បណ្ណាល័យ
សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ
ខែមករា ឆ្នាំ២០២៥


« សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។

របៀប​ប្រើប្រាស់​ទស្សនាវដ្តី​ទាំងឡាយ​របស់​សាសនាចក្រ

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ

ក្រុមគ្រួសារ​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

សៀវភៅ ចូរ​មក​តាម​ខ្ញុំ នៅ​ឆ្នាំ​នេះ​សិក្សា​ពី​គោលលទ្ធិ និង​សេចក្តីសញ្ញា នឹង​គូសបញ្ជាក់​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ស្ដារ​សាសនាចក្រ និង​ដំណឹងល្អ​របស់​ទ្រង់​ឡើងវិញ​តាមរយៈ​ព្យាការី​ថ្ងៃ​ចុងក្រោយ ។ អត្ថបទ​ជា​ច្រើន​នៅ​ក្នុង​ច្បាប់​ខែ​នេះ​គូស​បញ្ជាក់​ពី​ពរជ័យ​នៃ​ការស្ដារ​ឡើងវិញ ។

ការរៀន​ពី​ច្បាប់​នេះ

ការចូលរួម​នៅក្នុង​ការប្រមូលផ្ដុំ

នៅលើ ទំព័រ​ទី ២ ប្រធាន រ័សុល អិម ណិលសុន ចែកចាយ​របៀប​ដែល​យើង​អាច​ប្រមូលផ្ដុំ​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ ប្រមូល​ផ្ដុំ​ជាមួយ​ពួក​បរិសុទ្ធ ហើយ​ប្រមូល​ផ្ដុំ​ក្នុង​ការបម្រើ​ដល់​ព្រះ ។ សូម​ពិចារណា​ដាក់​គោលដៅ​សម្រាប់​ខែ​នេះ ដើម្បី​រួម​ចំណែក​ដល់​ការប្រមូលផ្ដុំ​មួយ​ក្នុង​ចំណោម​ការប្រមូលផ្ដុំ​ទាំងបី​ប្រភេទ​នោះ ។

បម្រើ​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ

អែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ មាន​ប្រសាសន៍​អំពី​ឱកាស​ដែល​យើង​មាន​នៅក្នុង​សាសនាចក្រ ដែល​បានស្ដារ​ឡើងវិញ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដើម្បី « បម្រើ​អ្នក​ដទៃ​ដោយ​ក្តី​ស្រឡាញ់ » ( សូមមើល ទំព័រ ៨ ) ។ តើ​មាន​មនុស្ស​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក​ដែល​កំពុង​ជួប​ការលំបាក​ដែរ​ឬ​ទេ ? អ្នក​អាច​អធិស្ឋាន​សម្រាប់​មនុស្ស​ទាំងនេះ ហើយ​ទូលសុំ​ការបំផុស​គំនិត​អំពី​របៀប​បម្រើ​ពួកគេ ។

រៀន​ពី​សេចក្តីប្រកាស​អំពី​ការស្ដារ​ឡើងវិញ

នៅ​ឆ្នាំ២០២០ គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានចេញ ៖ « ការស្ដារឡើងវិញ​នៃ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើកទី​ពីររយឆ្នាំ » ( សូមមើល ទំព័រ ៤០ ) ។ នៅពេល​អ្នក​ពិនិត្យមើល​ការប្រកាស​អំពី​ការស្ដារ​ឡើងវិញ អ្នក​អាច​ពិចារណា​សំណួរ​ទាំងនេះ ៖ តើ​ព្រឹត្តិការណ៍​សំខាន់ៗ​អ្វីខ្លះ ដែល​វា​បាន​លើក​ឡើង ហើយ​តើ​ព្រះអម្ចាស់​បានដឹកនាំ​ព្រឹត្តិការណ៍​ទាំងនោះ​ដោយ​របៀប​ណា ?