ប្រិយមិត្ត
សម្រាប់​កុមារ​ធំៗ
ខែ​ធ្នូ ឆ្នាំ​២០២៤


« សម្រាប់​កុមារ​ធំៗ » ប្រិយមិត្ត ខែ​មករា ឆ្នាំ​២០២៥ ទំព័រ ៣៤–៣៥ ។

សម្រាប់​កុមារ​ធំៗ

ពាក្យ​ពេចន៍​មក​ពី​ប្អូនៗ

ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន​ពិត ហើយ យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី​របស់​ព្រះ ។ នៅពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​មាន​អារម្មណ៍​ល្អ​នៅក្នុង​ចិត្ដ ។

ឌើក ប៊ី អាយុ ៨ ឆ្នាំ រដ្ឋ​ណាវ៉ាដា ស.រ.អា.

បន្ទប់​ដែល​ខ្ញុំ​ចូលចិត្ដ​នៅឯ​ព្រះវិហារ​បរិសុទ្ធ​គឺ​បន្ទប់​ផ្សារភ្ជាប់ ។ ខ្ញុំ​ដឹង​ថា​ថ្ងៃ​ណាមួយ ខ្ញុំ​នឹង​រៀបអាពាហ៍​ពិពាហ៍ ហើយ​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ។ ខ្ញុំ​ចូលចិត្ត​ទៅ​ព្រះវិហារ​បរិសុទ្ធ​ណាស់ ។

អ៊ីសាបែល អ័រ. អាយុ ១៧ ឆ្នាំ ស៊ីអ៊ែរ៉ា ប្រទេស​ប្រេស៊ីល

គូប​មិត្តភាព

  1. សូម​កាត់​គំរូ​នេះ​ចេញ ។

  2. បត់​គំរូ​នេះ​តាម​បន្ទាត់​ទាំងនេះ ហើយ​បិត​កាវ​នៅ​ខាងចុង​តាម​កន្លែង​របស់​វា ដើម្បី​ធ្វើ​ជា​គូប ។

  3. រមៀល​គូប​ដើម្បី​ទទួល​បាន​គំនិត​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​មិត្ដភក្ដិ ។ ( សូម​ចាំ​ថា ៖ សមាជិក​គ្រួសារ​ក៏​អាច​ជា​មិត្តភក្ដិ​បាន​ដែរ ! )

  • ធ្វើ​នំចំណី ! ( សាកល្បង​ធ្វើ​ស្រូវសាឡី​ទុក​មួយយប់ នៅ​លើ ទំព័រ ១២ ) ។

  • ការបម្រើ​ដល់​នរណា​ម្នាក់ ។ ប្រសិន​បើ​អាច សូម​ធ្វើ​វា​ដោយសម្ងាត់ ។

  • គូរ​រូប​គ្នា​ទៅវិញ​ទៅមក ។ កុំ​បង្ហាញ​វា រហូត​ទាល់តែ​ប្អូន​គូរ​រួច !

  • បង្កើត​ល្បែង​មួយ​ដើម្បី​លេង​នៅ​ខាងក្រៅ ។

  • រាយបញ្ជី​នូវ​ចំណុច​ប្រាំ​យ៉ាង​ដែល​ប្អូន​ចូលចិត្ដ​អំពី​គ្នា ។

  • សូម​សរសេរ​គំនិត​របស់​ប្អូនៗ​ផ្ទាល់ !

ល្បែង​ព្រៃ​ដែល​មាន​ច្រកខ្វាត់ខ្វែង

សូម​ប្អូន​ស្វែងរក​ផ្លូវ​តាមព្រៃ​នេះ​ដើម្បី​ទៅដល់​ផ្ទះ​របស់​គ្រួសារ ស្ម៊ីធ ។

នៅក្នុង​មួយជួរ​មាន​បី

លេង​ល្បែង​នេះ​ជាមួយ​មិត្ដភក្ដិ​ម្នាក់ ! សូម​ឆ្លាស់​វេន​គ្នា សរសេរ X ឬ O នៅក្នុង​ចន្លោះ​រហូត​ដល់​នរណា​ម្នាក់​មាន​អក្សរ​បី​ក្នុង​ជួរ​តែមួយ ។

សកម្មភាព​ជា PDF

រចនា​រូបភាព​ដោយ ប្រូក ស្មាត