ប្រិយមិត្ត
ស្រូវសាឡី​ទុក​មួយ​យប់
ខែ​ធ្នូ ឆ្នាំ​២០២៤


« ស្រូវសាឡី​ទុក​មួយ​យប់ » ប្រិយមិត្ដ ខែ​មករា ឆ្នាំ​២០២៥ ទំព័រ ៣២ ។

តោះ ចាប់ផ្ដើម​ការចម្អិន

ស្រូវសាឡី​ទុក​មួយ​យប់

  • ស្រូវសាឡី​កិន ( rolled oats ) ១/២ ពែង ( ៥០ ក )

  • ទឹកដោះគោ ១/២ ពែង ( ១២០ ម.ល )

  • យ៉ាអួរ​រសជាតិ​ដើម ឬ​រសជាតិ​ផ្សេង​ក៏បាន ១/៤ ពែង ( ៦០ ម.ល )

  • ទឹកឃ្មុំ ឬ​គ្រឿងផ្សំ​ផ្សេងទៀត​ដែល​មាន​រសជាតិផ្អែម

  • គ្រឿង​ដាក់​បន្ថែម​ពីលើ ( Toppings ) ( គ្រាប់សណ្ដែក​គ្រប់​ប្រភេទ ផ្លែឈើ ដុំ​សូកូឡា និង​ឈើអែម ជាដើម ) ។

  1. ចាក់​ស្រូវសាឡី​កិន ( rolled oats ) ចូល​ទៅក្នុង​កែវ ឬ​ប្រអប់​មួយ​ដែល​មាន​គម្រប ។ បន្ថែម​យ៉ាអួរ ។ ចាក់​ទឹកដោះគោ​ពីលើ ហើយ​កូរ​ឲ្យ​សព្វ ។

  2. បិទ​ប្រអប់ ហើយ​ដាក់​វា​ក្នុង​ទូទឹកកក​មួយយប់ ( ឬ​យ៉ាងហោចណាស់ ពីរម៉ោង ) ។

  3. បន្ថែម​ទឹកឃ្មុំ បន្ទាប់​មក​កូរ​ស្រូវសាឡី ហើយ​ដាក់​គ្រឿង​បន្ថែម​ពីលើ ( Toppings ) ដែល​អ្នក​ចូលចិត្ដ !

រូបមន្ត​ជា PDF

រចនា​រូបភាព​ដោយ អាលីហ្សា ថាលិនថ៍