ប្រិយមិត្ត
ម៉ាហ្គោ និង ប៉ោឡូ
ខែ​ធ្នូ ឆ្នាំ​២០២៤


« ម៉ាហ្គោ និង ប៉ោឡូ » ប្រិយមិត្ត ខែ​មករា ឆ្នាំ​២០២៥ ទំព័រ ៣៣ ។

ម៉ាហ្គោ និង ប៉ោឡូ

ខ្សែ​ដៃ​មិត្តភាព

ម៉ាក់ ម៉ាហ្គោ និង​ប៉ោឡូ នៅឯ​ផ្សារ

ខ្ញុំ​នឹក​ឡ័ររ៉ា ។ ខ្ញុំ​មិន​ចូលចិត្ដ នៅពេល​ដែល​មិត្ដភក្ដិ​ប្ដូរ​ផ្ទះ​ទៅ​ឆ្ងាយ​នោះទេ ។

ខ្ញុំ​ក៏​អ៊ីចឹង​ដែរ ។ អារម្មណ៍​នេះ​គឺ​អាក្រក់​ជាង​ពេល​ដែល យើង ត្រូវ​រើ​ផ្ទះ​ចេញឆ្ងាយ​ទៅ​ទៀត ។

ម៉ាក់ ម៉ាហ្គោ និង​ប៉ោឡូ កំពុង​ផឹកទឹក និង​ញ៉ាំ​ចំណី

កូន​នៅតែ​អាច​ទូរសព្ទ​ទៅលេង​នាង​បាន ! ឬ​សរសេរ​សំបុត្រ ។

ខ្ញុំ​គិត​ថា​អ៊ីចឹង​ដែរ ។

ម៉ាហ្គោ និង ប៉ោឡូ​កំពុង​កាន់​ភេសជ្ជៈ ហើយ​មើល​ទៅ​មិន​សប្បាយ​ចិត្ដ

វា​ពិត​ជា​សោកសៅ​ណាស់ នៅពេល​មិត្ដភក្ដិ​ចាកចេញ​ទៅ ។ ប៉ុន្ដែ​យើង​អាច​មាន​អំណរគុណ​ពី​របៀប​ដែល​មិត្ដភាព​របស់​ពួកគេ​បាន​ផ្តល់​ពរ​ដល់​យើង ។

ម៉ាហ្គោ និង​ប៉ោឡូ កំពុង​មើល​ខែ្សដៃ​របស់​ពួកគេ

តើ​នៅចាំ​ពេល​ដែល ឡ័ររ៉ា បាន​ឲ្យ​ខ្សែដៃ​មិត្ដភាព​មក​យើង​នៅ​ថ្ងៃ​ខួបកំណើត​របស់​យើង​ដែរទេ ?

ចាស ! ហើយ​នាង​បាន​សរសេរ​សំបុត្រ​ដ៏​ល្អៗ​ទាំងនោះ​មកយើង​ផងដែរ ។

ម៉ាក់ និង<b>​</b>ម៉ាហ្គោ កំពុង​និយាយ​គ្នា

ស្ដាប់​ទៅ នាង​ជា​មិត្ដ​ដ៏​ល្អ​ម្នាក់ ។

នាង​គឺជា​មិត្ដ​ល្អ ! នាង​តែងតែ​មាន​ចិត្ដល្អ ដូច​ព្រះយេស៊ូវ ។ ខ្ញុំ​ក៏​ចង់​ធ្វើ​ជា​មិត្ដល្អ​ផងដែរ ។

ម៉ាក់ ម៉ាហ្គោ និង​ប៉ោឡូ ចាកចេញ​ពី​ផ្សារ

អឺ ! ប្រហែល​យើង​អាច​ផ្ញើ​ខ្សែដៃ​មិត្ដភាព​ទៅឲ្យ ឡ័ររ៉ា តាម​ប្រៃសនីយ៍ ។

ហើយ​យើង​អាច​ឲ្យ​ទៅ លូកាស និង ជូលៀ ផងដែរ !

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ខាធី មឹកឌី