ថ្នាក់​វិទ្យាស្ថាន
បុព្វកថា​សៀវភៅ​សម្រាប់​គ្រូ​បង្រៀន ថ្នាក់​រៀបចំ​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សាយ​សាសនា


បុព្វកថា​សៀវភៅ​សម្រាប់​គ្រូ​បង្រៀន ថ្នាក់​រៀបចំ​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សាយ​សាសនា ( សាសនា ១៣០ )

គោលបំណង​របស់​យើង

គោលបំណង​របស់​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា ៖

« គោលបំណង​របស់​យើង គឺ​ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​យល់ និង​ពឹងផ្អែក​លើ​ការបង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មាន​ភាព​សក្តិសម​សម្រាប់​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ពួកគេ ក្រុមគ្រួសារ​ពួកគេ និង​អ្នកដទៃ​ទៀត សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ឋានសួគ៌ » ( ការបង្រៀន និង​ការរៀន​ដំណឹងល្អ ៖ A Handbook for Teachers and Leaders in Seminaries and Institutes of Religion[ឆ្នាំ ២០១២] ១ ) ។

ក្នុង​នាមជា​គ្រូបង្រៀន​ថ្នាក់វិទ្យាស្ថាន​មួយរូប អ្នកអាច​ជួយ​សម្រេច​គោលបំណង​នេះ នៅពេល​អ្នក​បង្រៀន​ដំណឹងល្អ​ប្រកប​ដោយ​ប្រសិទ្ធភាព ៖ « យើង​បង្រៀន​សិស្ស​អំពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដូច​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ និង ពាក្យ​សម្តី​របស់​ព្យាការី​ទាំងឡាយ ។ គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​គឺ​ត្រូវ​បាន​បង្រៀន​តាម​របៀប​មួយ​ដែល​ដឹកនាំ​ឲ្យ​មាន​ការយល់ដឹង និង ការស្អាងឡើង ។ យើង​ជួយ​សិស្ស​ទាំងឡាយ ឲ្យ​បំពេញ​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ដំណើរការ​នៃ​ការរៀនសូត្រ និង រៀបចំ​ពួកគេ​ឲ្យ​បង្រៀន​ដំណឹងល្អ​ដល់​អ្នក​ដទៃ​ទៀត » (Gospel Teaching and Learningទំព័រ x) ។

មូលដ្ឋាន​គ្រឹះ​នៃ​ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អនឹង​ជួយ​ទាំង​អ្នក និង​សិស្ស​របស់អ្នក​បំពេញ​តាម​គោលបំណង​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​សាសនា នៅពេល​អ្នកសិក្សា​បទគម្ពីរ ពាក្យសម្ដី​របស់ពួកព្យាការី និង​សៀវភៅប្រកាស​ដំណឹង​ល្អ​របស់​យើងជាមួយគ្នា ។ មូលដ្ឋានគ្រឹះ​ទាំងនេះ គឺមាន​ដូច​ខាង​ក្រោម ៖

  • បង្រៀន និង រៀនសូត្រ​ដោយ​ព្រះវិញ្ញាណ ។

  • បង្កើត​បរិយាកាស​រៀនសូត្រ​ដែល​ពោរពេញ​ដោយសេចក្តី​ស្រឡាញ់ ការគោរព និង មាន​គោលបំណង ។

  • សិក្សា​ព្រះគម្ពីរ និង អាន​មេរៀន​នៃវគ្គ​សិក្សា​រៀង​រាល់ថ្ងៃ ។

  • យល់​ពី​បរិបទ និង មាតិកា​នៃព្រះគម្ពីរ ព្រមទាំង​ពាក្យ​សម្តី​របស់​ព្យាការី​ទាំងឡាយ ។

  • ស្វែង​រក យល់ ដឹង​ពី​សេចក្តី​ពិត និង សារៈសំខាន់​នៃ​ដំណឹង​ល្អ ហើយ​អនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ ។

  • ពន្យល់ ចែកចាយ និង ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។

  • ចេះស្ទាត់នូវវគ្គបទគម្ពីរសំខាន់ៗ និង គោលលទ្ធិ​គ្រឹះ ទាំងឡាយ ។

« នៅ​ពេល​បាន​អនុវត្ត​ដោយ​វៃឆ្លាត និង ដោយ​ភាព​ចុះ​សម្រុង​គ្នា នោះ​មូលដ្ឋាន​គ្រឹះ​ទាំង​នេះ ផ្តល់​សមត្ថភាព​ដល់​សិស្ស​ដើម្បី​យល់​ព្រះ​គម្ពីរ និង គោលលទ្ធិ និង គោលការណ៍​ដែល​ព្រះគម្ពីរ​មាន ។ មូលដ្ឋាន​គ្រឹះ​ទាំងនេះ​ក៏​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​បំពេញ​មុខងារ​ដ៏​សកម្ម​មួយ​ផងដែរ នៅ​ក្នុង​ការរៀនសូត្រ​ដំណឹងល្អ និង បង្កើន​សមត្ថភាព​របស់​សិស្ស​ក្នុង​ការ​រស់នៅ​តាម​ដំណឹងល្អ ហើយ បង្រៀន​មូលដ្ឋាន​គ្រឹះ​នេះ​ដល់​អ្នក​ដទៃ » (ការបង្រៀន និង ការរៀន​ដំណឹង​ល្អ ១០) ។ មូលដ្ឋានគ្រឹះ​ទាំងនេះ គួរ​តែ​ត្រូវ​បានលេច​ចេញ​ជា​លទ្ធផល ជា​ជាង​វិធីសាស្ត្រ​នៃ​ការ​បង្រៀន ( សូមមើល​​ការបង្រៀន និង ការរៀន​ដំណឹង​ល្អ១០ ) ។ យោបល់​សម្រាប់​ការ​បង្រៀន​នៅក្នុង​សៀវភៅ​សិក្សា​នេះ តំណាង​ឲ្យ​របៀប​ដើម្បីសម្រេច​លទ្ធផល​ទាំងនេះ​នៅក្នុង​ការ​បង្រៀន​របស់​អ្នក ។

គោលបំណង​នៃ​វគ្គ​សិក្សា​នេះ

សាសនា ១៣០ ៖ ការ​រៀបចំ​អ្នក​ផ្សព្វផ្សាយសាសនា ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ជួយ​រៀបចំសិស្ស​សម្រាប់​ការ​បម្រើ​ផ្សព្វផ្សាយសាសនា​ពេញម៉ោង ដោយការ​ផ្ដោតទៅលើ​គោលលទ្ធិ គោលការណ៍ និង​ដំបូន្មាន​ដែល​មាន​នៅក្នុង​បទគម្ពីរ ពាក្យ​សម្ដី​របស់ពួកព្យាការី និង​សៀវភៅប្រកាស​ដំណឹង​ល្អ​របស់​យើង ។ សៀវភៅ​សិក្សា​នេះ បទគម្ពីរ និង​សៀវភៅប្រកាស​ដំណឹង​ល្អ​របស់​យើង​គឺជា​អត្ថបទ​សំខាន់របស់អ្នក នៅពេលអ្នក​រៀបចំ និង​បង្រៀន​វគ្គ​សិក្សា​នេះ ។ សៀវភៅ​ប្រកាស​ដំណឹង​ល្អ​របស់​យើងបម្រើជា​សៀវភៅ​សិក្សា​សម្រាប់សិស្ស​ក្នុង​វគ្គ​សិក្សា​នេះ ដូច្នេះ​អ្នកគួរតែលើក​ទឹកចិត្ត​សិស្ស​ឲ្យ​មាន​វា​មួយច្បាប់​ផ្ទាល់ខ្លួន​ដើម្បីសិក្សា​ខ្លួន​ឯង ហើយ​ប្រើ​នៅក្នុង​ថ្នាក់ ។ អ្នក​នឹង​ប្រទានពរ​ដល់ជីវិត​សិស្ស​របស់អ្នក នៅពេល​អ្នកជួយ​ពួកគេ​ឲ្យ​ស្គាល់​វា ហើយប្រើ​វា​ក្នុងការ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម​របស់ពួកគេ ។

របៀប​ដែលមេរៀន​ត្រូវ​បានរៀបចំ

សៀវភៅ​សិក្សា​នេះ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ជួយ​ដល់គ្រូបង្រៀន​ដែល​បានហៅ​ថ្មីៗ ក៏ដូចជា​គ្រូបង្រៀន​ដែល​មាន​បទពិសោធន៍​ផងដែរ ។ វគ្គសិក្សា​នេះ ត្រូវ​បាន​រៀបចំឡើង​សម្រាប់រយៈពេល​មួយ​ត្រីមាស ហើយ​វាត្រូវ​បាន​បំបែក​ទៅជា​១៥ មេរៀន ។ មេរៀន​នីមួយៗ ត្រូវ​បាន​រៀបចំឡើង​ដើម្បីបង្រៀន​ក្នុង​ថ្នាក់​ដែលមានរយៈពេល ៩០ នាទី ។ ប្រសិន​បើ​ថ្នាក់​របស់អ្នក មានរយៈពេល​តិចជាង ៩០ នាទី នោះអ្នកអាច​ជ្រើសរើស​ដើម្បី​បង្រួម​មេរៀន ឬ​បំបែក​វា​ជា​ច្រើនផ្នែក ដើម្បីបង្រៀនពីរដង ឬ​ច្រើនដង ។

មេរៀន​នីមួយៗ​នៅក្នុង​សៀវភៅ​សិក្សា​មាន​ប្រាំ​ផ្នែក ៖

  • សេចក្ដីផ្ដើម

  • ការរៀបចំ​ទុក​ជា​មុន

  • យោបល់​សម្រាប់​ការបង្រៀន

  • ជំនួយក្នុងការបង្រៀន

  • ការអញ្ជើញ​ឲ្យ​អនុវត្ត

សេចក្ដីផ្ដើម

មេរៀននីមួយៗ​ចាប់​ផ្ដើម​ដោយ​សេចក្ដីណែនាំ​ជា​សង្ខេប​មួយ ដែល​សង្ខេប​អំពីគោលលទ្ធិ គោលការណ៍ និង​គំនិត​ចម្បង​ក្នុងមេរៀន ។

ការរៀបចំ​ទុក​ជា​មុន

វគ្គ​នេះ​រួម​មាននូវ​ធនធានសំខាន់ៗ​ដើម្បីសិក្សា ហើយ​ក៏​មាន​រៀបរាប់​អំពី​ធនធាន​ទាំងឡាយផងដែរ ( ឧទាហរណ៍ វីដេអូ ឯកសារ​ចែកចាយ ជាដើម ) ដែលត្រូវ​បាន​ប្រើ​នៅក្នុង​គម្រោង​​មេរៀន​នីមួយៗ ហើយ​ដែល​អ្នក​នឹង​ចាំបាច់​ត្រូវ​រៀបចំ​ទុកជាមុន ។ ឧទាហរណ៍​ នៅពេល​មេរៀន​ផ្ដល់​យោបល់​ឲ្យ​បង្ហាញ​វីដេអូ នោះ​វា​នឹង​ឆ្លាតវៃជាង​ដើម្បី​ទាញ​យក​មក ឬ​រៀបចំ​វីដេអូ​ឲ្យ​បាន​មុន​ពេល ។

យោបល់​សម្រាប់​ការបង្រៀន

វគ្គ​នេះ​ផ្ដល់​យោបល់​សម្រាប់​ការ​បង្រៀន​ដែលបាន​ពិពណ៌នា​អំពី​ប្រធានបទ​វគ្គ​សិក្សា ។ ក្នុងនាមជា​គ្រូបង្រៀន អ្នក​គួរតែ​សិក្សា​វគ្គ​នេះ​ដោយ​យកចិត្តទុកដាក់ ។ យោបល់​សម្រាប់​ការ​បង្រៀន​នៅក្នុង​សៀវភៅ​សិក្សា​នេះ ធ្វើតាមលំនាំ​ដែល​បាន​ពិពណ៌នា​នៅក្នុងជំពូក ៣នៃការបង្រៀន និង ការរៀន​ដំណឹង​ល្អ ។ វា​បង្ហាញ​អំពី​របៀប​ដែល​ដាក់បញ្ចូល​មូលដ្ឋាន​គ្រឹះ​នៃ​ការ​បង្រៀន និង​ការរៀន​ដំណឹងល្អ​នៅក្នុង​ការ​បង្រៀន​របស់​អ្នក ដើម្បីជួយសិស្ស​យល់ និង​អនុវត្ត​គោលការណ៍​ដំណឹងល្អ ហើយបង្កើនការ​ផ្លាស់ប្រែចិត្តជឿ​ផ្ទាល់ខ្លួន​ពួកគេ ។

នៅក្នុង​តួសេចក្ដី​នៃ​មេរៀននីមួយៗ អ្នកនឹង​រកឃើញ​គោលលទ្ធិ គោលការណ៍ និង​សេចក្ដីពិត​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បាន​ដាក់ជា​អក្សរដិតខ្មៅ ។ គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ត្រូវបាន​រកឃើញ​នៅក្នុង​កម្មវិធី​សិក្សា​ដោយសារ (១) វា​ឆ្លុះ​បញ្ចាំង​ពីសេចក្ដីពិត​សំខាន់ ដែលមាន​នៅក្នុងគម្ពីរ និងសៀវភៅប្រកាស​ដំណឹង​ល្អ​របស់​យើង (២) វា​អាច​ត្រូវបាន​អនុវត្ត​ជាពិសេស​​ចំពោះ​សេចក្តីត្រូវការ និង ស្ថានភាព​នានា​របស់​អ្នក​ត្រៀមខ្លួន​ធ្វើជា​អ្នក​ផ្សព្វផ្សាយសាសនា ឬ(៣) វា​គឺ​ជា​សេចក្តីពិត​គន្លឹះ​ដែល​អាច​ជួយ​សិស្សឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ព្រះអម្ចាស់ ហើយ​រៀបចំ​ពួកគេ​សម្រាប់​ការ​បម្រើ​ផ្សព្វផ្សាយសាសនា​ពេញម៉ោង ។ ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​ទូន្មាន ៖ « នៅពេលអ្នករៀបចំ​មេរៀនមួយ សូម​រកមើល​គោលការណ៍​ផ្លាស់ប្រែចិត្ត​នៅក្នុង​នោះ ។ … គោលការណ៍​ផ្លាស់ប្រែចិត្ត​មួយ គឺជា​គោលការណ៍​មួយ​ដែល​នាំ​ទៅ​រក​ការគោរព​ប្រតិបត្តិ​តាម​ព្រះទ័យ​របស់​ព្រះ » (« Converting Principles » [address to CES religious educators ថ្ងៃទី ២​ខែ កុម្ភៈ ឆ្នាំ ១៩៩៦ ] ទំព័រ១, si.lds.org) ។ សូមជម្រាបថា សៀវភៅ​សិក្សា​នេះ ពុំ​បានប្រាប់​គ្រប់គោលលទ្ធិ និងគោលការណ៍​ដែលអាច​ត្រូវ​បាន​បង្រៀននៅក្នុង​មេរៀន​មួយ​នោះទេ ហើយអ្នកអាច​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយព្រះវិញ្ញាណ​ដើម្បី​បង្រៀន​អំពីគោលការណ៍ និងគោលលទ្ធិ​ផ្សេងៗ​ទៀត ដែល​ពុំ​មាន​ថ្លែង​នៅក្នុង​សម្ភារ​មេរៀន ។ សម្រាប់​គំនិត​បន្ថែមនៅ​ក្នុង​មេរៀន​សម្របសម្រួល សូមមើលចំណុច​« សម្រេច​ចិត្តថា​ត្រូវ​បង្រៀនអ្វី និង​ដោយ​របៀប​ណា » ខាង​ក្រោម ។

ជំនួយក្នុងការបង្រៀន

ជំនួយ​ក្នុងការ​បង្រៀន លេច​ឡើង​នៅក្នុង​ប្រអប់​ក្នុងមេរៀន ហើយ​វា​ផ្ដល់នូវការ​ណែនាំ​ស្ដីពី​វិធីសាស្ត្រ​បង្រៀន ជំនាញ និង​បច្ចេកទេស​បង្រៀន​ផ្សេងៗ​ជាច្រើន ។ វា​ត្រូវ​បាន​រៀបចំឡើង​ដើម្បីផ្ដល់​គំនិត​បន្ថែម​ទៅលើ​គោលការណ៍​មូលដ្ឋានគ្រឹះ​នៃ​ការអប់រំ​ផ្នែកសាសនា ។​ សូម​រកមើល​របៀប​ដើម្បី​អនុវត្ត​អ្វីៗទាំងនេះ ជួយ​ឲ្យ​ការបង្រៀន​របស់អ្នកមាន​ប្រសិទ្ធភាព និង​ភាពខ្ជាប់ខ្ជួន ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

អែលឌើរ ដេវីឌ អេ. បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ ៖ « សេចក្ដី​សង្ឃឹម​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​ខ្ញុំ​ចំពោះ​ប្អូនយុវជន​ម្នាក់ៗ [ អ្នកត្រៀមខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា]​គឺ​ថា ប្អូន​នឹង​មិន​គ្រាន់តែ​​ចេញ​បេសកកម្មតាម​ធម្មតា​​នោះទេ ផ្ទុយទៅវិញ​គឺ​ថា ប្អូន​នឹង​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​​មុនតាំង​ពីពេល​​ប្អូន​ដាក់​ពាក្យ​សុំ​ចេញ​បេសកកម្ម​របស់​ប្អូនទៅទៀត វាយូរ​ពីមុន​ប្អូន​ទទួល​ការហៅ​ឲ្យ​បម្រើ ពីមុន​ត្រូវបាន​ញែក​ចេញ​ដោយ​ប្រធាន​ស្តេក​របស់​ប្អូន និង ពីមុន​ប្អូន​ចូល​ទៅ​ក្នុង អិម.ធី.ស៊ី » ( « ecoming a Missionary » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៥ ) ។ ស្របជាមួយ​នឹង​គោលគំនិ​តនេះ មេរៀន​នីមួយៗ​មាននូវ​សកម្មភាព​ដែល​បាន​ផ្ដល់ជា​យោបល់ ដើម្បី​លើក​ទឹកចិត្ត​ដល់​អ្នកត្រៀម​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយសាសនា​ឲ្យ​គិត ធ្វើសកម្មភាព ហើយបម្រើ​ដូចជា​អ្នក​ផ្សព្វផ្សាយ​សាសនា ពីមុន​ពួកគេ​បាន​ចូល​ទៅក្នុង​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សកម្មភាព​មាននៅក្នុង​វគ្គនេះ លើក​ទឹកចិត្ត​ដល់​សមាជិក​ក្នុងថ្នាក់​ដើម្បី​ដាក់​ការ​អនុវត្ត​នៅផ្ទះ​អំពីអ្វី​ដែលពួកគេ​បាន​រៀន​នៅក្នុងថ្នាក់ មានរបៀប​ផ្សេងៗ​គ្នាដើម្បី​ចាត់ ឬ​ផ្ដល់យោបល់​សកម្មភាព​ទាំងនេះ ។ ឧទាហរណ៍ អ្នកអាច​ចែក​ឯកសារ​ចែក​ចាយ​អំឡុង​ថ្នាក់​តំបូងដែល​​រៀបរាប់​នូវសកម្មភាព​ដែលបាន​ចេញ​អនុសាសន៍​សម្រាប់​សប្ដាហ៍​នីមួយៗ​នៅក្នុង​ត្រីមាស ។ អ្នក​ក៏​អាច​សរសេរ​បញ្ជី​សកម្មភាព​ប្រចាំ​សប្ដាហ៍​នៅលើ​ក្ដារខៀន ឬ​ផ្ញើ​អត្ថបទ ឬ​សារអ៊ីម៉ែល​ទៅសិស្ស​របស់អ្នក​ប្រចាំ​សប្ដាហ៍ផង​ដែរ ។

សម្រេច​ចិត្តថា​ត្រូវ​បង្រៀនអ្វី និង​ដោយ​របៀប​ណា

សូម​ជ្រើសរើស​គំនិត​សម្រាប់​ការ​បង្រៀន​ដែល​បំពេញ​សេចក្ដីត្រូវការ​របស់​សិស្ស

នៅពេលអ្នក​រៀបចំ​ដើម្បីបង្រៀន អ្នកអាច​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ដូច​នេះ ៖ តើ​មាន​វិធីសាស្ត្រ ឬ សកម្មភាព​រៀនសូត្រ​អ្វី​ខ្លះ​ដែល​នឹង​ជួយ​សិស្ស​របស់​ខ្ញុំ​យល់​ពី​អ្វី​ដែល​ពួកគេ​ចាំបាច់​ត្រូវតែដឹង ? តើអ្វី​នឹង​ជួយ​សិស្ស​របស់អ្នក​ស្វែងរក យល់ ហើយពន្យល់​គោលលទ្ធិ និងគោលការណ៍​គន្លឹះ ? តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយសិស្ស​ឲ្យ​ទទួល​អារម្មណ៍​ពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ? តើខ្ញុំអាច​ជួយសិស្ស​អនុវត្ត​គោលលទ្ធិ និងគោលការណ៍​ទាំងនេះ​នៅក្នុងជីវិត​ផ្ទាល់ខ្លួន​របស់ពួកគេ​យ៉ាង​ដូចម្ដេច ?

សៀវភៅ​សិក្សានេះ ត្រូវបាន​រៀបចំ​ឡើងដើម្បី​ជួយ​អ្នក​ក្នុង​ដំណើរ​ការរៀបចំ​ផែនការ​មេរៀន ។ សូម​រំឭកសម្ភារ​មេរៀន​ដោយប្រុងប្រយ័ត្ន សូមជ្រើសរើស​គំនិត​សម្រាប់ការ​បង្រៀន​ដែល​បំពេញតម្រូវការ​សិស្ស​របស់អ្នក​ល្អបំផុត ហើយ​ដាក់វា​ទៅជា​របៀប​នៃ​ការ​បង្រៀន​មួយៗ​របស់​អ្នក ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​អ្នក​នៅក្នុង​ដំណើរការ​នេះ ។ អ្នក​អាច​ជ្រើសរើស​ប្រើប្រាស់​យោបល់​ណែនាំ​អំពី​កម្មវិធី​សិក្សា ឬ​អ្នកអាច​កែ​សម្រួល​គំនិត​ដែល​បាន​ណែនាំ​ទៅ​តាម​តម្រូវការ និង ស្ថានភាព​ក្នុង​ថ្នាក់របស់អ្នក ។ នៅពេលអ្នកកំណត់អំពី​របៀប​ដើម្បី​កែ​សម្រួល​សម្ភារ​មេរៀន សូម​ចងចាំ​ថា​ត្រូវ​រៀបចំដោយ​ហ្មត់ចត់ ហើយ​ក៏​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក ។ សូម​ពិចារណា​អំពី​ដំបូន្មាននេះ មកពី អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖ « ដំបូង​យើង​ទទួលយក បន្ទាប់មក​យើង​កែសម្រួល ។ ប្រសិនបើ​យើង​ចេះ​ច្បាស់​នៅក្នុង​មេរៀន​ដែល​បាន​ពិពណ៌នា ដែល​យើង​នឹង​បង្រៀន នោះ​យើង​អាច​​ធ្វើតាម​ព្រះវិញ្ញាណ​ដើម្បី​កែសម្រួល​វា » (« A Panel Discussion with Elder Dallin H. Oaks »Seminaries and Institutes of Religion satellite broadcast ថ្ងៃ​ទី ៧ ខែ សីហា ឆ្នាំ ២០១២ ] គេហទំព័រ ៦, sis.lds.org) ។

ផ្ដល់​ឱកាស​បង្រៀន​ដល់សិស្ស

រឿង​មួយសំខាន់បំផុតដែលអ្នកអាច​ធ្វើ​ក្នុងនាមជា​គ្រូបង្រៀន​នៃ​វគ្គ​សិក្សា​នេះ គឺ​ដើម្បី​ផ្ដល់​ដល់សិស្ស​នូវ​ឱកាស​ជាច្រើន​ដើម្បី​ហាត់​បង្រៀន ហើយ​ថ្លែងទីបន្ទាល់ អំឡុង​ពេលរៀន ពីព្រោះ​មនុស្ស​វ័យ​ក្មេង​ជាច្រើន​ខ្វះ​ទំនុកចិត្ត​នៅក្នុង​ការ​បង្រៀន​គោលលទ្ធិ និងគោលការណ៍​ដំណឹងល្អ​ ។ សូម​ផ្ដល់​ឱកាស​ដល់សិស្ស​ឆ្លើយតប​សំណួរ ពន្យល់​សេចក្ដីពិត​ដំណឹងល្អដល់​សមាជិក​ក្នុង​ថ្នាក់​ដទៃទៀត ហើយបង្រៀន​មេរៀន​ផ្សព្វផ្សាយសាសនា​ដែលមាន​នៅក្នុង​សៀវភៅប្រកាស​ដំណឹង​ល្អ​របស់​យើង ។ នៅពេល​អ្នកត្រៀមខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយសាសនា យល់អំពី​របៀប​​ដែល​គោលលទ្ធិ និងគោលការណ៍​ដំណឹងល្អ​នាំ​ទៅកាន់​សេចក្ដីសង្គ្រោះ នោះ​ពួកគេ​នឹង​បង្រៀន​ដំណឹងល្អ​ដោយ​បំណងចិត្ត និង​អានុភាព​កាន់តែ​ខ្លាំង ។

បន្ថែម​ពីលើ​ការ​រៀននិយាយ និង​រៀនធ្វើ នោះ​អ្នក​ដែលត្រៀម​ខ្លួនធ្វើជា​អ្នកផ្សព្វផ្សាយសាសនា ត្រូវ​តែ​រៀន​ផ្ដោត​ទៅលើ​តម្រូវការ​របស់​សាសនាគន់ការី ហើយ​យល់​ដោយព្រះវិញ្ញាណ​អំពី​តម្រូវការ​របស់សាសនាគន់ការី​ម្នាក់ៗ​មាន​ដើម្បី​បន្ដ​នៅលើ​ផ្លូវ​ទៅកាន់​ការ​ផ្លាស់ប្រែ​ចិត្តជឿ ។ សូម​ជួយសិស្ស​យល់​ថា ការ​ផ្លាស់ប្រែចិត្តជឿ​យូរអង្វែង​របស់សាសនាគន់ការី​ម្នាក់ មិនសូវ​ពឹងផ្អែកទៅលើ​អ្វី​ដែល​អ្នក​ផ្សព្វផ្សាយសាសនា​និយាយ និង​ធ្វើ​នោះ​ទេ តែ​ទៅលើ​ថា​តើ​សាសនាគន់ការី​ធ្វើទង្វើ​នៅក្នុង​សេចក្ដីជំនឿ​វិញទេតើ ។ អ្នកផ្សព្វផ្សាយសាសនា​ដែល​មានប្រសិទ្ធភាពបំផុត ផ្ដោត​ចំណាប់អារម្មណ៍​ទៅលើ​អ្វី​ដែល​សាសនាគន់ការី​និយាយ និង​ធ្វើ បន្ទាប់មក​ជួយ​ពួកគេ​ដោយក្ដីស្រឡាញ់​រីកចម្រើន​ឆ្ពោះ​ទៅរក​ការ​ផ្លាស់ប្រែចិត្តជឿ ។

កំណត់​ការរំពឹងទុក​របស់សិស្ស

យោបល់​ដូចខាង​ក្រោម អាច​មានប្រយោជន៍ នៅពេលអ្នក​រៀបចំ និងបង្រៀន​មេរៀន ៖

  • សូម​ចាត់សិស្ស​ឲ្យ​អាន​ចំនុច​ដែលអនុវត្ត​នៅក្នុង​សៀវភៅប្រកាស​ដំណឹង​ល្អ​របស់​យើងឬ​សារលិខិត​សន្និសីទទូទៅ​ពី​មុន​មេរៀន​នីមួយៗ ។ សូមពិចារណា​ធ្វើ​ការ​ផ្ដល់​ឲ្យ​សិស្ស​នូវ​គម្រោង​វគ្គសិក្សា ឬ​ការ​សង្ខេប​នៃ​វគ្គសិក្សា នៅពេល​ចាប់​ផ្ដើម​វគ្គសិក្សា ដែលពន្យល់​ពីអ្វី​ដែល​នឹង​ត្រូវ​បង្រៀន​នៅ​ក្នុង​មេរៀននីមួយៗ និងអ្វី​ដែល​សិស្ស​គួរ​អាន​នៅក្នុង​ការ​រៀបចំ​ខ្លួន​សម្រាប់​មេរៀន​នីមួយៗ ។ សិស្ស​ដែល​រៀបចំ​ខ្លួន​ពួកគេ​ជាមុន នឹង​ទំនង​ជា​ត្រូវ​បាន​បង្រៀន​ដោយព្រះវិញ្ញាណ​អំឡុង​មេរៀន​ច្រើនជាង ។

  • រំពឹង​ថា​សិស្ស​បំពេញ​តួនាទីរបស់ពួកគេ​ក្នុងនាមជា​អ្នក​រៀនសូត្រ ( សូមមើល​Gospel Teaching and Learningទំព័រ ៦, ១៥, ៥៥ ) ។

  • អនុញ្ញាត​ឲ្យសិស្ស​រក​ឃើញ​សេចក្ដីពិត​ដំណឹងល្អ​ដោយ​ខ្លួនគេ ។ សិស្ស​ទាំងឡាយ ត្រូវ​បានស្អាងឡើង នៅ​ពេល​អ្នកដឹកនាំ​ពួកគេ​ឆ្លងកាត់​ដំណើរ​ការរៀនសូត្រ​មួយ ដែលស្រដៀងគ្នា​នឹង​អ្វី​ដែល​អ្នក​មានបទពិសោធន៍​ក្នុង​ការ​រៀបចំ​មេរៀន ។ នៅពេលសិស្ស​រកឃើញ​គោលលទ្ធិ និងគោលការណ៍​ដោយខ្លួនគេ នោះពួកគេ​មានឱកាស​ពន្យល់​អំពី​សេចក្ដីពិត​ទាំងនេះ​តាម​សម្ដី​ពួកគេផ្ទាល់ ហើយចែកចាយ និង​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែលពួកគេ​ដឹង អារម្មណ៍​របស់ពួកគេ​ជាយ៉ាងណា និង​អ្វីដែលពួកគេ​រៀបចំ​ផែនការ​ដើម្បីធ្វើ ។

  • សូមបង្កើត​បរិយាស​ដែលសិស្ស​អាច​មានអារម្មណ៍​នៃព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ នៅពេលពួកគេ​បង្រៀន និងរៀន​គ្នាទៅវិញទៅមក ( សូមមើល​គ. និង ស. ៨៨:៧៨, ១២២) ។

  • សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​យក​គម្ពីរ​ផ្ទាល់ខ្លួនពួកគេ និង​សៀវភៅប្រកាស​ដំណឹង​ល្អ​របស់​យើងនិង​កំណត់ហេតុ​ការ​សិក្សា​របស់ពួកគេ​មក​ថ្នាក់រៀន ។ ចូរ​ពន្យល់​ថា​សៀវភៅកំណត់ហេតុ​ជាអ្វី និង​ពន្យល់ពី​របៀប​ប្រើប្រាស់វា ។

នៅពេល​អ្នកសម្រេច​ចិត្ត​ថា​ត្រូវ​បង្រៀន​អ្វី និង​ដោយរបៀប​ណា​ហើយនោះ សូមចងចាំ​ក្នុង​ចិត្ត​នូវពាក្យ​សម្ដី​ទាំងនេះ ដោយ​អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

« ខ្ញុំ​បានសង្កេត​ឃើញ​នូវ​លក្ខណៈ​ទូទៅមួយ​ក្នុង​ចំណោម​គ្រូបង្រៀន​ដែលមាន​ឥទ្ធិពល​ដ៏អស្ចារ្យ​នៅក្នុង​ជីវិត​របស់ខ្ញុំ ។ ពួកគាត់​បានជួយខ្ញុំ​ស្វែងរក​ការ​រៀនសូត្រ​ដោយសេចក្ដីជំនឿ ។ ពួកគាត់​មិន​ផ្ដល់​ចម្លើយ​ងាយស្រួល​ដល់ខ្ញុំ​ចំពោះ​សំណួរ​ពិបាក​នោះទេ ។ តាមពិត ពួកគាត់​ពុំ​ផ្ដល់​ចម្លើយ​ដល់ខ្ញុំ​សោះ ។ តែ​ពួកគាត់បាន​ចង្អុល​បង្ហាញ​ផ្លូវ ហើយជួយ​ខ្ញុំ​បោះជំហាន​ទៅ​ស្វែងរក​ចម្លើយ​ដោយ​ខ្លួន​ឯង ។ ពិតណាស់ ជានិច្ចកាល​ ខ្ញុំ​មិន​​សូម​រីករាយ​ចំពោះ​មធ្យោបាយ​នេះ​ទេ ប៉ុន្តែ​បទពិសោធន៍​នោះ​បាន​ជួយ​ខ្ញុំ​យល់​ថា ចម្លើយ​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​នរណា​ម្នាក់ទៀត តាមធម្មតា​ខ្ញុំចាំពុំ​សូវ​បាន​យូរ​ទេ បើ​តាម​ខ្ញុំចាំនោះ ។ ប៉ុន្តែ​ចម្លើយ​មួយ​ដែល​យើង​រកឃើញ ឬ​ទទួលបាន​តាមរយៈ​ការ​អនុវត្ត​សេចក្ដីជំនឿ ត្រូវ​បាន​ចងចាំ​មួយជីវិត » (« Seek Learning by Faith » [an evening with Elder David A. Bednar ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៦], ៥; si.lds.org) ។

សកម្មភាព​សម្រាប់ការ​បង្រៀន

មាន​របៀប​ជា​ច្រើន​ដើម្បី​បង្កើត​សកម្មភាព​បង្រៀន​ក្នុង​ថ្នាក់​រៀន​នៅ​ក្នុងគម្រោង​មេរៀន ។ វាជា​ជំនួយ​ទូទៅ​ចំពោះ​ការ​បង្កើត​សកម្មភាព​ផ្សេងៗ ដើម្បី​ជួយរក្សា​សិស្ស​ឲ្យ​មាន​ចំណាប់អារម្មណ៍ និង​ផ្ដោត​អារម្មណ៍ ។ ឧទាហរណ៍ អំឡុង​ពេល​សម្ដែង​ ចូរ​ពិចារណា​ធ្វើការ​អញ្ជើញ​សិស្ស​ឲ្យ​ផ្លាស់​វេន​គ្នា​ធ្វើទាំង​ជាអ្នកផ្សព្វផ្សាយសាសនា និង​សាសនាគន់ការី ហើយ​ជា​អ្នក​វាយតម្លៃ​បើ​អាច​ធ្វើបាន ។ អ្នក​ក៏អាច​មានចំណែក​ក្នុង​តួ​ណាមួយក៏បាន​ពេល​ចាំបាច់ ។

តារាង​​ក្រុម ៤ នាក់
តារាង​​ក្រុម​ ២, ៣ នាក់

អ្នក​ផ.= អ្នក​ផ្សព្វផ្សាយ​សាសនា , ស= សាសនាគន់ការី, អ្នក​វ.​=អ្នកវាយ​តម្លៃ

គំរូនៃការបំពាក់បំប៉ន

គំរូ​ការ​បំពាក់​បំប៉ន​ដែល​បាន​ប្រើ​នៅក្នុង​កម្មវិធី អិម.ធី.ស៊ី អាច​ត្រូវ​បាន​សម្របសម្រួល​ដើម្បី​ប្រើ​ប្រាស់​នៅក្នុង​វគ្គ​សិក្សា​នេះ ដើម្បីជួយសិស្ស​បង្កើត​ជំនាញ និង​សមត្ថភាព ។ ធាតុ​ទាំងឡាយ​នៃ​គំរូ​នេះ​អាច​ត្រូវ​បាន​ប្រើ​តាម​លំដាប់​លំដោយ ហើយ​ធ្វើឡើងវិញ​ដើម្បី​សម្រេច​គោលដៅ​បានល្អ​បំផុតក្នុងការ​ជួយសិស្ស​ឲ្យ​រីកចម្រើន​នៅក្នុង​ការ​ហាត់រៀន ។

ពន្យល់—សម្ដែង—ហាត់រៀន—វាយតម្លៃ—ហាត់រៀន​ឡើងវិញ

ពន្យល់

សូមពន្យល់​អំពី​គោលគំនិត និង​ជំនាញ​ដែល​សិស្ស​គួរ​ដឹង ហើយបង្រៀន​ពួកគេ​អំពី​របៀប​ដែលជំនាញ​ និងគោលគំនិត​ទាំងនេះ ជួយបំពេញ​គោលបំណង​របស់អ្នក​ផ្សព្វផ្សាយសាសនា ។

ការសម្ដែង

សូម​ផ្ដល់​ឧទាហរណ៍​មួយអំពី​អ្វី​ដែលសិស្ស​ត្រូវធ្វើ ។ នេះ​អាច​ត្រូវ​បាន​សម្រេច​ដោយ​ការ​សម្ដែង​ផ្ទាល់ វីដេអូ និង​មធ្យោបាយ​ផ្សេងៗ​ទៀត ។

ការហាត់​រៀន

ឲ្យសិស្ស​ហាត់រៀន​ជំនាញ​ជា​ដៃគូ ឬជា​ក្រុម ។

វាយ​តម្លៃ

ដោយមានការ​ផ្ដល់គំនិត​ពីសិស្ស សូម​ប្រាប់នូវ​អ្វី​ដែល​ពួកគេ​ធ្វើ​បានល្អ និង​របៀប​ដែលពួកគេ​អាច​កែលម្អ​ជំនាញ​របស់ពួកគេ ។ សូម​ផ្ដល់ការលើកទឹកចិត្ត​ដល់ពួកគេ ។

ហាត់​រៀនឡើងវិញ

នៅពេលអាច​ធ្វើទៅបាន សូម​ទុកពេញ​សម្រាប់​ការ​ហាត់​រៀន​ឡើងវិញ ។

កិច្ចការ​ផ្សព្វផ្សាយ​សាសនា​តាម​អ៊ិនធើរណិត

ក្នុងនាមជា​អ្នក​ផ្សព្វផ្សាយសាសនា​ពេញម៉ោង សិស្ស​របស់អ្នក​នឹង​ប្រើ​អ៊ិនធើរណិត​ជា​ឧបករណ៍​ផ្សាយសាសនា ដើម្បី​ស្វែងរក និង​ទាក់ទង​នឹង​សាសនាគន់ការី ទំនាក់ទំនង​នឹង​សមាជិក ធ្វើការ​ជាមួយ​អ្នកដឹកនាំ​បេសកកម្ម និង​អ្នកដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន ឆ្លើយ​សំណួរ ទទួល​ និង ទាក់ទង​អ្នករៀនថ្មី តាមដានលើ​ការ​តាំងចិត្ត បញ្ជាក់​ការណាត់ជួប និង​បង្រៀនគោលការណ៍​ទាំងឡាយ​ចេញ​មកពី​សៀវភៅប្រកាស​ដំណឹង​ល្អ​របស់​យើង ។ យោបល់​ផ្សេងៗ​នៅ​ក្នុងសៀវភៅសិក្សា​នេះ នឹង​ជួយ​អ្នក​លើក​ទឹកចិត្តសិស្ស​ឲ្យ​ចាប់​ផ្ដើម​ការ​ចែកចាយ​ដំណឹងល្អ​ដោយប្រើ​ឧបករណ៍​តាម​អ៊ិនធើរណិត ។

ក្នុងនាមជា​គ្រូ​បង្រៀន​ក្នុង​វគ្គ​សិក្សា​នេះ អ្នក​អាច​ឆ្លៀត​ឱកាស​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ដោយ​ការ​ទាក់ទង​នឹង​សិស្ស​របស់អ្នក អំឡុង​សប្ដាហ៍​ដោយការ​ប្រើ​សារជាអក្សរ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម ដើម្បី​តាមដាន​កិច្ចការ​សាលា ដើម្បី​លើកទឹកចិត្ត​ពួកគេ​សិក្សា​ពីមុន​ពួកគេ​មក​ថ្នាក់រៀន ឬ​ដើម្បីរំឭក​ពួកគេ​ឲ្យ​អាន​គម្ពីរមរមន​ជា​ប្រចាំ​ថ្ងៃ ។

ការ​សម្របសៀវភៅ​សិក្សា​ទៅតាម​អ្នកទាំងឡាយ​ដែល​អសមត្ថភាព

នៅពេល​បង្រៀនសិស្ស​ដែលអសមត្ថភាព នោះ​គ្រូបង្រៀន​អាច​សម្រប​មេរៀន​ដើម្បី​ត្រូវ​តាម​លទ្ធភាព​របស់​សិស្ស ។ ឧទាហរណ៍ ដើម្បី​សម្រប​មេរៀន​សម្រាប់សិស្ស​ទាំងឡាយ ដែល​ពុំ​អាច​អានបាន នោះអ្នកអាច​នឹង​ពិចារណា​ធ្វើការ​អាន​ដោយខ្លួន​អ្នកឮៗ ឲ្យសិស្ស​អាន ឬ​ប្រើ​សម្ភារ​ដែលបានថតសំឡេងជាមុន ( ដូចជាគម្ពីរ​ជា​សំឡេង ឬ​វីដេអូ នៃសៀវភៅ ប្រកាស​ដំណឹង​ល្អ​របស់​យើងនិង​សុន្ទរកថា​សន្និសីទទូទៅ ) ។ នៅពេល​មេរៀនប្រាប់​ឲ្យ​ឆ្លើយដោយ​ការ​សរសេរ នោះអ្នកអាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ឆ្លើយ​ផ្ទាល់​មាត់​ជំនួស​វិញ ។ សិស្ស​ផ្សេងៗ​ទៀត ក៏អាច​ជួយ​ដល់អ្នក​ទាំងឡាយ​ដែល​អសមត្ថភាព​ផងដែរ ដោយ​ការ​អាន​ឯកសារ​ឲ្យ​ពួកគេ ឬ​សរសេរ​ចម្លើយ​ឲ្យពួកគេ ។

សម្រាប់គំនិត និង​ធនធាន​បន្ថែម សូម​រកមើល​ព័ត៌មាន​ក្នុង​ទំព័រ​ធនធាន​ជនពិការ​( Disability Resources ) នៅ​គេហទំព័រ disabilities.lds.org និង​សៀវភៅ​សិក្សា​គោលនយោបាយ ស & វ ផ្នែក​ដែល​មាន​ចំណងជើង​ថា « Adapted Classes and Programs for Students with Disabilities » ។