« សកម្មភាព ចូរមកតាមខ្ញុំ » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៥ ទំព័រ ២២–២៣ ។
សកម្មភាព ចូរមកតាមខ្ញុំ
ថ្ងៃទី៣០ ខែធ្នូ–ថ្ងៃទី៥ ខែមករា ៖ « ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ »
រូបផ្គុំនៃការស្ដារឡើងវិញ
ដើម្បីស្ដារអ្វីមួយឡើងវិញមានន័យថា ផ្គុំរបស់នោះឲ្យចូលគ្នាវិញ ។ សូមអាន « ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ » នៅក្នុងបណ្ណាល័យដំណឹងល្អ ដើម្បីរៀនបន្ថែមអំពីរបៀបដែលសាសនាចក្រត្រូវបានស្ដារឡើងវិញ ។ បន្ទាប់មកលេងល្បែងនៃការស្ដារឡើងវិញ ! រកមើល ឬគូររូបភាពមួយ ហើយកាត់រូបនោះជាបំណែករូបផ្គុំ ។ ប្ដូររូបផ្គុំជាមួយសមាជិកគ្រួសារ ហើយផ្គុំរូបដែលបានប្ដូរនោះឲ្យទៅជារូបដើមវិញ ។ តើហេតុអ្វីបានជាវាសំខាន់ដែល យ៉ូសែប ស៊្មីធ បានស្ដារឡើងវិញនូវដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ?
ថ្ងៃទី៦–១២ ខែមករា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១
ល្បែង ឈប់ធ្វើចលនា
ព្រះវរបិតាសួគ៌មានបន្ទូលមកកាន់យើងតាមរយៈពួកព្យាការីរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៨ ) ។ យើងគ្រាន់តែត្រូវស្ដាប់ប៉ុណ្ណោះ ! អនុវត្ដការស្ដាប់ដោយការលេងល្បែង ។ មនុស្សម្នាក់ចាក់ចម្រៀង ហើយទាំងអស់គ្នារាំខណៈដែលចម្រៀងកំពុងបន្ដ ។ នៅពេលដែលចម្រៀងឈប់ មនុស្សទាំងអស់គ្នាឈប់ធ្វើចលនា ។ អ្នកណាដែលឈប់ធ្វើចលនាចុងក្រោយគេនឹងត្រូវចែកចាយហេតុផលមួយដែលពួកគេស្រឡាញ់ពួកព្យាការី ។ បន្ដលេងរហូតដល់គ្រប់គ្នាមានឱកាសចែកចាយ !
ថ្ងៃទី១៣–១៩ ខែមករា ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦
ឈុតឆាកតូចៗអំពីដំណើររឿងនៃការនិមិត្តដំបូង
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ បានបង្ហាញព្រះកាយដល់ យ៉ូសែប ស៊្មីធ ( សូមមើល យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១៥–២០ ) ។ យើងហៅព្រឹត្ដិការណ៍នោះថា ការនិមិត្ដដំបូង ។ សូមបើកទៅ ទំព័រ ១៣ ដើម្បីធ្វើឈុតឆាកតូចៗអំពីដំណើររឿងនៃការនិមិត្ដដំបូងផ្ទាល់ខ្លួនរបស់អ្នក ហើយបន្ទាប់មកប្រើប្រាស់ឈុតឆាកនេះដើម្បីប្រាប់ដំណើររឿងនេះទៅកាន់នរណាម្នាក់ ។
ថ្ងៃទី២០–២៦ ខែមករា ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ២; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥
ផ្នែកសប្បាយៗនៃពង្សប្រវត្តិ
នៅពេលយើងរៀនបន្ថែមអំពីបុព្វការីជនរបស់យើង យើងមានអារម្មណ៍ខិតកាន់តែជិតពួកលោក និងព្រះវរបិតាសួគ៌ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២ ) ។ សុំឲ្យសមាជិកគ្រួសារប្រាប់អ្នកអំពីដំណើររឿងចេញមកពីជីវិតរបស់ពួកគេ ឬចេញមកពីជីវិតរបស់បុព្វការីជនម្នាក់របស់អ្នក ។ បន្ទាប់មក បង្កើតដំណើររឿងនោះឡើងវិញ ដោយការសម្ដែង ឬការគូររូប !