ដើម្បី​កម្លាំង​នៃ​យុវជន
រីករាយ​នៅក្នុង​អំណោយទាន​នៃ​កូនសោ​បព្វជិតភាព
ខែ ឧសភា ឆ្នាំ ២០២៤


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

រីករាយ​នៅក្នុង​អំណោយទាន​នៃ​កូនសោ​បព្វជិតភាព

សេចក្តីដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

បើ​គ្មាន​កូនសោ​បព្វជិតភាព​ទេ នោះ​គ្មាន​នរណា​ម្នាក់​អាច​ទទួល​បាន​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ដ៏​ចាំបាច់ ដែល​ភ្ជាប់​យើង​ទៅ​នឹង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​អនុញ្ញាត​ឲ្យ​យើង​រស់នៅ​ជាមួយ​ព្រះ​នៅ​ទីបំផុត​ឡើយ ។…

កូនសោ​បព្វជិតភាព​ផ្ដល់​សិទ្ធិអំណាច​ដល់​យើង​ក្នុង​ការផ្ដល់​ពរជ័យទាំងអស់​ដែល​បាន​សន្យា​ដល់​អ័ប្រាហាំ​ទៅ​ឲ្យ​បុរស និង​ស្ត្រី​គ្រប់​រូប​ដែល​គោរពតាម​សេចក្ដី​សញ្ញា ។ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ធ្វើ​ឲ្យ​ពរជ័យ​ដ៏​ថ្លៃថ្លា​ទាំងនេះ​មាន​ដល់​បុត្រាបុត្រី​របស់​ព្រះ ទាំងអស់ ដោយ​មិន​គិត​ពី កន្លែងពេល ណា​ដែល​ពួកគេ​បាន​រស់នៅ ឬ​កំពុង​រស់នៅ​ឥឡូវ​នេះ​ទេ ។…

កូនសោ​បព្វជិតភាព​ដែល​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ធ្វើ​ឲ្យ​បុរស និង​ស្ត្រី គ្រប់​រូប ដែល​គោរពតាម​សេចក្ដី​សញ្ញា​រីករាយ​នឹង​ឯកសិទ្ធិ​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​ដោយ ផ្ទាល់ខ្លួន ។…

បង​ប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​នេះ​ជា​ការ​សន្យា​របស់​ខ្ញុំ ។ គ្មាន​អ្វី​នឹង​ជួយ​បងប្អូន ច្រើនជាង ការថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​តាម​ដែល​កាលៈទេសៈ​របស់​បងប្អូន​អនុញ្ញាត​ឲ្យ ដើម្បី​កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច​នោះទេ ។ គ្មាន​អ្វី​ដែល​នឹង​ការពារ​បងប្អូន ពេល​ដែល​បងប្អូន​ជួប​នឹង​ភាពងងឹត​នៃ​ពិភពលោក ជាង នេះនោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​ពង្រឹង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ឬ​ជួយ​បងប្អូន​ឲ្យ​យល់​ពី​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ ជាងនេះ​នោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​បងប្អូន​ធូរស្រាល​ក្នុង​អំឡុង​ពេល​ឈឺចាប់ ជាង នេះនោះ​ទេ ។ គ្មាន​អ្វី​ដែល​នឹង​បើក​ស្ថានសួគ៌ ជាងនេះនោះ​ទេ ។ គ្មាន​ទាល់តែ​សោះ !

ព្រះវិហារបរិសុទ្ធ គឺជា ច្រកទ្វារ​នាំ​ទៅកាន់​ពរជ័យ​ដ៏​មហិមា​បំផុត​ដែល​ព្រះ​មាន​សម្រាប់​យើង​ម្នាក់ៗ ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​តែ​មួយ​គត់​នៅលើ​ផែនដី​ដែល​យើង​អាច​ទទួល​ពរជ័យ ទាំងអស់ ដែល​បាន​សន្យា​ដល់​អ័ប្រាហាំ ។…

ចូរ​យើង រីករាយ ក្នុង​ការស្តារ​ឡើងវិញ​នូវ​កូនសោ​បព្វជិតភាព ដែល​ធ្វើ​ឲ្យ​បងប្អូន និង​ខ្ញុំ​រីករាយ​នឹង រាល់ ពរជ័យ​ខាង​វិញ្ញាណ ពេល​យើង មាន​ឆន្ទៈ និង​ស័ក្ដិសម​ដើម្បី​ទទួលនោះ ។