សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
ពាក្យសម្តីសំខាន់ខ្លាំងណាស់
សេចក្តីដកស្រង់
ពាក្យសម្តីសំខាន់ខ្លាំងណាស់ !…
ជាអកុសល ពាក្យសម្តីអាចនិយាយដោយមិនគិត ឆេវឆាវ និងឈឺចាប់ ។…
ម្យ៉ាងទៀត ពាក្យសម្តីអាចអបអរជ័យជំនះ ផ្ដល់ក្តីសង្ឃឹម និងការលើកទឹកចិត្ត ។ ពាក្យសម្តីអាចជំរុញឲ្យយើងគិតឡើងវិញ ចាប់ផ្តើមឡើងវិញ ហើយរៀបចំទិសដៅរបស់យើងឡើងវិញបាន ។ ពាក្យសម្តីអាចបើកគំនិតយើងទៅរកសេចក្ដីពិត ។
នោះជាមូលហេតុដែលព្រះបន្ទូលរបស់ព្រះមានសារៈសំខាន់ចម្បងបំផុត ។…
ការជឿ និងការស្តាប់តាមព្រះបន្ទូលរបស់ព្រះនឹងធ្វើឲ្យយើងខិតចូលទៅជិតទ្រង់ ។…
ទីពីរ ពាក្យសម្តីរបស់ពួកព្យាការីមានសារៈសំខាន់ណាស់ ។
ព្យាការីថ្លែងទីបន្ទាល់អំពីទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកលោកបង្រៀនដំណឹងល្អរបស់ទ្រង់ ហើយបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ទៅដល់មនុស្សទាំងអស់ ។…
… ប្រសាសន៍របស់ព្យាការីសំខាន់ណាស់ចំពោះព្រះអម្ចាស់ និងចំពោះយើង ។
ទី៣ ហើយដែលសំខាន់ខ្លាំងបំផុតគឺជាពាក្យសម្ដីរបស់យើងផ្ទាល់ ។…
… ដូច្នេះ សូមប្រុងប្រយ័ត្នចំពោះអ្វីដែលបងប្អូននិយាយ និងរបៀបដែលបងប្អូននិយាយ ។ នៅក្នុងក្រុមគ្រួសារយើង ជាពិសេសជាមួយស្វាមី ភរិយា និងកូនៗ ពាក្យសម្តីរបស់យើងអាចនាំយើងឲ្យរួបរួមគ្នា ឬបណ្តាលឲ្យយើងបែកបាក់គ្នា ។
ខ្ញុំសូមណែនាំឃ្លាសាមញ្ញបីយ៉ាងដែលយើងអាចប្រើដើម្បីយកឈ្នះលើការលំបាក និងភាពខុសគ្នា លើកស្ទួយ និងការពារគ្នា ។
« អរគុណ » ។
« ខ្ញុំសុំទោស » ។
ហើយ « ខ្ញុំស្រឡាញ់អ្នក » ។…
ខ្ញុំសន្យាថា បើយើង « ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ » [ នីហ្វៃទី២ ៣២:៣ ] ដែលនាំឲ្យមានសេចក្ដីសង្គ្រោះ ស្ដាប់ប្រសាសន៍ព្យាការីរបស់យើងដែលណែនាំ និងលើកទឹកចិត្តយើង ហើយពាក្យសម្តីរបស់យើងផ្ទាល់ដែលនិយាយអំពីយើងជានរណា និងអ្វីដែលយើងស្រឡាញ់ជាទីបំផុត នោះអំណាចនៃស្ថានសួគ៌នឹងចាក់ស្រោចមកលើយើង ។