ដើម្បី​កម្លាំង​នៃ​យុវជន
សេចក្ដីសញ្ញា និង​ការទទួល​ខុសត្រូវ
ខែ ឧសភា ឆ្នាំ ២០២៤


សម័យប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

សេចក្ដីសញ្ញា និង​ការទទួល​ខុសត្រូវ

សេចក្ដីដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

សេចក្ដីសញ្ញា​គឺជា​ការប្ដេជ្ញា​ចិត្ត​ដើម្បី​បំពេញ​ទំនួល​ខុសត្រូវ​ជាក់លាក់ ។ ការប្ដេជ្ញា​ចិត្ត​ផ្ទាល់ខ្លួន​មាន​សារៈសំខាន់​ចំពោះ​លំនឹង​នៃ​ជីវិត​យើង​រៀងៗ​ខ្លួន និង​ដំណើរការ​ក្នុង​សង្គម ។…

កាល​គ្រា​នៃ​ការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មក​ដល់ នោះ​ព្រះ​បាន​ហៅ​ព្យាការី​ម្នាក់​ឈ្មោះ យ៉ូសែប ស៊្មីធ ។… [ ព្រះគម្ពីរ​មរមន ]​គឺជា​ប្រភព​ដ៏សំខាន់​នៃ​ការស្ដារឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ រួមទាំង​ផែនការ​របស់ព្រះ​សម្រាប់​បុត្រាបុត្រី​របស់ទ្រង់ ហើយ​ព្រះគម្ពីរ​មរមន​ត្រូវ​បានបំពេញ​យោងតាម​សេចក្ដីសញ្ញានានា ។…

សេចក្ដីសញ្ញា​គឺជា​មូលដ្ឋាន​គ្រឹះ​នៅក្នុង​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ។ ការណ៍​នេះ​គឺ​ស្ដែងយ៉ាងច្បាស់​នៅដំណាក់កាល​ដំបូង​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ព្យាការី​ឲ្យ​រៀបចំ​សាសនាចក្រ​របស់​ទ្រង់ ។…

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ កំពុង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទូទាំង​ពិភពលោក ។ គោលបំណង​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ នូវ​ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ និង​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ និង​អំណាច និង​ពរជ័យ​ដ៏ពិសេស​នៃ​ការចងភ្ជាប់​នឹង​ព្រះគ្រីស្ទ ដែល​ពួកគេ​ទទួល​បាន​តាមរយៈ​សេចក្ដីសញ្ញា ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ស្គាល់ ជា​ព្រះវិហារ​មួយ​ដែល​សង្កត់ធ្ងន់​ទៅលើ​ការធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ។ សេចក្ដីសញ្ញា​គឺមាន​នៅ​ក្នុង​ពិធី បរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង​នីមួយៗ​ដែល​សាសនាចក្រ​ដែលបានស្ដារឡើងវិញ​នេះ​ផ្ដល់​ការងារបម្រើ ។ ពិធីបរិសុទ្ធ​នៃ​ពិធី បុណ្យ ជ្រមុជទឹក និង​សេចក្ដីសញ្ញា​ដែល​ទាក់ទង នឹង វា គឺ ជា​កិច្ច តម្រូវ​ដើម្បី​ចូល​ទៅក្នុង​នគរ​សេឡេស្ទាល ។ ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​ទាក់ទង គឺជា​កិច្ចតម្រូវ​សម្រាប់​ភាពតម្កើង​ឡើង​នៅ ក្នុង​នគរ​សេឡេស្ទាល ដែល​ជា​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច « គឺជា​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ » ។ [គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤:៧] ។ នោះ​គឺជា​ការផ្ដោត​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។