ វៀរី