ជម្រាបសួរពីប្រទេសអេស្តូនី ! ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៥ ទំព័រ ៨–៩ ។
ជម្រាបសួរពី ប្រទេសអេស្តូនី !
ប្រទេសអេស្តូនី ស្ថិតនៅក្នុងអឺរ៉ុបខាងជើង ហើយមានព្រំប្រទល់ជាប់នឹងសមុទ្របាល់ទិក ។ មានប្រជាជនប្រមាណជាងមួយលាននាក់រស់នៅទីនោះ ។
ពន្លឺព្រះអាទិត្យនៅកណ្ដាលរាត្រី
ក្នុងអំឡុងរដូវក្ដៅនៅប្រទេសអេស្ដូនី មានពីរបីសប្ដាហ៍ដែលមានពន្លឺព្រះអាទិត្យនៅកណ្ដាលរាត្រី ។ ព្រះអាទិត្យលិចយឺតជាងធម្មតា ដែលបន្សល់នូវពន្លឺពណ៌ស នៅលើផ្ទៃមេឃនៅអំឡុងពេលយប់ ។
ព្រៃជាទីជម្រក
ពាក់កណ្ដាលនៃផ្ទៃប្រទេសអេស្ដូនី គឺគ្របដណ្ដប់ទៅដោយព្រៃ ! សត្វជាច្រើនរស់នៅក្នុងព្រៃ រួមមានពពួកឆ្មាព្រៃ ការស្ទ័រ ឆ្កែចចក ភេ និងជ្រូកព្រៃ ។
រដ្ឋធានី
តាលីន គឺជារដ្ឋធានីនៃប្រទេសអេស្តូនី ។ វាគឺជាទីក្រុងដ៏ចំណាស់មួយក្នុងចំណោមទីក្រុងផ្សេងទៀតនៅអ៊ឺរ៉ុបខាងជើង ។
ពិធីបុណ្យចម្រៀង និងរបាំ
ពិធីបុណ្យនេះគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធ៌មរបស់ជនជាតិអេស្ដូនី ។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងជារៀងរាល់ប្រាំឆ្នាំម្ដង ហើយមានមនុស្សរហូតដល់ទៅជាង ១០០,០០០ នាក់ចូលរួម ។
ប្រទេសនៃប្រជុំកោះ
ប្រទេសអេស្ដូនីមានកោះជាង ២០០០ កោះ ។ កោះជាច្រើននៃកោះទាំងនេះគឺជាកោះតូចៗ ដូចនេះប្រជាជនភាគច្រើនរស់នៅលើដីគោក និងកោះធំៗ ។