ដើម្បី​កម្លាំង​នៃ​យុវជន
ទំនុកចិត្ត​លើ​សេចក្តីសញ្ញា​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ
ខែ ឧសភា ឆ្នាំ ២០២៤


សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

ទំនុកចិត្ត​លើ​សេចក្តីសញ្ញា​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ

សេចក្ដីដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់ អស់​អ្នក​ដែល​ទុកចិត្ត​ពិត​ចំពោះ​សេចក្ដីសញ្ញា​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​នឹង​ទទួលបាន​អំណាច​ដ៏​មាន​អានុភាព​បំផុត​មួយ​នៅក្នុង​ជីវិត​នេះ ។…

តើ​យើង​ទទួល​បាន​ទំនុកចិត្ត​បែប​នេះ​តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? វា​កើត​ឡើង​តាមរយៈ​ការបន្ទាបខ្លួន ដោយ​ផ្តោត​ជីវិត​យើងទៅ​លើ​ព្រះអង្គ​សង្គ្រោះ ការរស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ការទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ និង​ភាពតម្កើងឡើង និង​ការគោរព​សេចក្តីសញ្ញា​ដែល​យើង​ធ្វើ​នៅក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។…

… ខ្ញុំ​ដឹង​ថា នៅពេល​ព្រះអម្ចាស់​ទតឃើញ​សូម្បីតែ​បំណង ឬ​ពន្លឺ​នៃ​ការខិតខំ​ដ៏​សុចរិត​តែ​បន្តិច​នៅក្នុង​ឆន្ទៈ​យើង ដើម្បី​ផ្តោត​ជីវិត​យើង​ទៅលើ​ទ្រង់ ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ដែល​យើង​ធ្វើ​នៅក្នុង​ព្រះដំណាក់​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​តាម​វិធី​ទ្រង់​ដ៏​ល្អ​ឥតខ្ចោះ​ជាមួយនឹង​អព្ភូតហេតុ និង​ក្ដីមេត្តា​ដ៏​ទន់ភ្លន់​ដែល​យើង​ត្រូវការ ។

ព្រះដំណាក់​របស់​ព្រះអម្ចាស់​គឺ​ជា​កន្លែង​ដែល​យើង​អាច​បាន​ផ្លាស់ប្តូរ​កាន់តែ​ល្អ និង​បរិសុទ្ធ ។… ខ្ញុំ​សូម​ធានា​ដល់​បងប្អូន​ថា ការមាន​ព្រះវិញ្ញាណ​នៃ​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់​នៅ​ក្នុង​យើង ​ផ្លាស់ប្តូរ​យើង​ទាំង​ស្រុង ។…

ការបន្ត និង​ការពន្លឿន​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នឹង​បន្ត​ផ្ដល់ក្តី​រំភើប បំផុសគំនិត និង​ផ្ដល់​ពរ​ដល់​យើង ។ ប៉ុន្តែ​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត នៅពេល​យើង​ផ្លាស់ប្តូរ​របៀប​រៀបចំ​ខ្លួន​ដើម្បី​ចូល​ព្រះវិហារបរិសុទ្ធ នោះ​យើង​នឹង​ផ្លាស់ប្ដូរ​បទពិសោធន៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​នឹង​ផ្លាស់ប្តូរ​ជីវិត​យើង​នៅ​ខាងក្រៅ​ព្រះវិហារបរិសុទ្ធ​ផងដែរ ។ សូម​ឲ្យ​ការផ្លាស់ប្តូរ​នេះ​បំពេញ​យើង​ដោយ​ទំនុកចិត្ត​ទៅលើ​សេចក្តីសញ្ញា​បរិសុទ្ធ​របស់​យើង ដែល​បាន​ធ្វើ​ជាមួយ​ព្រះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

បោះពុម្ព