ប្រិយមិត្ត
ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស​អេស្ដូនី
ខែ​ធ្នូ ឆ្នាំ​២០២៤


« ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស​អេស្ដូនី » ប្រិយមិត្ត ខែ​មករា ឆ្នាំ​២០២៥ ទំព័រ ១០–១១ ។

ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស​អេស្ដូនី

ជួប​ជាមួយ​នឹង​ហ៊ូហ្គោ

ក្មេងប្រុស​កំពុង​មើល​បាល់ទាត់

ហ៊ូហ្គោ​ធ្វើតាម​ព្រះយេស៊ូវ ដោយ​ការអធិស្ឋាន​ពេល​គាត់​ត្រូវការ​ជំនួយ ។ គាត់​ធ្លាប់​មាន​សុបិន​អាក្រក់ ។ គាត់​បាន​អធិស្ឋាន​ដើម្បី​ទទួល​ការលួងលោម ។ គាត់​និយាយថា « ព្រះយេស៊ូវ​បាន​ជួយ​ខ្ញុំ » ។

ហ៊ូហ្គោ​ក៏​ធ្វើតាម​ព្រះយេស៊ូវ​ដោយ​ការចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​មិត្ដភក្ដិ​របស់​គាត់​ផងដែរ ។ គាត់​ចូលចិត្ដ​បង្រៀន​ពួកគេ​អំពី​អ្វី​ដែល​គាត់​រៀន​នៅឯ​ព្រះវិហារ ។ គាត់​ប្រាប់​ពួកគេ​ថា​មនុស្ស​គ្រប់គ្នា​ជា​កូន​របស់​ព្រះ ។ គាត់​និយាយ​ថា « ខ្ញុំ​អញ្ជើញ​ពួកគេ​ទៅ​ព្រះវិហារ និង​សកម្មភាព​ទាំងឡាយ » ។ « វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ » ។

អំពី ហ៊ូហ្គោ

ក្មេងប្រុស និង​ម៉ាក់​របស់​គាត់​កំពុង​អង្គុយ​នៅ​កន្លែង​លេង​ព្យាណូ

អាយុ ៖ ៩ ឆ្នាំ

មកពី ៖ ប្រទេស​អេស្តូនី

ភាសា ៖ ភាសា​អេស្ដូនី ភាសា​អង់គ្លេស

គោលដៅ ៖

១) លេង​ព្យាណូ​ឲ្យ​បាន​ល្អ​ជាងមុន ២) រស់នៅ​ជានិរន្ដរ៍​ជាមួយ​គ្រួសារ​របស់​គាត់​ទាំងមូល រួមទាំង​ជីដូនជីតា​របស់​គាត់​ផងដែរ ។

ចំណង់ចំណូលចិត្ត ៖

  • ការច្រៀង​នៅក្នុង​ក្រុមចម្រៀង​អូប៉េរ៉ា​ថ្នាក់ជាតិ​អេស្តូនី​សម្រាប់​កុមារា

  • ការលេង​ព្យាណូ

  • ការសម្ដែង​ល្ខោន

  • កីឡាបាល់​ទាត់

គ្រួសារ ៖ ម៉ាក់ បងស្រី បងប្រុស​ពីរ​នាក់ និង​ឆ្កែ ឈ្មោះថា អាយឡា

អ្វី​ដែល​ហ៊ូហ្គោ​ចូលចិត្ដ

ក្មេងប្រុស​កំពុង​ញញឹម និង​រូបភាព​នៃ​កន្ដ្រក​សម្រាប់​បុណ្យ​អ៊ីស្ទើរ

ព្រះគម្ពីរ ៖ នីហ្វៃទី១ ៣:៧

ប្រពៃណី​ក្នុង​គ្រួសារ ៖ ការគូរគំនូរ និង​ការលាក់​ស៊ុត​នៅថ្ងៃ​បុណ្យ​អ៊ីស្ទើរ

ផ្លែឈើ ៖ ស្វាយ

ពណ៌ ៖ ទឹកក្រូច

ចម្រៀង​កុមារ ៖ « ការ​អធិស្ឋាន​របស់​កុមារ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦ ) ។

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ស៊ូហ្ស៊ី ហ្គឺរហាត