ដើម្បី​កម្លាំង​នៃ​យុវជន
ទីបន្ទាល់​អំពី​ព្រះយេស៊ូវ
ខែ ឧសភា ឆ្នាំ ២០២៤


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

ទីបន្ទាល់​អំពី​ព្រះយេស៊ូវ

សេចក្តីដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

តើ​អ្វី​ទៅ​ជា​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ ?

វា​គឺ​ជា​សាក្សី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ទ្រង់​ជា​ព្រះរាជ​បុត្រា​ដ៏​ទេវភាព​នៃ​ព្រះ ជា​ព្រះមែស៊ី និង​ព្រះប្រោសលោះ ។…

ក្រៅ​ពី​ទីបន្ទាល់​នេះ​គឺ​ជា​សំណួរ​ថា ៖ តើ​យើង​ធ្វើ​អ្វី​ខ្លះ​អំពី​ទីបន្ទាល់​នោះ ?

អ្នក​ទទួល​មរតក​នៃ​នគរ​សេឡេស្ទាល « ទទួល » ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​ក្នុង​ន័យ​ពេញលេញ​បំផុត ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការយកឈ្នះ​ដោយ​សេចក្ដី​ជំនឿ ។…

តើ​ភាព​ក្លាហាន​ក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​មាន​ន័យ​ដូចម្តេច ?

… ការមាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ រួមមាន​ទាំង​ការចិញ្ចឹម​បីបាច់ និង​ការពង្រឹង​ទីបន្ទាល់​នោះ​យ៉ាង​ពិតប្រាកដ ។ សិស្ស​ពិត​ប្រាកដ​យកចិត្ត​ទុកដាក់​នឹង​រឿង​តូចតាច​ដែល​គាំទ្រ និង​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ ដូចជា​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ការគោរព​ថ្ងៃ​ឈប់​សម្រាក ការទទួលទាន​សាក្រាម៉ង់ ការប្រែចិត្ត ការងារបម្រើ និង​ការថ្វាយបង្គំ​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។…

ការមាន​ភាពក្លាហាន​ក៏​បាន​បង្ហាញ​ពី​ការបើក​ចំហ ជា​សាធារណៈ​អំពី​ការធ្វើ​ជា​សាក្សី​របស់​មនុស្ស​ម្នាក់​ផងដែរ ។…

ទិដ្ឋភាព​មួយ​នៃ​ការមាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ គឺ​ការស្តាប់​តាម​ពួកសារទូត​របស់​ទ្រង់ ។…

ការមាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​មាន​ន័យ​ថា ជា​ការលើក​ទឹកចិត្ត​ដល់​អ្នក​ដទៃ ទាំង​តាម​ពាក្យ​សម្ដី និង​គំរូ ឲ្យ​មាន​ភាពក្លាហាន​ដូចគ្នានេះដែរ ជាពិសេស​ចំពោះ​អ្នក​នៅក្នុង​ក្រុម​គ្រួសារ​យើង​ផ្ទាល់ ។…

ទិដ្ឋភាព​ចុងក្រោយ​នៃ​ការមាន​ភាពក្លាហាន​នៅក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ ដែល​ខ្ញុំ​នឹង​លើក​ឡើង គឺ​ការស្វែងរក​ភាពបរិសុទ្ធ​ផ្ទាល់ខ្លួន​របស់​យើង ។…

ការអញ្ជើញ​របស់​ខ្ញុំ​គឺ​សុំ​ធ្វើ​សកម្មភាព​ឥឡូវ​នេះ ដើម្បី​ចាប់​កន្លែង​របស់​បងប្អូន​ក្នុង​នាម​ជា​អ្នក​ដែល​មាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ ។

បោះពុម្ព