ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៥ ៖ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ


១៥

កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

សេចក្ដីផ្ដើម

អ្នក​ត្រៀមខ្លួន​ធ្វើជា​អ្នក​ផ្សព្វផ្សាយសាសនា និង​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង អាច​ពន្លឿន​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​តាមរយៈ​ការរៀន​សូត្រ​អំពី​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ បន្ទាប់មក​ជួយ​អ្នកដទៃ​ឲ្យ​ទទួល​បទពិសោធន៍​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​ដែល​មាន​ក្នុង​កិច្ចការ​នេះ ។ ពង្សប្រវត្តិ​អាច​ជា​មធ្យោបាយ​ដ៏​មាន​អានុភាព​ក្នុង​ការស្វែងរក​មនុស្ស​បង្រៀន ហើយ​ពង្រឹង​សេចក្ដីជំនឿ​របស់​អ្នកផ្លាស់ប្រែចិត្តជឿ​ថ្មីៗ និង​សមាជិក​មិន​សូវ​សកម្ម ។ ការចូលរួម​នៅ​ក្នុង​កិច្ចការ​ពង្សប្រវត្តិ បង្វែរ​ដួងចិត្ត​របស់​មនុស្ស​ទៅ​រកជីដូនជីតា​របស់​ពួកគេ និង​ទៅ​រក​ព្រះអម្ចាស់ ។ ពង្សប្រវត្តិ​គឺជា​ឧបករណ៍​មួយ​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​អាច​ប្រើ​ដើម្បី​អញ្ជើញ​អ្នកដទៃ​ឲ្យ​មករក​ព្រះគ្រីស្ទ និង​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ ។

ការរៀបចំ​ទុក​ជា​មុន

យោបល់​សម្រាប់​ការបង្រៀន

សារៈសំខាន់​នៃ​អំណោយទានពិសិដ្ឋ​ក្នុងព្រះវិហារបរិសុទ្ធ

សូម​ដាក់បង្ហាញ​រូបភាព​នៃ​ព្រះវិហារបរិសុទ្ធ​ដែលនៅជិតជិត​ខាង​ប្រទេស​អ្នក បន្ទាប់មក​អាន​ពាក្យ​ដកស្រង់​ដូច​ខាង​ក្រោម​មកពីប្រធាន ហាវើដ ដបុលយូ ហឹនធើរ ៖

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« ចូរ​យើង​រៀបចំ​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រប់​រូប ឲ្យ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដោយ​មាន​ភាព​សក្ដិសម និង​ដើម្បី​ធ្វើ​ឲ្យ​បទពិសោធន៍​នោះជា​បទពិសោធន៍​គួរ​ឲ្យ​ចងចាំ ជាង​ការ​ទទួល​បាន​ការ​ហៅ​បម្រើ​បេសកកម្ម » (« Follow the Son of God » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៨៨ ) ។

ដើម្បី​បញ្ជាក់​ពី​សារៈ​សំខាន់ អ្នកអាច​នឹង​អាន​ពាក្យ​ដកស្រង់​ម្ដងទៀត បន្ទាប់​មក​សួរ​សិស្ស ៖

  • តើ​ការ​ទៅ​ព្រះវិហារបរិសុទ្ធ​នឹង​ជា​ការ « គូសចំណាំ​កាន់តែ​អស្ចារ្យ » ជាង​ការ​ទទួល​ការហៅ​បម្រើ​បេសកកម្ម​តាមរបៀបណា ? ( ចម្លើយ​ដែលអាច​មាន អាច​រួមមានដូច​ខាង​ក្រោម ៖ ដោយហេតុ​ថា​បេសកកម្ម​គឺ​ជាការ​បណ្ដោះអាសន្ន នោះ​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​គឺ​អស់កល្បជានិច្ច ពរជ័យ​ព្រះវិហារបរិសុទ្ធ នាំ​មកនូវ​ព្រះចេស្ដា​ចំពោះ​អ្នកផ្សព្វផ្សាយសាសនា​ដែល​សក្ដិសម ) ។

សូម​ឲ្យ​សិស្ស​អាន​កថា​កណ្ឌទីមួយ​នៅ​ក្រោម​ចំណងជើង ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ នៅ​ទំព័រ ៨៧ នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ។ បន្ទាប់មក សូម​សួរ ៖

  • តើ​ពរជ័យ​ណា​ខ្លះ​ដែល​យើងអាច​ទទួល​នៅក្នុង​ព្រះវិហារបរិសុទ្ធ ?

  • តើ​ពរជ័យទាំងនេះ​អាច​ជួយ​មនុស្ស​ម្នាក់​ដែល​កំពុង​ព្យាយាម​មក​រក​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ដើម្បី​មើល​ឃើញ​ពីរបៀប​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​ត្រូវ​បានប្រទានពរ​ដោយ​ការ​ចូលរួម​ក្នុងព្រះវិហារបរិសុទ្ធ​ពីមុន​ការបម្រើ​ផ្សព្វផ្សាយសាសនា ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​បើក​ទៅគោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:២២-២៣ហើយពន្យល់​ថា ខគម្ពីរ​ទាំងនេះ គឺជា​ចំណែក​នៃ​ការអធិស្ឋាន​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​ខឺតឡង់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ខគម្ពីរ​ទាំងឡាយ​ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​អាន​តាម ហើយ​រកមើល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​អ្នកបម្រើ​របស់​ព្រះអម្ចាស់​ទទួល ។ បន្ទាប់​មក​ជួយ​សិស្ស​ស្វែង​រក​គោលការណ៍​មួយ ដែល​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ដោយ​ការសួរ​ដូច​ខាង​ក្រោម ៖

  • តើ​ខគម្ពីរ​ទាំងនេះ​ជួយ​អ្នក​យល់​ពី​របៀប​ដែល​វា​សំខាន់​យ៉ាង​ខ្លាំង​ចំពោះអ្នក​ផ្សព្វផ្សាយសាសនា​ដើម្បីទទួលពរជ័យ​ព្រះវិហារបរិសុទ្ធ​មុន​ពេល​ចេញ​ទៅ​បេសកកម្ម​មួយ​​យ៉ាង​ដូចម្ដេច​ខ្លះ ? ( ចម្លើយ​របស់​សិស្ស អាច​​ត្រូវ​បាន​សង្ខេប​ដោយ​គោលការណ៍​នេះ ៖ ការ​ទទួលពរជ័យ​ព្រះវិហារបរិសុទ្ធ​អាច​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ទៅ​មុខ​ក្នុង​ពិភពលោក​ដោយ​មាន​ជំនួយ និង​ព្រះចេស្ដា​ព្រះ ។ សូម​គិត​ពី​ការសរសេរ​គោលការណ៍​នេះ​នៅ​លើ​ក្ដារខៀន ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« វា​សំខាន់ណាស់​ដែលអ្នក​ត្រូវ​យល់​ថា ការ​ទៅព្រះវិហារបរិសុទ្ធ​ដើម្បី​ទទួល​អំណោយទានពិសិដ្ឋ​របស់អ្នក​ផ្ទាល់ …[គឺជា] ផ្នែក​ដ៏សំខាន់​មួយ​នៃ​ការរៀបចំ​ខ្លួន​ចេញបេសកកម្ម​របស់អ្នក ។ … [ អ្នក​គួរតែ ] យល់​អំពី​សារៈសំខាន់​នៃ​សេចក្ដីសញ្ញា​ព្រះវិហារបរិសុទ្ធ​ទាំងឡាយ [ ហើយ ] ជា​តំណ​យ៉ាង​មាំ​រវាង​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក និង​ជោគជ័យ​ក្នុង​ការផ្សព្វផ្សាយសាសនា​របស់​អ្នក ។ ជា​ការ​ពិតណាស់​ពាក្យ​ថា អំណោយទាន​ពិសិដ្ឋ បង្ហាញ​នូវ​ខ្លឹមសារ​នៃ​ទំនាក់ទំនង​ដ៏​សំខាន់​នោះ ។ អំណោយទានពិសិដ្ឋ គឺ​ជា​អំណោយ​មួយ ។ …

« អ្នក​ដឹង​ហើយ​ថា អ្នក​មិន​អាច​ធ្វើ​កិច្ចការ​នេះ​តែ​ម្នាក់​ឯង​បាន​ទេ ។ យើង​ត្រូវការ​ជំនួយ​ពី​ស្ថានសួគ៌ យើង​​ត្រូវតែ​មាន​នូវ អំណោយ ទានទាំង ឡាយ​មក​ពី​ព្រះ ។ … កិច្ចការ​នេះ គឺ​ជាកិច្ចការដ៏សំខាន់ ហើយ​ការប្រឆាំងរបស់មារសត្រូវ​ចំពោះ​កិច្ចការ​នេះ​ក៏​ខ្លាំង​ក្លា​ណាស់ដែរ ដែល​ធ្វើ​ឲ្យ​យើង​ត្រូវការ​អំណាច​ដ៏​ទេវភាព ដើម្បី​ជួយ​ដល់​កិច្ច​ប្រឹងប្រែងរបស់​យើង ហើយ​ជំរុញ​សាសនា​ចក្រ​ទៅ​មុខដោយ​មិន​ផ្លាស់​ប្តូរ » (« Keeping Covenants: A Message for Those Who Will Serve a Mission» New Era ខែ មករា ឆ្នាំ ២០១២ ទំព័រ ៣–៤) ។

សូម​សួរ ៖

ចូរ​ពន្យល់​ថា ពីមុន​ទទួល​បានអំណោយទាន​ពិសិដ្ឋ​ក្នុងព្រះវិហារបរិសុទ្ធ សមាជិក​សក្ដិសម ត្រូវ​តែ​ទទួល​បណ្ណ​ចូលព្រះវិហារបរិសុទ្ធ​មួយ មកពី​ពួកអ្នកដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន​របស់ពួកគេ ។ បន្ទាប់​មក​​សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗទៅដល់សិស្ស​ក្នុងថ្នាក់ ៖

« ប័ណ្ណ​ចូលព្រះវិហារបរិសុទ្ធ​មានន័យថា យើង​មាន​ភាព​សក្ដិសម​តាមរយៈ​ការ​សម្ភាស​មួយ​ជា​មួយនឹង​សមាជិក​​មួយរូបនៃ​គណៈប៊ីស្សព ឬ​ប្រធានសាខា​របស់​យើង ហើយ​ក៏​បាន​សម្ភាស​ជាមួយ​នឹង​សមាជិក​មួយរូប​នៃ​គណៈប្រធានស្ដេក ឬ​គណៈប្រធាន​បេសកកម្ម​របស់​យើងដែរ ។ ការសម្ភាស​ទទួល​បណ្ណ​ចូលព្រះវិហារបរិសុទ្ធ គឺជា​ឱកាស​សម្រាប់​យើង​ត្រួតពិនិត្យ​មើល​ភាព​សក្ដិសម​របស់​យើងឡើង​វិញ ។ នៅក្នុង​ការ​សម្ភាស​នីមួយៗ នោះ​ថ្នាក់ដឹកនាំ​បព្វជិតភាព​របស់​យើង​នឹង​សួរ​យើង​អំពី​ទង្វើ និងជំនឿ​ផ្ទាល់ខ្លួន​របស់​យើង ។ ថ្នាក់ដឹកនាំបព្វជិតភាព​របស់​យើង​រក្សា​ការ​សម្ភាស​នេះ​ជា​ការ​សម្ងាត់ និង​ឯកជន​ ។ …

« ខាង​ក្រោមនេះ គឺជា​ប្រធាន​បទ​មួយចំនួន​ដែលថ្នាក់ដឹកនាំ​បព្វជិតភាព​របស់​អ្នក​នឹង​សួរ​អំពីអ្នក ៖

  1. ទីបន្ទាល់របស់​អ្នក​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ ។

  2. ហើយ​តើ​អ្នក​គាំទ្រ​ដល់ប្រធានសាសនាចក្រ​ឬទេ ។

  3. ថា​តើ​អ្នករស់នៅ​តាម​ច្បាប់​ព្រហ្មចារីយភាព ថ្វាយដង្វាយមួយភាគក្នុងដប់ ស្មោះត្រង់នឹង​អ្នកដទៃ ហើយរក្សា​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃឬទេ ។

  4. ថា​តើ​អ្នកព្យាយាម​ចូលរួម​ក្នុងព្រះវិហារ រក្សា​សេចក្ដីសញ្ញា​ដែលអ្នកបានធ្វើ ហើយរក្សា​ជីវិត​របស់អ្នក​ឲ្យ​សមតាម​បទបញ្ញត្តិ​នៃ​ដំណឹងល្អ​ឬទេ » ( « Being Worthy to Enter the Temple » Ensign ខែ សីហា ឆ្នាំ ២០១០ ទំព័រ ៨–៩ ឬ Liahona ខែ​សីហា ឆ្នាំ ២០១០ទំព័រ ១២–១៣) ។

  • តើ​តម្រូវការ​សម្រាប់ភាព​សក្ដិសម​ជួយអ្នក​យល់​ពី​ភាពពិសិដ្ឋ​នៃ​ព្រះវិហារបរិសុទ្ធ និង​ការ​ហៅ​របស់អ្នក​ក្នុងនាមជា​អ្នកផ្សព្វផ្សាយសាសនា​តាមរបៀប​ណា ?

  • ប្រសិន​បើ​វា​ពុំ​ពិសិដ្ឋ ឬ​ផ្ទាល់ខ្លួន​ខ្លាំង​ពេក តើ​បទពិសោធន៍​ណាខ្លះ ដែល​អ្នក​អាច​ចែកចាយ​ ដែល​បានជួយអ្នក​យល់ និង​ដឹង​ពី​សារៈសំខាន់​អំពី​ព្រះវិហារបរិសុទ្ធ និងកិច្ចការ​ដែល​ធ្វើ​នៅក្នុងនោះ ?

ចូរ​ឲ្យសិស្ស​ពិចារណា​អំពីអ្វី​ដែលពួកគេ​នឹង​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ទទួលបាន​អំណោយទាន​ពិសិដ្ឋ​ក្នុងព្រះវិហារបរិសុទ្ធ​ដោយ​សក្ដិសម ។

ពីមុន​បន្ដ​ទៅមុខ​ទៀត អ្នកអាច​ចង្អុល​បង្ហាញ​ដល់​សិស្ស​របស់អ្នក​ថា ក្នុងនាមជា​អ្នក​ផ្សព្វផ្សាយសាសនា ពួកគេ​គប្បី​ខិតខំ​អស់ពីលទ្ធភាព​ដើម្បី​លើក​ទឹកចិត្ត​អ្នក​ផ្លាស់ប្រែចិត្តជឿ​ថ្មី​ឲ្យរៀបចំ​​ខ្លួន​ទៅ​ព្រះវិហារបរិសុទ្ធ ។ អ្នកផ្លាស់ប្រែចិត្តជឿថ្មី​ដែលទៅ​ព្រះវិហារបរិសុទ្ធ​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ជំនួស​ជីដូនជីតា​របស់ពួកគេ គឺ​ទំនងជា​នៅសកម្មច្រើនជាង ហើយក្រោយ​មក​ទៅ​ព្រះវិហារបរិសុទ្ធ​ដើម្បីទទួល​អំណោយទានពិសិដ្ឋ និងការ​ផ្សារ​ភ្ជាប់​របស់ពួកគេ ។ សូមបញ្ចប់​ចំណុច​នេះក្នុងមេរៀន​ដោយការ​ចែកចាយ​ទីបន្ទាល់​អំពីព្រះវិហារបរិសុទ្ធ និង​កម្លាំង​ខាង​វិញ្ញាណ​ដែល​អ្នកបាន​ទទួល​មកពី​ការ​ថ្វាយបង្គំ​នៅទីនោះ ។

ផែនការ​របស់ព្រះ​ដើម្បីប្រោសលោះ​មនុស្ស​ស្លាប់

សូម​រំឭកសិស្ស​ថា បន្ទាប់​ពី​ការ​សុគត​របស់ព្រះយេស៊ូវ ទ្រង់​បាន​យាង​ទៅ​ពិភពវិញ្ញាណ ( សូមមើល​ពេត្រុសទី ១ ៣:១៨-២០,៤:៦) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:២៩-៣៥ ។ ចូរពន្យល់​ថា​ចំណុច​នេះ​មាន​នូវ​ដំណើរ​រឿង​ការនិមិត្តរ​បស់​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ អំពី​ពិភពវិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​ខ​ទាំង​នោះ​ឲ្យ​ឮៗ ។ បន្ទាប់មក សូម​សួរ ៖

  • តើព្រះអង្គសង្គ្រោះ​បានធ្វើ​អ្វីខ្លះ ដើម្បី​រៀបចំ​ការ​ផ្សាយ​ដំណឹងល្អ​ទៅដល់​មនុស្ស​ស្លាប់​នៅក្នុងពិភពវិញ្ញាណ ?

  • តើខ ៣៣-៣៥ជួយ​យើង​យល់​អំពីអត្ថន័យ​ថា អ្នកទាំងឡាយ​ដែល ទទួល​យកដំណឹងល្អ​នៅក្នុងពិភពវិញ្ញាណ អាច​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ​បាន​យ៉ាង​ដូចម្ដេច ? ( អ្នកទាំងឡាយ​ដែល​ទទួល​យក​សារលិខិត​ដំណឹងល្អ​អាចមាន​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​ធ្វើឡើង​ជំនួស​ពួកគេ ) ។

សូម​ឲ្យសិស្ស​ពីរបីនាក់​ផ្លាស់វេណគ្នា​អាន​កថាកណ្ឌ​ពីរ​ចុង​ក្រោយ​នៅក្នុង​ចំណុច« ព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ »នៅ​ទំព័រ ៨៦ នៃ​សៀវភៅប្រកាស​ដំណឹង​ល្អ​របស់​យើង ។ បន្ទាប់មក សូម​សួរ ៖

  • តើផែនការ​របស់ព្រះអម្ចាស់​ផ្ដល់​ដល់មនុស្ស​ដែល​បាន​ស្លាប់​ដោយពុំ​បាន​ទទួល​ពិធីបរិសុទ្ធសំខាន់​ៗ​នៃដំណឹងល្អ​យ៉ាងដូចម្ដេច ? (មនុស្ស​រស់អាច​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​ជំនួស​ឲ្យ​អ្នកទាំងឡាយ​ដែល​បានស្លាប់​ទៅ )

បេសកកម្ម​របស់​អេលីយ៉ា

ចូ​រពន្យល់​ថា អេលីយ៉ា គឺជា​ព្យាការី​ក្នុងគម្ពីរ​សញ្ញាចាស់​ដែល​រស់នៅ​ប្រហែជា ៩០០មុន គ.ស. ។ ព្យាការី ម៉ាឡាគី បានព្យាករ​ថា អេលីយ៉ា នឹង​ត្រឡប់​ទៅ​កាន់​ផែនដីវិញ ( សូមមើល​មរ៉ូណៃ ៤:៥-៦) ហើយ​នៅពេល​មរ៉ូណៃ​បានលេច​មក យ៉ូសែប ស៊្មីធ នៅក្នុង​ឆ្នាំ ១៨២៣ នោះ​គាត់បាន​ប្រាប់​ម្ដងទៀត​ថា អេលីយ៉ា​នឹង​ត្រឡប់មកវិញ ។ សូមឲ្យសិស្ស​ម្នាក់​អានយ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៣៨-៣៩ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយរក​មើលនូវ​អ្វី​ដែល​មរ៉ូណៃ​បាន​បង្រៀនអំពី​អេលីយ៉ា ។ សូម​សួរ ៖

  • តើ​យ៉ូសែប ស្ម៊ីធ បាន​រៀន​អ្វី​អំពី អាលីយ៉ា ? ( ទោះជា​ពួកគេអាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ក្ដី ក៏សិស្ស​គួតែ​យល់​ថាពីមុនការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ នោះ​អេលីយ៉ា​នឹង​ត្រឡប់មក​ផែនដី​វិញ ហើយបង្វែរ​ដួងចិត្ត​កូន​ទៅរក​ឪពុក​របស់​ពួកគេ )

  • តើ​ពាក្យ​ដែល​ថា ដួងចិត្ត​របស់កូន​នឹង​បង្វែរ​ទៅរក​ពួក​ឪពុក​របស់ពួកគេ​មានន័យ​យ៉ាង​ណា ? ( បុគ្គល​ម្នាក់ៗ​នឹង​ចាប់​អារម្មណ៍ ហើយ​បារម្ភ​ទៅលើ​សុខុមាលភាព​ដ៏អស់កល្បជានិច្ច​របស់​ក្រុមគ្រួសារ​ពួកគេ​ទាំង​អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ។ ចំណាប់អារម្មណ៍​នេះ​គឺមានចំណែក​ក្នុង​ការ​លើកទឹកចិត្តមនុស្ស​ឲ្យ​ស្វែងរក​កំណត់ត្រា​របស់​មរណជន​ពួកគេ ហើយ​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​ផ្សេងៗ​ជំនួស​ពួកគាត់ ) ។

ចូរ​ពន្យល់ថា ក្នុងរយៈពេល​មួយសប្ដាហ៍​បន្ទាប់ពី​ព្រះវិហារបរិសុទ្ធ​ខឺតឡង់​ត្រូវ​បាន​ឧទ្ទិសឆ្លង​ឡើងវិញនៅក្នុងឆ្នាំ ១៨៣៦ នោះព្រឹត្តការណ៍ពិសេសៗ​បានកើតឡើង ដែល​បានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០។ សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យអាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១៣-១៦ឮៗ ខណៈ​ដែលសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយរកមើល​អ្វី​ដែល​អេលីយ៉ា​បាន​ស្ដារមក​លើផែនដីវិញ ។ សូម​សួរ​សិស្ស ៖

  • តើ​អេលីយ៉ាង​បាន​ស្ដារ​កូនសោ​អ្វីខ្លះ​ដល់​យ៉ូសែប ស្ម៊ីធ ? ( តាមចាំបាច់ សូមអញ្ជើញសិស្ស​ឲ្យ​មើលគោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១៦ លេខយោងដើម្បីជួយពួកគេ​យល់​ថា អេលីយ៉ា​បាន​ស្ដារឡើងវិញនូវកូនសោ​ការផ្សារភ្ជាប់​នៃបព្វជិតភាព ) ។

ដើម្បីជួយសិស្ស​យល់​ថា​តើ​កូនសោផ្សារភ្ជាប់​នៃបព្វជិតភាព​ប្រទានពរ​ដល់ក្រុមគ្រួសារ​ដោយ​របៀបណា ចូរ​សុំ​ឲ្យសិស្ស​ម្នាក់អាន​កថាកណ្ឌ​ទីមួយ​នៅក្នុង​ចំណុច​ដែលមានចំណងជើងថា« អាពាហ៍ពិពាហ៍​​អស់កល្បជានិច្ច »នៅក្នុងសៀវភៅប្រកាស​ដំណឹង​ល្អ​របស់​យើងទំព័រ ៨៥ ឮៗ ។ បន្ទាប់មក សូម​សួរ ៖

  • ស្របតាម​កថាកណ្ឌ​នេះ តើ​គោលបំណង​នៃ​កូនសោ​ផ្សាភ្ជាប់​ដែលអេលីយ៉ា​បាន​ស្ដារឡើងវិញមកកាន់ផែនដី​ គឺជាអ្វី ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​លើក​ឡើង​​គោលលទ្ធិ​ដូច​ខាងក្រោម​នេះ ៖ តាមរយៈ​កូនសោ​ការផ្សារភ្ជាប់​នៃ​បព្វជិតភាព នោះ​ពិធីបរិសុទ្ធ​ពិសិដ្ឋ​អាច​ត្រូ​បានធ្វើឡើងនៅក្នុង​ព្រះវិហារបរិសុទ្ធ​ទាំងឡាយ​ដែល​ចងក្រុមគ្រួសារ​ជាមួយគ្នា​សម្រាប់ភាពអស់កល្បជានិច្ច )

  • តើកូនសោទាំងនេះ បានប្រទានពរ​ដល់អ្នក គ្រួសារអ្នក សាច់ញាតិ​របស់អ្នក ឬ​មិត្តភក្ដិ​របស់អ្នក​យ៉ាងដូចម្ដេច ?

សូម​សរសេរ « វិញ្ញាណ​នៃ​អេលីយ៉ា » នៅ​លើ​ក្តា​រខៀន​ ។ ​សូមដាក់​​បង្ហាញ​ពាក្យ​ដកស្រង់​​ដូច​ខាង​ក្រោម ហើយ​អញ្ជើញ​សិស្ស​​ពីរបីនាក់​ឲ្យ​អាន​វា​ឮៗទៅដល់សិស្ស​ក្នុងថ្នាក់ ៖

អែលឌើរ រ័សុល អិម ណិលសុន

អែលឌើរ រ័សុល អិម ណិលសុន បាន​ឲ្យនិយមន័យ​​ថា វិញ្ញាណ​នៃ​អេលីយ៉ា គឺជា « ការបើក​សម្តែង​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ធ្វើ​ទីបន្ទាល់​ពី​លក្ខណៈ​ដ៏​ទេវភាព​នៃ​ក្រុមគ្រួសារ » ( « A New Harvest Time, » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៣៤ ) ។

អែលឌើរ ដាវីឌ អេ បែដណា

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានផ្ដល់នូវ​គំនិត​បន្ថែម​អំពី​របៀប​ដែល​វិញ្ញាណ​នៃ​អេលីយ៉ា​មានឥទ្ធិពល​ដល់បុគ្គលម្នាក់ៗ ៖ « ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដ៏​វិសេស​នេះ ទាក់ទាញ​ចិត្ត​មនុស្ស​ឲ្យ​ស្វែងរក ហើយ​ស្រឡាញ់​ដូនតា​ពួកគេ និង​សមាជិក​គ្រួសារ—ទាំង​អតីតកាល និង​បច្ចុប្បន្ន​កាល ។

« វិញ្ញាណ​នៃ​អេលីយ៉ា​ជះឥទ្ធិពល​ដល់មនុស្ស​ទាំងក្នុង និង​ខាង​ក្រៅ​សាសនាចក្រ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ ដែល​ត្រូវបាន​ស្ដារឡើងវិញ​របស់​ព្រះគ្រីស្ទ​នេះ យើង​មាន​ទំនួលខុសត្រូវ​ដោយ​សេចក្ដីសញ្ញា​ក្នុង​ការស្រាវជ្រាវ​រក​ជីដូនជីតា​របស់​យើង ហើយ​ធ្វើ​ពិធីបរិសុទ្ធ​ការសង្គ្រោះ​នៃ​ដំណឹងល្អ​សម្រាប់​ពួក​លោក ។ …

« ដោយសារតែ​មូលហេតុ​នេះ​ហើយ ទើប​យើង​ធ្វើ​ការស្រាវជ្រាវ​ពង្សប្រវត្តិ កសាង​ព្រះវិហារ​បរិសុទ្ធ និង ធ្វើ​ពិធីបរិសុទ្ធ​ជំនួស​មនុស្ស​ដែល​បាន​ចែកឋាន​ទៅ ។ ដោយ​សារ​ហេតុផល​នេះ អេលីយ៉ា ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ស្ដារ​អំណាច​ផ្សារភ្ជាប់ ចំណង​នៅលើ​ផែនដី និង​នៅ​ស្ថានសួគ៌ » ( « The Hearts of the Children Shall Turn » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៥-២៦ ) ។

សូមជួយសិស្ស​ឲ្យស្គាល់​ និង​យល់​គោលលទ្ធិ​ដែលបានបង្រៀន​ដោយអែលឌើរ ណិលសុន និង​អែលឌើរ បែតណា ដោយ​ការ​សួរ​ថា ៖

  • តើ​យើង​ចង់មានន័យ​យ៉ាងណា នៅពេល​យើង​សំដៅ​ទៅលើ « វិញ្ញាណនៃ​អេលីយ៉ា » ?

  • តើ​ព្រះវិញ្ញាណ​អាច​ជះឥទ្ធិពល​លើ​អារម្មណ៍​របស់​យើង​អំពី​គ្រួសារ​តាមរបៀប​ណា ? ( វិញ្ញាណ​នៃ​អេលីយ៉ា ដែល​ជា​ឥទ្ធិពលដ៏​ច្បាស់​​នៃ​ព្រះវិញ្ញាណបរិសុទ្ធ បាន​ធ្វើ​ជាសាក្សី​អំពី​លក្ខណៈ​ដ៏​ទេវភាព​នៃ​គ្រួសារ ហើយ​ជួយយើង​រីករាយ​នឹង​សមាជិក​គ្រួសារ​របស់​យើង ទាំង​អតីតកាល និង​បច្ចុប្បន្នកាល ។ វា​ក៏​ដិតជាប់​នៅក្នុង​ខ្លួន​យើង​នូវបំណង​ប្រាថ្នា​មួយដើម្បី​ផ្ដល់​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​ដល់​ជីដូនជីតា​របស់​យើងផងដែរ ) ។

  • តើអ្នក​ធ្លាប់​មានអារម្មណ៍​បង្វែរ​ទៅ​ជីដូនជីតា​របស់អ្នក​តាមរបៀប​ណា​មួយ​ឬទេ ? ប្រសិនបើ​មាន ​តើអ្វីដែល​បាន​បំផុស​អ្នក​ឲ្យមានចិត្តដូច្នោះ ? ( បើ​ចាំបាច់ សូម​រំឭក​សិស្ស​អំពី​មេរៀន​មុនៗ​នៅក្នុង​វគ្គ​សិក្សា​អំពី​របៀប​ដែលព្រះវិញ្ញាណ​បរិសុទ្ធ​ទំនាក់ទំនង​ជាមួយ​នឹង​យើង ) ។

ការចូលរួម​ចំណែក​ក្នុង​កិច្ចការ​ពង្សប្រវត្តិ ។

សូម​បង្ហាញដល់សិស្ស​នូវ​តារាង​ពង្សាវល្លី​បួនជំនាន់​ ឬ​តារាង​រូប​កង្ហារ​ដែលបោះពុម្ពចេញមកពីFamilySearch.org។ ចូរ​សុំ​ឲ្យសិស្ស​ពន្យល់​អំពីព័ត៌មាន​ដែល​ឯកសារ​ទាំងនេះ​មាន ។

សូម​ចែក​តារាង​ពង្សាវល្លី​បួនជំនាន់​ទំនេរ​ដល់សិស្ស​ម្នាក់ៗ ។ សូម​ផ្ដល់​ឱកាស​ដល់សិស្ស​មួយសន្ទុះ​ដើម្បី​ពិនិត្យ​មើល​តារាង​ពង្សាវល្លី ហើយបំពេញ​ឈ្មោះ​របស់ជីដូនជីតា​ពួកគេ​អស់ពីលទ្ធភាព​របស់ពួកគេ ។

ក្រដាស​​តារាង​ពង្សាវល្លី

សូម​សួរ​សិស្ស ៖

  • តើអ្នកអាច​ស្វែងរកព័ត៌មាន​ដែលចាំបាច់​ដើម្បីបំពេញ​ក្នុង​តារាង​ពង្សាវល្លី ឬ​តារាង​រូប​កង្ហារ​នៅ​កន្លែង​ណា ? ( សូម​រំឭកសិស្ស​ថា ពួកគេ​គប្បី​ស្វែងរកជំនួយពី​ឪពុក​ម្ដាយ ជីដូនជីតា ឬ​សមាជិកគ្រួសារ​ដទៃទៀត​ជាមុនសិន ។ អ្នក​ប្រឹក្សា​ខាង​ពង្សប្រវត្តិ​វួដ ឬ​សាខា ក៏​អាច​ជាជំនួយ​ដ៏​ខ្លាំង​នៅក្នុងការ​ស្រាវជ្រាវ​ពង្សប្រវត្តិ​ផងដែរ ។ បន្ថែមពីលើ​នោះ សិស្ស​គួរតែ​ដឹងជាមុន​អំពី​វិបសាយ​របស់​សាសនាចក្រ​សម្រាប់ការ​ស្រាវជ្រាវ​ពង្សប្រវត្តិFamilySearch.org) ។

ចូរ​សួរ​ដល់សិស្ស​ប្រសិន​បើ​ពួកគេ​ចង់​ចែកចាយ​បទពិសោធន៍​របស់ពួកគេ​ដោយ​ប្រើ​កម្មវិធី FamilySearch ដើម្បី​រៀនអំពី​ជីដូនជីតា​របស់ពួកគេ ។ ប្រសិន​បើ​សិស្ស​ពុំ​ប្រើ​កម្មវិធី FamilySearch ទេ សូម​ផ្ដល់​នូវ​ការ​បង្ហាញ​ដោយ​ខ្លីៗ​អំពីអ្វី​ដែលពួកគេ​អាច​ស្វែងរក​នៅ​ក្នុង​នោះ ។ អ្នក​ក៏អាច​បើកFamilySearch.orgនៅក្នុងកុំព្យូទ័រ ហើយធ្វើ​ការ​ស្រាវជ្រាវ​មួយ​ដោយប្រើ​ឈ្មោះ​ជីដូនជីតារបស់​សិស្ស​ដែលបាន​ស្លាប់​ទៅ​ម្នាក់​ ។ សូម​គូស​បញ្ជាក់ថា FamilySearch គឺជា​ឧបករណ៍​មួយ​ដែលជួយ​យើង​ស្វែង​រកជីដូនជីតា​របស់​យើង ហើយ​រៀបចំ​ព័ត៌មាន​របស់ពួកគាត់​ដើម្បី​បញ្ជូន​ទៅកាន់ព្រះវិហារបរិសុទ្ធ​សម្រាប់​ពិធីបរិសុទ្ធ​ផ្សេងៗ ។

ចូរ​ពន្យល់​ដល់​សិស្ស​ថា វិធី​មួយទៀត​ដើម្បី​មានបទពិសោធន៍​អំពី​ពង្សប្រវត្តិ​គឺ​ប្រមូល​រឿង​រ៉ាវ​អំពី​ជីដូនជីតា​ និងសមាជិក​គ្រួសារ​របស់ពួកគេ ។ រឿង​ពង្សប្រវត្តិ​អាច​ជួយយើង​មានអារម្មណ៍​វិញ្ញាណ​នៃ​អេលីយ៉ា ហើយ​បង្កើន​សេចក្ដីស្រឡាញ់ និង​អំណរគុណ​ដល់សមាជិកគ្រួសារ​ដែល​បាន​ចែកឋាន​ទៅ​ពីមុន​យើង ។ សូម​ពិចារណា​ធ្វើការ​ចែកចាយ​រឿង​ខ្លីមួយ​អំពី​ជីដូនជីតា​ម្នាក់​របស់អ្នក ។ បន្ទាប់មក សូម​សួរ ៖

  • តើ​រឿង​ពង្សប្រវត្តិ​អាច​ជះឥទ្ធិពល​លើ​អារម្មណ៍​របស់អ្នក​ចំពោះ​សមាជិក​គ្រួសារ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើពួកគេ​បានជួយអ្នកឲ្យ​​យល់​កាន់តែ​ប្រសើរ​អំពី​ខ្លួនអ្នកជានរណា ហើយ​អ្នកអាច​ប្រែក្លាយជា​មនុស្ស​យ៉ាង​ណា ដោយរបៀបណា ?

videoiconសូមបង្ហាញវីដេអូ«The Time Is Now»( ៣:២០) ។ នៅពេលពួកគេ​មើល​ការ​ពិភាក្សា​ជាមួយអែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ សូមលើក​ទឹកចិត្ត​សិស្ស​ឲ្យពិចារណា​អំពី​មូលហេតុ​ដែល​ពួកគេ​បានចាប់​ផ្ដើម ឬ​ចង់​ចាប់ផ្ដើម​ចូលរួម​ក្នុងកិច្ចការ​ពង្សប្រវត្តិ ។

  • តើអ្នកបានរៀនអ្វីខ្លះ​អំពីកិច្ចការ​ពង្សប្រវត្តិ​មកពី​អែលឌើរ បែដណា និង​យុវវ័យ​នៅក្នុង​វីដេអូនេះ ?

  • តើមនុស្ស​វ័យក្មេង​ទាំងនេះ​មានអារម្មណ៍​យ៉ាងណា នៅពេលពួកគេបាន​​ចូលរួម​ក្នុង​ពង្សប្រវត្តិ ?

សូមប្រាប់សិស្ស​ថា អែលឌើរ បែដណា បានធ្វើ​ការ​សន្យា​មួយ​ដល់យុវវ័យ​ដែលចូលរួម​ក្នុងកិច្ចការ​​ព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ សូម​បង្ហាញ​ពាក្យដកស្រង់​ដូច​ខាង​ក្រោម ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

អែលឌើរ ដាវីឌ អេ បែដណា

« នៅពេល​អ្នកឆ្លើយ​តប​ដោយសេចក្ដីជំនឿ​ទៅលើ​ការ​អញ្ជើញនេះ [ដើម្បីចូលរួម​នៅក្នុងកិច្ចការ​ពង្សប្រវត្តិ ហើយធ្វើ​ពិធីបុណ្យជ្រមុជទឹក​ជំនួស​ជីដូនជីតា​របស់អ្នក] នោះដួងចិត្ត​អ្នកនឹង​បង្វែរ​ទៅរក​ពួក​ឪពុក ។ សេចក្ដីសន្យា​ទាំងឡាយ​ដែល​បាន​ធ្វើ​ឡើង​ជាមួយ​នឹង​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប នឹង​ត្រូវបាន​បណ្ដុះ​នៅក្នុង​ដួងចិត្ត​របស់​អ្នក ។ ពរជ័យ​អយ្យកោ​របស់​អ្នក ជាមួយ​នឹង​សេចក្ដី​ប្រកាស​របស់​វា​អំពី​ខ្សែស្រឡាយ នឹង​ភ្ជាប់​អ្នក​ទៅនឹង​អយ្យកោ​ទាំងនេះ និង​មាន​ន័យ​កាន់តែ​ខ្លាំងចំពោះ​អ្នក ។ សេចក្ដី​ស្រឡាញ់​របស់​អ្នក និង​ការដឹងគុណ​ចំពោះ​ដូនតា​របស់​អ្នក​នឹង​កើនឡើង ។ ទីបន្ទាល់​របស់​អ្នក និង​ការប្រែចិត្ត​ទៅរក​ព្រះអង្គ​សង្គ្រោះ​នឹង​មាន​កាន់តែ​ជ្រាលជ្រៅ និង​មាំមួន ។ ហើយ​ខ្ញុំ​សូម​សន្យា​ដល់​អ្នក​ថា អ្នក​នឹង​ត្រូវបាន​ការពារ​ប្រឆាំង​នឹង​ឥទ្ធិពល​ដ៏​ខ្លាំង​នៃ​ឧបសគ្គ​នានា ។ នៅ​ពេល​អ្នក​ប្រឡូក ហើយ​ស្រឡាញ់​កិច្ចការ​ដ៏​បរិសុទ្ធ​នេះ នោះ​អ្នក​នឹង​មាន​សុវត្ថិភាព​នៅ​ក្នុង​យុវវ័យ និង​ពេញ​មួយ​ជីវិត​របស់​អ្នក » ( « The Hearts of the Children Shall Turn » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៦–២៧ ) ។

សូម​សួរ​សិស្ស ៖

  • តើ​ពរជ័យដែល​អែលឌើរ​បែដណា​ បាន​ប្រាប់ ដែល​ចង់ឲ្យអ្នកទទួល​មានអ្វីខ្លះ ហើយហេតុអ្វី​? ( ចម្លើយ​អាច​រួមមាន​គោលការណ៍​ថាការចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ​ជួយពង្រឹង​ដល់ការ​ផ្លាស់ប្រែចិត្តជឿ​របស់​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ ហើយ​នាំមកនូវការការពារ​ខាង​វិញ្ញាណ​ទាស់​នឹង​ឥទ្ធិពល​របស់មារសត្រូវ) ។

អ្នកអាច​ជួយ​សិស្ស​ចែកចាយបទពិសោធន៍​ផ្ទាល់ខ្លួន​ដែលទាក់ទង​នឹង​កិច្ចការ​ពង្សប្រវត្តិ​ដោយការ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នកធ្លាប់​មាន​ពរជ័យ​ដែលបាន​សន្យា​មួយ ឬ​ច្រើននៅក្នុងជីវិត​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក ឬ​សមាជិក​នៃ​គ្រួសារ​របស់អ្នកណាម្នាក់ ធ្លាប់​រក​ឃើញ​ឈ្មោះ​ជីដូនជីតា ហើយបាន​ចេញទៅ​ព្រះវិហារបរិសុទ្ធ​ដើម្បី​ធ្វើបុណ្យជ្រមុជទឹក​ជំនួស​បុគ្គល​នោះ​ឬទេ ? តើ​បទពិសោធន៍​នោះ​ខុសពី​ការធ្វើបុណ្យជ្រមុជទឹក​សម្រាប់​នរណា​ម្នាក់ ដែល​ពុំ​មែនជា​សាច់ញាតិ​យ៉ាង​ដូចម្ដេច ?

  • ប្រសិនបើ​សិស្ស​គ្មានបទពិសោធន៍​នេះ​ទេ ចូរ​​សួរ​ដូចតទៅ ៖ តើអ្នក​ធ្លាប់មានបទពិសោធន៍​ពរជ័យ​ដែលបាន​សន្យា​ដោយ​ការធ្វើ​បុណ្យជ្រមុជទឹក​សម្រាប់​អ្នកស្លាប់​យ៉ាង​ដូចម្ដេច ?

ប្រសិនបើ​អំឡុងពេល​ការពិភាក្សា​ជា​ថ្នាក់របស់អ្នក អ្នក​អាច​ដឹង​ជាមុន​អំពី​សិស្ស​ម្នាក់ ឬ​ច្រើន​នាក់ ដែល​បាន​ចូលរួម ហើយមានអារម្មណ៍​ខ្លាំង​ក្លា​អំពី​ពង្ស​ប្រវត្តិ នោះ​អ្នក​អាច​សួរ​ពួកគេ​អំពី​ដំបូន្មាន​ដែលពួកគេ​បាន​ផ្ដល់​ទៅឲ្យ​នរណា​ម្នាក់​ដែលមានអាយុ​ស្របាល​ពួកគេ ដែល​ពុំ​ទាន់បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ​នៅឡើយ​នោះ ។

ការ​ប្រើ​ពង្សប្រវត្តិ​ដើម្បី​អញ្ជើញអ្នកដទៃ​ឲ្យមក​រក​ព្រះគ្រីស្ទ

សូមប្រាប់​សិស្ស​ថា ការ​ស្រាវជ្រាវ​ព័ត៌មាន​ពង្សប្រវត្តិ​បានក្លាយជា​សកម្មភាព​ដ៏​មានប្រជាប្រិយភាព​នៅក្នុងពិភពលោក​សព្វថ្ងៃ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឲ្យឮៗនូវ​សេចក្ដី​ថ្លែងការណ៍​ដូចខាង​ក្រោម ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« មានមនុស្ស​រាប់លាន​នាក់​នៅជុំវិញពិភពលោក​ដែល​កំពុង​ធ្វើ​ការ​ទៅលើ​កំណត់ត្រា​ពង្សប្រវត្តិ ។ ហេតុអ្វី ? ហេតុអ្វី​ក៏ពួកគេ​កំពុង​ធ្វើ​វា​ដូច្នេះ ? ខ្ញុំ​ជឿ​ថា ដោយសារ​តែ​ពួកគេ​ត្រូវ​បាន​ទទួលឥទ្ធិពល​មកពីវិញ្ញាណ​នៃកិច្ចការ​នេះ ជា​អ្វី​​មួយដែល​យើង​ហៅថា វិញ្ញាណ​នៃ​អេលីយ៉ា ។ វា​គឺជា​ការបង្វែរ​ចិត្ត​កូន​មកឯ​ឪពុក ។ ពួកគេភាគច្រើន​ពុំ​យល់​ពីគោលបំណង​ពិត​នៅក្នុងកិច្ចការ​នេះទេ ឯអ្នកដទៃទៀត​ប្រហែលជា​មក​ពី​ការ​ចង់ដឹង​ចង់​ឮ​ខ្លាំង ។

« ​ការ​ចំណាយពេល​វេលា​ និង​ប្រាក់​ដ៏​ច្រើន​នេះ ច្បាស់​មាន​គោលបំណង ។ គោលបំណង​នោះ ជាអ្វីដែល​យើង​ធ្វើជា​សាក្សី​ដ៏​ឧឡារិក គឺដើម្បី​ស្គាល់​ជំនាន់​នៃ​មរណជន ដើម្បី​ឲ្យ​ពិធីបរិសុទ្ធ​ទាំងឡាយ​អាច​ត្រូវ​បានធ្វើឡើង​ជំនួស​ពួកគាត់​​សម្រាប់​ពរជ័យ និងការ​រីកចម្រើន​ដ៏នៅ​អស់កល្ប និង​ជា​និរន្ដរ៍ របស់ពួកគាត់ » (« A Century of Family History Service » Ensign ខែ មិនា ឆ្នាំ ១៩៩៥ ទំព័រ ៦២) ។

សូម​សួរ ៖

  • តើ​អ្នក​ផ្សព្វផ្សាយសាសនា​អាច​ប្រើ​ប្រាស់​ចំណាប់អារម្មណ៍​ទៅលើ​ពង្សប្រវត្តិ​ដ៏​រីកចម្រើន និង​ជាសាកល​នេះ​​ដើម្បី​ណែនាំ​អ្នកដទៃ​ទៅ​កាន់ដំណឹងល្អ​បាន​យ៉ាង​ដូចម្ដេច ?

ចូរ​សុំ​ឲ្យ​សិស្ស​អាន​ឮៗ​កថាកណ្ឌ​បីដំបូង ហើយ​នឹង​កថាកណ្ឌ​ចុង​ក្រោយ​នៃ​ចំណុច​ក្រោម​ចំណងជើង​ថា « ពង្សប្រវត្តិ »នៅ​ក្នុងសៀវភៅ​ប្រកាស​ដំណឹង​ល្អ​របស់​យើងទំព័រ ១៦៣-៦៥ ។ ចូរ​ឲ្យពួកគេ​រក​មើល​ថា​ហេតុអ្វីក៏ការ​និយាយអំពីកិច្ចការ​ពង្សប្រវត្តិ​ជាមួយ​អ្នក​ដែលពុំ​មែនជា​សមាជិក​គឺជា​វិធីសាមញ្ញមួយ ហើយ​ជា​វិធី​ដែល​គ្មាន​ការគម្រាម​គំហែង​ចំពោះ​អ្នកផ្សព្វផ្សាយសាសនា​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​មួយនោះ ។​ បន្ទាប់ពី​អានកថា​ណ្ឌល​ទាំងនេះ ចូរ​សួរ​ថា ៖

  • តើការ​និយាយ​ទៅកាន់អ្នកដទៃ​អំពី​កិច្ចការ​ពង្សប្រវត្តិ​ អាចជា​ឧបករណ៍​ដ៏មានប្រសិទ្ធភាព​មួយ​សម្រាប់​អ្នកផ្សព្វផ្សាយសាសនា​ស្វែងរក​មនុស្ស​បង្រៀន​យ៉ាង​ដូចម្ដេច ? ( សិស្ស​គប្បី​យល់​ថាពង្សប្រវត្តិ អាច​ជា​ធនធាន​ដ៏​មានអានុភាព​មួយ​ដើម្បីប្រើ​នៅក្នុង​ការ​ស្វែងរក​អ្នកទាំងឡាយ​ដែលព្រះអម្ចាស់​កំពុង​រៀបចំ​ដើម្បី​ទទួលដំណឹងល្អ )

video​ iconបន្ទាប់ពីសិស្ស​ឆ្លើយតប សូមបង្ហាញ​វីដេអូ« Family History and Missionary Work—Finding »( ៣:៥៣) ។ នៅពេលពួកគេ​មើល ចូរ​ឲ្យសិស្សពិចារណា​អំពីរបៀប​ដែលពួកគេ​អាច​ប្រើ​ប្រធាន​បទ​ពង្សប្រវត្តិ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​ជាមួយអ្នកដទៃ ។

បន្ទាប់ពី​មើល​រួច សូម​សួរ ៖

  • តើ​អ្នកផ្សព្វផ្សាយសាសនា​នៅក្នុង​វីដេអូ​បានធ្វើអ្វីខ្លះ ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​ជាមួយ​អ្នកដទៃ​អំពី​កិច្ចការ​ពង្សប្រវត្តិ ?

  • តើការ​សន្ទនា​អំពី​កិច្ចការ​ពង្សប្រវត្តិ​មាន​​ឥទ្ធិពល​អ្វីខ្លះ ទៅលើ​សាសនាគន់ការី​ដ៏​មានសក្ដានុពល ?​

សូមប្រាប់សិស្ស​ថា ឥឡូវ​នេះ ពួកគេ​នឹង​ហាត់រៀន​ប្រើ​តារាងពង្សាវល្លី​ដើម្បីអញ្ជើញ​នរណា​ម្នាក់​ឲ្យ​រៀន​បន្ថែម​អំពី​សាសនាចក្រ​ ។ ( តាមជម្រើស អ្នកអាច​ឲ្យសិស្ស​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​ប្រើ​រឿង​មួយ​អំពី​ជីដូនជីតា​ម្នាក់​របស់​ពួកគេ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​អំពី​ដំណឹងល្អ ) ។ ដើម្បីជួយសិស្ស​មានជោគជ័យ​នៅក្នុង​កិច្ចការ​នេះ ចូរ​សួរ​​សិស្ស​អំពី​របៀប​ដើម្បីប្រើ​តារាង​ពង្សាវល្លី ( ឬ​រឿង​មួយ​អំពី​ជីដូនជីតា​ម្នាក់ ) ដើម្បី​ចាប់​ផ្ដើម​ការសន្ទនា​មួយ​អំពីកិច្ចការ​ពង្សប្រវត្តិ និង​របៀប​ដែល​វា​អាច​នាំ​ទៅ​រក​សារលិខិត​អំពីដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ ពេល​សិស្ស​ឆ្លើយ សូម​សរសេរ​យោបល់​របស់​ពួកគេ​​នៅលើ​ក្ដារខៀន ។

សូម​លើក​យក​យោបល់​មួយចំនួន​របស់ពួកគេឡើង​មក ហើយ​បង្ហាញ​ដល់សិស្ស​ក្នុងថ្នាក់​អំពី​របៀប​ប្រើប្រាស់​តារាង​ពង្សប្រវត្តិ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​ជាមួយ​នឹងនរណា​ម្នាក់​អំពី​ដំណឹងល្អ ។ បន្ទាប់មក សូម​ចាប់​ដៃគូសិស្ស​ជាមួយ​នឹង​សមាជិក​ផ្សេងទៀត​ក្នុងថ្នាក់ ហើយ​ឲ្យ​ពួកគេ​ហាត់​រៀន​ធ្វើ​ដូចគ្នា​នេះ ។ បន្ទាប់ពី​សិស្ស​ម្នាក់ៗ​មាន​ឱកាស​បង្រៀន​សមាជិកក្នុងថ្នាក់​ផ្សេងទៀត ចូរ​សួរ​សំណួរ​តាមដាន​ដូច​តទៅ ៖

  • តើអ្នកគិត​ថា​អ្វីខ្លះ​បាន​ដំណើរការ​បាន​ល្អ​នៅក្នុង​ការ​ហាត់​រៀន​បង្រៀន​នេះ ?

  • តើ​អ្នកចង់ធ្វើ​អ្វីខ្លះ​ឲ្យ​ល្អ​ប្រសើរ​ជាងនេះ ?

video​iconប្រសិន​បើ​មានពេល សូមពន្យល់​ដល់សិស្ស​ថា នៅក្នុង​តំបន់​ជាច្រើន​ដែលពួកគេ​នឹង​បម្រើ អ្នក​ផ្សព្វផ្សាយសាសនា​ត្រូវ​បាន​សុំ​ជំនួយ​ឲ្យ​ពង្រឹង​សេចក្ដីជំនឿ និង​ការ​តាំង​ចិត្ត​របស់​សមាជិក​សាសនាចក្រ​ដែលមិនសូវសកម្ម ។ ពង្សប្រវត្តិ​អាច​ជា​ឧបករណ៍​ដ៏មានតម្លៃ​មួយ​ដើម្បីជួយ​បុគ្គល​ទាំងនេះ​ទទួលអារម្មណ៍​ព្រះវិញ្ញាណបរិសុទ្ធ ហើយមករក​ព្រះគ្រីស្ទ ។ បន្ទាប់មក បង្ហាញវីដេអូ« Family History and Missionary Work—Activation »(នាទីទី ៣:០៥) ហើយ​ឲ្យសិស្ស​រកមើល​របៀប​ដែល​កិច្ចការ​ពង្សប្រវត្តិ​អាច​ត្រូវ​បានប្រើ​ដើម្បី​ជួយដល់​សមាជិក​មិនសូវសកម្ម​ឲ្យ​សកម្មឡើងវិញ ៖

បន្ទាប់ពី​មើល​រួច សូម​សួរ ៖

  • តើ​ការ​និយាយអំពីកិច្ចការ​ពង្សប្រវត្តិ និងគោលលទ្ធិ​អំពីក្រុមគ្រួសារ​អស់កល្បជានិច្ច អាចជួយពង្រឹង​ដល់សេចក្ដីជំនឿ​របស់​សមាជិ​ក​មិនសូវ​សកម្ម​បាន​យ៉ាង​ដូចម្ដេច​ ?

សូម​ផ្ដល់​ពេល​ដល់​សិស្ស​មួយសន្ទុះគិត​ពិចារណា​អំពីអ្វីដែល​ពួកគេ​អាច​ធ្វើ​នាពេល​ឥឡូវនេះ និងអ្វី​ដែលពួកគេអាច​ធ្វើ​ក្នុងនាមជា​អ្នក​ផ្សព្វផ្សាយសាសនា ដើម្បីប្រើ​កិច្ចការ​ពង្សប្រវត្តិ​ជា​ឧបករណ៍​មួយ​ដើម្បីអញ្ជើញ​អ្នកដទៃ​ឲ្យមក​រកព្រះគ្រីស្ទ ។ ( នៅពេល​បានបំផុសគំនិត​ដោយព្រះវិញ្ញាណ អ្នកអាច​ហៅ​ឲ្យ​សិស្ស​ពីរបីនាក់​ចែកចាយ​ចម្លើយ​របស់ពួកគេ​ជាមួយសិស្ស​ក្នុងថ្នាក់ ) ។ សូម​ចែកចាយ​​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍ទាំងឡាយ​ ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ ។

ការអញ្ជើញ​ឲ្យធ្វើសកម្មភាព​ ៖

សូមអញ្ជើញសិស្ស​ឲ្យចូលរួម​ក្នុងពេលឥឡូវនេះ​នៅក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ តាមរយៈ​សកម្មភាព​មួយ ឬច្រើន​ដូច​ខាង​ក្រោម​នេះ ៖

  • សូមបង្កើត​គណនី អិល.ឌី.អេស ដើម្បីអ្នកអាច​ចូល​ទៅក្នុង​FamilySearch.org ។ ប្រសិនបើ​អាច​ធ្វើទៅបាន សូមបង្កើត ហើយបោះពុម្ព​តារាង​ពង្សាវល្លីបួនជំនាន់ ឬ​តារាង​រូប​កង្ហារ​ដោយមានព័ត៌មាន​របស់គ្រួសារ​អ្នក ។

  • សូមបង្ហាញ​តារាង​ពង្សាវល្លី​បួនជំនាន់របស់អ្នក​ទៅមិត្ត​ ឬ​អ្នកជិត​ខាង​ម្នាក់ ហើយអញ្ជើញ​ឲ្យពួកគាត់​រៀន​បន្ថែម​អំពី​ពង្សប្រវត្តិ ។ សូម​ដាក់កាលបរិច្ឆេទ​មួយ​ដើម្បី​នាំ​មិត្ត​របស់អ្នក​ទៅ​ជួប​អ្នក​ប្រឹក្សា​ខាង​ពង្សប្រវត្តិ ឬ​ទៅមើល​បណ្ណា​ល័យ​ពង្សប្រវត្តិ ។

  • សូមប្រើ​FamilySearch.org បង្ហាញពី​ជីដូនជីតា​ម្នាក់ ឬ​ច្រើននាក់​របស់អ្នក ដែលត្រូវការ​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ​ធ្វើឡើង​ជំនួស​ពួកគាត់ ។ បើ​អាច​ធ្វើទៅបាន​ សូម​រៀបចំ​ព័ត៌មាន​សម្រាប់​កិច្ចការ​ក្នុងព្រះវិហារបរិសុទ្ធ​របស់ពួកគេ ដើម្បី​ត្រូវ​បាន​ធ្វើឡើង ហើយ​បំពេញ​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់​ជំនួស​ពួកគាត់ ។

ក្រដាស​ចែក

ក្រដាសចែក​តារាង​ពង្សាវល្លី