ប្រិយមិត្ត
ប័ណ្ណ​អំពី​ព្រះវិហារ​បរិសុទ្ធ
ខែ​ធ្នូ ឆ្នាំ​២០២៤


« ប័ណ្ណ​អំពី​ព្រះវិហារ​បរិសុទ្ធ » ប្រិយមិត្ត ខែ​មករា ឆ្នាំ​២០២៥ ទំព័រ ១២ ។

ប័ណ្ណ​អំពី​ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

  • នេះ​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​គេ​ដែល​បាន​សាងសង់ បន្ទាប់ពី​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ស្ដារឡើងវិញ ។

  • នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ នៅក្នុង​ឆ្នាំ​១៨៣៦ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាងមកជួប យ៉ូសែប ស៊្មីធ នៅ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។

  • នៅពេល​ព្រះវិហារ​បរិសុទ្ធ​កំពុង​ត្រូវបាន​ឧទ្ទិសឆ្លង ពួកទេវតា​បាន​លេចមក !

ព្រះវិហារ​បរិសុទ្ធ ហេលស៊ីនគី ហ្វាំងឡង់

  • នៅពេល​ព្រះវិហារ​បរិសុទ្ធ​នេះ​បាន​បើក វា​បាន​បម្រើ​ដល់​សមាជិក​នៅក្នុង​ល្វែង​ម៉ោង​ផ្សេងគ្នា​ដល់​ទៅ ១២ តំបន់ !

  • ភាសា​អេស្ដូនី ភាសា​ហ្វាំងឡង់ ភាសា​ឡាវៀន ភាសា​លីទុយអានី និង​ភាសា​រុស្សី គឺ​ត្រូវបាន​ប្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នេះ ។

  • កំពូល​ស្រួច​ដ៏​ធំ​នៅលើ​ព្រះវិហារ​បរិសុទ្ធ​នេះ គឺ​មាន​កម្ពស់ ១៤៧ ហ្វីត ( ៤៥ ម ) ហើយ​ធ្វើ​ពី​ស្ពាន់ ។

ព្រះវិហារ​បរិសុទ្ធ ហុងកុង ចិន

  • ប្រធាន ហ៊ីងគ្លី បាន​ភ្ញាក់ឡើង​នៅ​យប់មួយ ហើយ​បាន​គូរ​គំនូរ​ព្រាង​ដែល​នាយកដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​បាន​ប្រើ​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នេះ ។

  • នៅ​ឆ្នាំ​១៩៩៦ ព្រះវិហារ​បរិសុទ្ធ​នេះ​បាន​ធ្វើការ​ឧទ្ទិសឆ្លង​ជា « ទីជម្រក​នៃ​ភាពសុខសាន្ដ​មួយ » នៅក្នុង​ទីក្រុង​ដ៏​មមាញឹក​មួយ​នេះ ។

  • ព្រះវិហារ​បរិសុទ្ធ​មាន​កម្ពស់​ប្រាំ​ជាន់ ។

ប័ណ្ណ​អំពី​ព្រះវិហារ​បរិសុទ្ធ

រចនា​រូបភាព​ដោយ រ៉ាជែល អេរិកសុន