ប្រិយមិត្ត
តើ​ប្អូន​រាប់អាន​មិត្ដភក្ដិ​ថ្មី​ដោយ​របៀបណា ?
ខែ​ធ្នូ ឆ្នាំ​២០២៤


« តើ​ប្អូន​រាប់អាន​មិត្ដភក្ដិ​ថ្មី​ដោយ​របៀបណា ? » ? ប្រិយមិត្ដ ខែ​មករា ឆ្នាំ​២០២៥ ទំព័រ ៣៨–៣៩ ។

ចម្លើយ​មក​ពី​ប្អូនៗ

តើ​ប្អូន​រាប់អាន​មិត្ដភក្ដិ​ថ្មី​ដោយ​របៀបណា ?

យើង​បាន​សុំ​គន្លឹះ​មួយចំនួន​មកពី​កុមារ​ជុំវិញ​ពិភពលោក អំពី​របៀប​ដើម្បី​បង្កើត​មិត្ដភក្ដិ​ថ្មី ។ នេះ​ជា​អ្វី​ដែល​ពួកគេ​បាននិយាយ ។

រូបថត​ផ្ដោតលើ​មុខ​របស់​ក្មេងស្រី

ខ្ញុំ​រាប់អាន​មិត្ដ​ថ្មី​ដោយ​ការណែនាំ​ខ្លួនរបស់​ខ្ញុំ ហើយ​ណែនាំ​ពួកគេ​ឲ្យ​ស្គាល់​កន្លែង​ផ្សេងៗ ។ ខ្ញុំ​ចាប់ផ្ដើម​និយាយ​ទៅកាន់​ពួកគេ ហើយ​លេង​ជាមួយ​ពួកគេ ។ ខ្ញុំ​ជា​មិត្ដ​ល្អ ដោយ​ការជួយ​មិត្ដ​របស់​ខ្ញុំ​ពេល​ពួកគេ​មាន​ឧបសគ្គ ហើយ​ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​អារម្មណ៍​ថា​ពួកគេ​ត្រូវបាន​រួមបញ្ចូល ។

ព្រីសស្លី អេហ្វ អាយុ ១០ ឆ្នាំ ប្រ៊ីធីស កូឡុំប៊ី ប្រទេស​កាណាដា

រូបថត​ផ្ដោតលើ​មុខ​របស់​ក្មេងប្រុស

ខ្ញុំ​នឹង​និយាយ « សួស្ដី » ហើយ​អញ្ជើញ​ពួកគេ​ឲ្យមក​លេង​ជាមួយ​ខ្ញុំ ហើយ​មាន​ភាពរីករាយ ។

ចេត ចេ អាយុ ៨ ឆ្នាំ ទីក្រុង​ឃ្វីនស្លេនដ៍ ប្រទេស​អូស្ត្រាលី

រូបថត​ផ្ដោតលើ​មុខ​របស់​ក្មេងស្រី

ដំបូង​និយាយ « សួស្ដី » ហើយ​បន្ទាប់មក​មាន​សណ្ដាន​ចិត្ដ​ល្អ ។

រ៉ាឆែល ស៊ី អាយុ ៩ ឆ្នាំ កូតាបាតូ ខាងត្បូង ប្រទេស​ហ្វីលីពីន

រូបថត​ផ្ដោតលើ​មុខ​របស់​ក្មេងស្រី

ខ្ញុំ​ផ្ដល់​ការសរសើរ​ដ៍​ស្មោះ​ចេញពី​ចិត្ដ ។

ហេលី អេន អាយុ ១០ ឆ្នាំ រដ្ឋ​អៃដាហូ ស.រ.អា

រូបថត​ផ្ដោតលើ​មុខ​របស់​ក្មេងស្រី

ខ្ញុំ​បាន​យក​ពោតលីង​ខ្លះៗ​ទៅឲ្យ​មិត្ដ​របស់​ខ្ញុំ ។ ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​បម្រើ​មនុស្សដទៃ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។

អាលីសិន ខេ. អាយុ ៩ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.

រូបថត​ផ្តោតលើ​មុខ​របស់​កុមារ

ខ្ញុំ​ចូលចិត្ដ​មើល​របៀប​ដែល​មិត្ដ​របស់​ខ្ញុំ​ប្រព្រឹត្ដ​ចំពោះ​មនុស្ស​ដទៃ ។ គន្លឹះ​ដើម្បី​ក្លាយ​ជា​មិត្ដ​របស់​ខ្ញុំ​គឺ​ការរស់នៅ​តាម​បទដ្ឋាន​ដែល​ល្អ ។

លេសលី អេ. អាយុ ១២ ឆ្នាំ តំបន់​កណ្តាល ប្រទេស​ហ្គាណា