ប្រិយមិត្ត
ព្រៃ​ពិសិដ្ឋ​ខ្ញុំ
ខែ​ធ្នូ ឆ្នាំ​២០២៤


« ព្រៃ​ពិសិដ្ឋ​ខ្ញុំ » ប្រិយមិត្ដ ខែ​មករា ឆ្នាំ​២០២៥ ទំព័រ ១៨-១៩ ។

ខ្ញុំ​អាច​លេង​តន្ដ្រី​នេះ​បាន !

ព្រៃ​ពិសិដ្ឋ​ខ្ញុំ

ដោយ​ត្រិះរិះពិចារណា [ សទ្ទសញ្ញា​មួយ​ភាគ​បួន ​] = ៥០–៦៥

ក្រដាស​ភ្លេង​ជា​ទម្រង់ PDF

យ៉ូសែប ស្ម៊ីធ បាន​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​មួយ

ស្វែងរក​ជំនួយ និង​ប្រាជ្ញា​មកពីព្រះ ។

កាល​លោក​អង្វរ​ដល់​ស្ថានសួគ៌ ផ្ទៃមេឃ​បើក​ចំហ

ព្រះ​បិតា និង បុត្រា​យាង​មក​ក្នុង​សិរី​ល្អ

ទ្រង់​គង់​នៅ​លើ​អកាសា

ឆ្លើយ​ការអធិស្ឋាន​ក្លៀវក្លា ។

បន្ទរ ៖ ខ្ញុំ​នឹង​ស្វែងរក​ព្រៃ​ពិសិដ្ឋ​ខ្ញុំ ។

ចេញ​ឆ្ងាយ​ពី​សូរ​កង​រំពង​នៃ​លោកិយ ។

ខ្ញុំ​នឹង​អធិស្ឋាន ។

ខ្ញុំ​ដឹង​ទ្រង់​គង់​ក្បែរ

ខ្ញុំ​នឹង​ស្វែងរក​ព្រៃ​ពិសិដ្ឋ​ខ្ញុំ ។

ជម្រើស​ដែល​ខ្ញុំ​ត្រូវ​រើស​មាន​ច្រើន​សន្ធឹក ។

ខ្ញុំ​គួរ​ដើរ​តាម​មាគ៌ា​ណា​ក្នុង​ជីវិត ?

បើ​ខ្ញុំ​អធិស្ឋាន​ក្នុង​ព្រះនាម​នៃ​ព្រះ​បុត្រា

នោះ​ព្រះវិញ្ញាណ​នឹង​ប្រទាន​ចម្លើយ​ដ៏​ថ្លៃ​ថ្លា ។

ព្រះ​វរបិតា​ទ្រង់​គង់​ក្បែរ

ឆ្លើយ​ការអធិស្ឋាន​ខ្ញុំ​ឥត​ល្ហែ ។

បន្ទរ

ខ្ញុំ​នឹង​ស្វែងរក​ព្រៃ​ពិសិដ្ឋ​ខ្ញុំ ។