សម័យប្រជុំព្រឹកថ្ងៃសៅរ៍
អ្វីៗនឹងល្អប្រសើរឡើងដោយសារតែសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ
សេចក្តីដកស្រង់
បងប្អូនប្រុសស្រី ខ្ញុំសូមថ្លែងទីបន្ទាល់ដោយរាបសាថា នៅពេលយើងចូលរួមក្នុងព្រះវិហារបរិសុទ្ធ យើងអាចរំឭកពីនិស្ស័យដ៏អស់កល្បជានិច្ចនៃវិញ្ញាណរបស់យើង ទំនាក់ទំនងរបស់យើងជាមួយនឹងព្រះវរបិតា និងព្រះរាជបុត្រាដ៏ទេវភាពរបស់ទ្រង់ និងបំណងប្រាថ្នាចុងក្រោយរបស់យើងក្នុងការត្រឡប់ទៅផ្ទះនៅស្ថានសួគ៌វិញ ។…
ក្រោមការដឹកនាំដ៏បំផុសគំនិតរបស់ប្រធាន ណិលសុន ព្រះអម្ចាស់បានពន្លឿន ហើយនឹងបន្តពន្លឿនការសាងសង់ព្រះវិហារបរិសុទ្ធនៅទូទាំងពិភពលោក ។ ការណ៍នេះនឹងអនុញ្ញាតឲ្យបុត្រាបុត្រីរបស់ព្រះទាំងអស់មានឱកាសទទួលបានពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ហើយធ្វើ និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋទាំងឡាយ ។…
ការចូលរួមជាញឹកញាប់នៅក្នុងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធអាចបង្កើតលំនាំនៃការលះបង់ចំពោះព្រះអម្ចាស់ ។ នៅពេលបងប្អូនគោរពតាមសេចក្តីសញ្ញាព្រះវិហារបរិសុទ្ធ ហើយចងចាំសេចក្តីសញ្ញាទាំងនោះ បងប្អូនអញ្ជើញយាងនូវភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធដើម្បីពង្រឹង និងបន្សុទ្ធបងប្អូន ។…
តាមរយៈសេចក្ដីសញ្ញានៃការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ យើងអាចទទួលបានការធានាថា ទំនាក់ទំនងគ្រួសារដែលពេញដោយក្ដីស្រឡាញ់នឹងបន្ត បន្ទាប់ពីសេចក្ដីស្លាប់ និងនៅស្ថិតស្ថេរអស់កល្បជានិច្ច ។ ការគោរពដល់សេចក្ដីសញ្ញាអាពាហ៍ពិពាហ៍ និងគ្រួសារ ដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធនៃព្រះនឹងផ្តល់នូវការការពារពីសេចក្ដីអាក្រក់នៃភាពអាត្មានិយម និងភាពឆ្មើងឆ្មៃ ។…
ការសាកល្បង បញ្ហានានានិងការឈឺចិត្តនឹងកើតមានចំពោះយើងទាំងអស់គ្នា ។ គ្មានគ្នាយើងណាម្នាក់ស៊ាំនឹង « បន្លា នៃ សាច់ឈាមឡើយ » [ សូមមើល កូរិនថូស ទី២ ១២:៧-១០ ] ។ ប៉ុន្តែ នៅពេលយើងចូលរួមក្នុងព្រះវិហារបរិសុទ្ធ ហើយចងចាំសេចក្តីសញ្ញារបស់យើង នោះយើងអាចរៀបចំខ្លួនដើម្បីទទួលបានការណែនាំផ្ទាល់ខ្លួនមកពីព្រះអម្ចាស់ ។…
បងប្អូនប្រុសស្រីជាទីស្រឡាញ់ខ្ញុំសូមថ្លែងទីបន្ទាល់ថា គ្មានអ្វីសំខាន់ជាងការគោរពដល់សេចក្តីសញ្ញាដែលបងប្អូនបានធ្វើ ឬអាចនឹងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធនោះទេ ។