ដើម្បី​កម្លាំង​នៃ​យុវជន
វដ្ដ​ប្រកប​ដោយ​អានុភាព និង​គុណធម៌​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ
ខែ ឧសភា ឆ្នាំ ២០២៤


សម័យប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

វដ្ដ​ប្រកប​ដោយ​អានុភាព និង​គុណធម៌​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ

សេចក្តីដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

Let Him In [ សូម​យាង​ទ្រង់​ចូល​មក ]ដោយ ម៉ាឡូរី ហ្វីសូ

សន្ទុះ​ខាង​វិញ្ញាណ​កើត​ឡើង « ពេញ​មួយ​ជីវិត នៅពេល​យើង​ឱប​ក្រសោប​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដ៏ខ្ជាប់ខ្ជួន » ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ការធ្វើ​ដូច្នោះ​បង្កើត​ជា « វដ្ដ​ប្រកប​ដោយ​អានុភាព និង​គុណធម៌ » [ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៧ ] ។ តាមពិត​ធាតុ​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ—ដូចជា​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ដ ការចូល​ទៅក្នុង​ទំនាក់ទំនង​សេចក្ដីសញ្ញា​ជាមួយ​ព្រះអម្ចាស់​តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ពុំ​មែន​ដើម្បី​ឲ្យ​ដក​ពិសោធន៍​តែ​ម្ដង ហើយ​ចប់​នោះ​ទេ ។…

សេចក្ដី​ជំនឿ​របស់​យើងទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវការ​ចិញ្ចឹម​បីបាច់​ជា​រៀងរាល់​ថ្ងៃ ។ សេចក្ដី​ជំនឿ​នឹង​ត្រូវបាន​បីបាច់ នៅពេល​យើង​អធិស្ឋាន​ជា​រៀងរាល់​ថ្ងៃ សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ គិត​ពិចារណា​ពី​សេចក្ដីល្អ​របស់​ព្រះ​ជា​រៀងរាល់​ថ្ងៃ ប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ ហើយ​ធ្វើតាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​រៀងរាល់​ថ្ងៃ ។…

… ដូចគ្នា​នេះដែរ នៅពេល​យើង​ខិតខំ​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ ហើយ​ប្រែចិត្ត​នោះ​សន្ទុះ​នឹង​កើនឡើង ។…

ធាតុ​បន្ទាប់​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ គឺ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដែល​រួមមាន​ការជ្រមុជ​ដោយ​ទឹក និង​តាមរយៈ​ពិធី​បញ្ជាក់ ជា​ការជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខណៈ​ដែល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​គឺជា​ព្រឹត្តិការណ៍​តែម្ដង នោះ​យើង​រំឭក​សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង​ម្ដងហើយ​ម្តងទៀត នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ។…

នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ក្នុង​ជីវិត​យើង នោះ​យើង​អភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដដែលៗ​ជាបន្ត​បន្ទាប់ ។… ដូច្នេះ​យើង​អាច​ទទួល​បាន​អំណាច​ពី​ស្ថានសួគ៌ ដែល​ចាំបាច់​ដើម្បី​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។…

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​រស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ម្ដងហើយ​ម្ដងទៀត ដដែលៗ និង​ដោយ​មាន​ចេតនា​ពិត ហើយ​ជួយ​អ្នកដទៃ​នៅតាម​ផ្លូវ​របស់​ពួកគេ ។