ប្រិយមិត្ត
វ៉ែនតា​ដែល​បាន​បាត់
ខែ​ធ្នូ ឆ្នាំ​២០២៤


« វ៉ែនតា​ដែល​បាន​បាត់ » ប្រិយមិត្ដ ខែ​មករា ឆ្នាំ​២០២៥ ទំព័រ ៤៤–៤៥ ។

វ៉ែនតា​ដែល​បាន​បាត់

ដំណើររឿង​ពិត​មកពី​ប្រទេស​បូលីវី

វ៉ែនតា​មួយ​គូ

វា​ជា​ថ្ងៃ​ដំបូង​នៅ​ឯ​សាលារៀន ។ អេនឌ្រ រំភើប​ខ្លាំង​ណាស់ ! ឥឡូវ​នេះ​គាត់​នៅក្នុង​ថ្នាក់​ទី​មួយ ។ គាត់​ជា​ក្មេង​មាឌធំ !

ម៉ាក់ និង​ក្មេងប្រុស​ដើរ​ទៅ​សាលារៀន

ប៉ុន្ដែ​នៅពេល​គាត់​ទៅដល់​សាលា សាលា​ពិតជា​ធំ ហើយ​គួរឲ្យខ្លាច ទោះបី​ជា​គាត់​ធំ​ក៏ដោយ ។ គាត់​បាន​កាន់ដៃ​ម៉ាក់​ជាប់​យ៉ាងណែន ។

« វា​នឹង​មិនអី​ទេ » ។ ម៉ាក់​បាន​ញញឹម ។ « ជម្រាបសួរ​ដល់​គ្រូ​របស់​កូនទៅ ! សូម​ធ្វើ​ល្អ​ដាក់​មិត្ដ​រួមថ្នាក់ ។ ហើយ​កុំភ្លេច​ទុកដាក់​វ៉ែនតា​របស់​កូន​ឲ្យ​ស្រួលបួល​ផង » ។

ក្មេងប្រុស​ពាក់​វ៉ែនតា​ញញឹម​ញញែម

កាលពី​មួយ​សប្ដាហ៍​មុន អេនឌ្រេ​ទទួល​បាន​វ៉ែនតា​ថ្មី​ដំបូង​របស់​គាត់ ។ ឪពុកម្ដាយ​របស់​គាត់​តែងតែ​រំឭក​គាត់​ឲ្យ​ទុកដាក់​វា​ឲ្យ​ស្រួលបួល ។

ម៉ាក់​បាន​គ្រវី​ដៃ​លា ។ « សូម​ឲ្យ​មាន​ថ្ងៃ​ដ៏​ល្អ ! »

ប៉ន្ដែ​អេនឌ្រេ មិន មាន​ថ្ងៃ​ល្អ​ទេ ។ អ្វី​មួយ​ដែល​អាក្រក់​បាន​កើតឡើង !

គាត់​បាន​រត់​ទៅកាន់​ម៉ាក់ បន្ទាប់​ពី​ចេញពី​សាលា ។ គាត់​បានយំ « កូន​បាន​បាត់​វ៉ែនតា​របស់​កូនហើយ ! » « កូន​បាន​រកមើល​សព្វ​អស់ហើយ តែ​កូន​នៅតែ​មិនអាច​រក​វា​ឃើញ​ទេ ! »

« អូ ទេ ! » ម៉ាក់​មាន​ទឹកមុខ​ព្រួយបារម្ភ ។ « ចូរ​យើង​អធិស្ឋាន​ទូលសុំ​ជំនួយ​ពី​ព្រះវរបិតាសួគ៍ » ។

គាត់​បានសួរ « តើ​វា​នឹង​បាន​ទទួល​ចម្លើយ​ពិតមែន​ឬ » ?

« សាកល្បង​វា​សិន ហើយ​ចាំ​មើល ។ ម៉ាក់​បាននិយាយ​ថា ព្រះវរបិតាសួគ៌​តែងតែ​ព្រះសណ្ដាប់ឮ​ការអធិស្ឋាន​របស់​យើង » ។

ម៉ាក់ និង​កូនប្រុស​កំពុង​អធិស្ឋាន

អេសឌ្រេស និង​ម៉ាក់​ពោលពាក្យ​អធិស្ឋាន ។ ពួកគេ​ទូលសុំ​ព្រះវរបិតាសួគ៌​ដើម្បី​ជួយ​អេនឌ្រេ ឲ្យ​រកឃើញ​វ៉ែនតា​របស់​គាត់ ។

នៅ​ថ្ងៃបន្ទាប់​នៅឯ​សាលា អេនឌ្រេ​នៅតែ​សោកសៅ ។ បន្ទាប់មក ក្មេងប្រុស​ម្នាក់​បានដើរ​ទៅរក​គាត់ ។

ក្មេងប្រុស​បាន​ប្រគល់​វ៉ែនតា​ទៅ​ឲ្យ​ម្ចាស់ដើម​វិញ

« ខ្ញុំ​គិតថា វ៉ែនតា​នេះ​ជា​របស់​ឯង » ។ ក្មេងប្រុស​ហុច​វ៉ែនតា​មួយឲ្យ ។ « ខ្ញុំ​បានឃើញ​វ៉ែនតា​នេះ​នៅ​ទីលាន​បាល់ទាត់ » ។

អេសឌ្រ​បានយក​វ៉ែនតា​វិញ ។ នេះ​ជា​វ៉ែនតា​របស់​គាត់ ! គាត់​មិនចង់​ជឿ​ទាល់តែ​សោះ ។

ក្មេងប្រុស​ពាក់​វ៉ែនតា​នៅ​ទីធ្លា​ក្នុង​សាលា

ក្រោយពី​ចេញពី​សាលា គាត់​បាន​រត់​ទៅរក​ម៉ាក់ ហើយ​បាន​ឱបគាត់​យ៉ាង​ណែន ។

​ម៉ាក់​បាននិយាយ​ថា « កូន​បាន​រកឃើញ​វ៉ែនតា​របស់​កូនហើយ ! » « កូន​ប្រាកដ​ជា​រីករាយ​ណាស់​ហើយ​ដែល​បាន​វា​មកវិញ » ។

« បាទ កូន​រីករាយណាស់ ! » អេនឌ្រេ​បាននិយាយ ។ « ប៉ុន្ដែ​កូន​រឹតតែ​សប្បាយចិត្ដ​ដោយសារ​តែ​អ្វី​ដែល​កូន​បានរៀន » ។

« ហើយ​នោះ​ជា​អ្វី​ទៅ » ?

អេសឌ្រេ​បាន​ញញឹម​យ៉ាង​ធំ ។ « ការអធិស្ឋាន ពិតជា បាន​ផល​ពិតមែន ! »

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ស៊ូសានណា ធីអូឌូរូ