ប្រិយមិត្ត
សូម​បង្រៀន​ខ្ញុំ​អំពី​ការអធិស្ឋាន
ខែ​ធ្នូ ឆ្នាំ​២០២៤


« សូម​បង្រៀន​ខ្ញុំ​អំពី​ការអធិស្ឋាន » ប្រិយមិត្ដ ខែ​មករា ឆ្នាំ​២០២៥ ទំព័រ ៤៦–៤៧ ។

មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ

សូម​បង្រៀន​ខ្ញុំ​អំពី​ការអធិស្ឋាន

ម៉ាក់ និង​កូន​កំពុង​អធិស្ឋាន​ជាមួយ​គ្នា

ការអធិស្ឋាន​គឺ​ជា​របៀប​ដែល​យើង​និយាយ​ទៅកាន់​ព្រះវរបិតាសួគ៌ ។ យើង​អធិស្ឋាន​ទៅកាន់​ទ្រង់ នៅក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ប៉ា និង​កូន​កំពុង​អធិស្ឋាន​សម្រាប់​អាហារ

យើង​អាច​អរព្រះគុណ​ដល់​ព្រះវរបិតាសួគ៌​សម្រាប់​ពរជ័យ​ទាំងឡាយ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង ។

ក្មេងៗ​កំពុង​អធិស្ឋាន​ជាមួយ​គ្នា

យើង​អាច​ទូលសូម​ទ្រង់​នូវ​អ្វីៗដែល​យើង​ត្រូវការ ។ យើង​អាច​អធិស្ឋាន​ឲ្យ​មនុស្ស​ផ្សេងទៀត​ផងដែរ ។

ក្មេង​ប្រុស​អធិស្ឋាន​នៅ​សួន​កុមារ

ព្រះវរបិតាសួគ៌​នឹង​តែងតែស្តាប់​ឮ​ការអធិស្ឋាន​របស់​យើង​ជានិច្ច !

ពេល​ធ្វើ​សកម្មភាព

រូបភាព​ផ្ទះ អាហារ ក្មេង​កំពុង​ឈឺ ព្រះអាទិត្យ រូបថត​ក្រុមគ្រួសារ

ចង្អុល ឬ​គូររង្វង់​រូបភាព​ដែល​បង្ហាញ​អំពី​អ្វី​ដែល​ប្អូន​អាច​អធិស្ឋាន​ទូល​សុំ​បាន ។ តើ​ប្អូនៗ​អាច​អធិស្ឋាន​អំពី​អ្វីខ្លះ​ទៀត​បាន ?

ដំណើររឿង​ជា PDF

រូបភាព​ដោយ ដានីយ៉ែឡា សូសា