ដើម្បី​កម្លាំង​នៃ​យុវជន
« ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា​យើង​ជា​ព្រះ »
ខែ ឧសភា ឆ្នាំ ២០២៤


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

« ចូរ​បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថា​យើង​ជា​ព្រះ »

សេចក្តីដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

រាល់ពេល​ដែល​យើង​ទទួល នឹកគិត ចងចាំ និង​រំឭក​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ នោះ​យុថ្កា​ខាងវិញ្ញាណ​របស់យើង គឺត្រូវ​បាន​ទប់​លំនឹង កាន់តែ​ខ្លាំង និង​ខ្ជាប់ខ្ជួន​ទៅនឹង « សិលា » នៃ​ព្រះយេស៊ូវគ្រីស្ទ ។

… នៅពេល​គ្រឹះ​នៃ​ជីវិត​យើង​ត្រូវ​បាន​សង់នៅ​លើ​ព្រះអង្គសង្គ្រោះ នោះ​យើង​ត្រូវ​បាន​ប្រទានពរ​ឲ្យ « បង្អង់សិន » — ដើម្បី​មាន​ការអះអាង​ខាង​វិញ្ញាណ​មួយ​ថា ព្រះ​គឺ​ជា​ព្រះវរបិតាសួគ៌​យើង ហើយ​យើង​គឺជា​បុត្រា​បុត្រី​ទ្រង់ ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ​របស់យើង ។…

… ថ្ងៃឈប់សម្រាក​គឺជា​ថ្ងៃ​របស់ព្រះ ជា ពេល​វេលា​ពិសិដ្ឋ មួយ ដែល​បាន​ញែកចេញ​ឲ្យ​ចងចាំ និង​ថ្វាយបង្គំ​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះរាជបុត្រា​ទ្រង់ ដើម្បី​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​នៃបព្វជិតភាព ហើយ​ទទួល និង​រំឭក​អំពី​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ ។…

… « ដំណាក់​នៃ​ការអធិស្ឋាន » ដែល​យើង​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ឈប់សម្រាក គឺជា​សាលាប្រជុំ និង​អគារ​ដែល​បាន​អនុម័ត​ដទៃទៀត—ទីបរិសុទ្ធ​នានា នៃ​គារវភាព ការថ្វាយបង្គំ និង​ការរៀនសូត្រ ។…

ព្រះវិហារបរិសុទ្ធ គឺជា ទីបរិសុទ្ធ មួយ​ទៀត ដែល​បាន​ញែកចេញ​ជាក់លាក់​សម្រាប់​ការថ្វាយបង្គំ និង​ការបម្រើ​ព្រះ ហើយ​រៀន​សូត្រនូវ​សេចក្ដីពិត​ដ៏អស់កល្បជានិច្ច ។…

… គេហដ្ឋាន​របស់​យើង គួរតែ​មាន​ដាក់​បញ្ចូល​ទាំង ពេលវេលា​ពិសិដ្ឋ និង ទីកន្លែង​ដ៏​បរិសុទ្ធ ដែល​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ​អាច « បង្អង់សិន » ហើយ​ដឹង​ថា​ព្រះ​គឺជា​ព្រះវរបិតាសួគ៌​យើង យើង​ជា​បុត្រាបុត្រី​របស់ទ្រង់ ហើយ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។…

ខ្ញុំ​សន្យា​ថា នៅពេល​យើង​ស្ថាបនា​គ្រឹះ​នៃ​ជីវិត​រស់​នៅ​របស់​យើង​នៅ​លើ « សិលា » នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ត្រូវ​បាន​ប្រទានពរ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ទទួល​បាន​ភាព​នឹងនរ​ក្នុង​ព្រលឹង​ម្នាក់ៗ ដើម្បី​អាច​ឲ្យ​យើង​ដឹង​ និង​ចងចាំ​ថា ព្រះ​គឺជា​ព្រះវរបិតាសួគ៌​របស់​យើង យើងគឺជា​បុត្រាបុត្រី​របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង ហើយ​យើងអាច​ទទួល​បាន​ពរ​ក្នុង​ការធ្វើ និង​យកឈ្នះ​នូវ​រឿង​លំបាកៗ ។