សម័យប្រជុំរសៀលថ្ងៃសៅរ៍
គ្រប់អ្វីៗទាំងអស់សម្រាប់សេចក្ដីល្អដល់យើង
សេចក្តីដកស្រង់
នៅលោកិយនៃក្ដីវេទនានេះ « យើងដឹងថា គ្រប់ការណ៍ទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ » ។ [រ៉ូម ៨:២៨] ។…
ជាការសន្យាដ៏អស្ចារ្យ ! ជាការធានាដ៏លួងលោមមកពីព្រះផ្ទាល់ !…
… ពេលរស់នៅដោយសេចក្ដីជំនឿ នោះការសាកល្បង និងពលិកម្មដែលយើងមិនបានជ្រើសរើស អាចផ្ដល់ពរជ័យដល់យើង និងអ្នកដទៃតាមរបៀបដែលនឹកស្មានមិនដល់ ។
យើងបង្កើនក្ដីជំនឿ និងការទុកចិត្តលើព្រះអម្ចាស់ថា គ្រប់ការណ៍ផ្សំគ្នាសម្រាប់សេចក្ដីល្អដល់យើង នៅពេលយើងទទួលបានទស្សនវិស័យដ៏អស់កល្បជានិច្ច ដោយយល់ដឹងថា ការសាកល្បងរបស់យើងអាច « គ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ » ហើយទទួលស្គាល់ថា ទុក្ខវេទនាអាចត្រូវបានញែកចេញជាប្រយោជន៍ដល់យើងវិញ ទាំងទទួលស្គាល់ថា គ្រោះថ្នាក់ ការស្លាប់មុនកំណត់ ជំងឺ និងជំងឺដែលធ្វើឲ្យទន់ខ្សោយ គឺជាជីវិតរមែងស្លាប់ ហើយទុកចិត្តថា ព្រះវរបិតាសួគ៌ជាទីស្រឡាញ់មិនសាកល្បងដើម្បីដាក់ទណ្ឌកម្ម ឬកាត់សេចក្ដីដល់យើងឡើយ ។…
… គ្រប់ការណ៍ទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អ នៅពេលយើងផ្ដល់ការងារបម្រើដូចដែលព្រះយេស៊ូវគ្រីស្ទនឹងធ្វើ ។
ឪពុកម្នាក់ដែលធ្វើជាដៃគូការងារបម្រើជាមួយកូនប្រុសគាត់ក្នុងកូរ៉ុមគ្រូ បានពន្យល់ថា « ការងារបម្រើគឺជាពេលយើងប្ដូរពីអ្នកជិតខាងដែលយកនំទៅផ្ញើ ក្លាយជាមិត្តដែលទុកចិត្តជាអ្នកឆ្លើយតបដំបូងខាងវិញ្ញាណ » ។ ការមានចំណែកក្នុងសេចក្ដីសញ្ញារបស់ព្រះយេស៊ូវគ្រីស្ទ ជួយលួងលោម ភ្ជាប់ទំនាក់ទំនង និងញែកចេញ ។…
ព្រះគម្ពីរមរមនគឺជាភស្តុតាង ដែលយើងអាចកាន់នៅក្នុងដៃយើងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយព្រះបំពេញតាមការព្យាកររបស់ទ្រង់ ។…
កាលដែលព្រះវិហារបរិសុទ្ធមកកាន់តែជិតយើងនៅកន្លែងជាច្រើន នោះការលះបង់របស់យើងនៅព្រះវិហារបរិសុទ្ធ គឺជាការស្វែងរកបរិសុទ្ធភាពនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបានកាន់តែញឹកញាប់ ។…
នៅក្នុងពេលវេលា និងភាពអស់កល្បជានិច្ច គោលបំណងនៃការបង្កបង្កើត និងនិស្ស័យនៃព្រះផ្ទាល់ គឺដើម្បីនាំឲ្យគ្រប់ការណ៍ទាំងអស់ផ្សំគ្នាសម្រាប់សេចក្ដីល្អដល់យើង ។
នេះគឺជាព្រះរាជបំណងដ៏អស់កល្បជានិច្ចរបស់ព្រះអម្ចាស់ ។ វាគឺជាទស្សនវិស័យដ៏អស់កល្បជានិច្ចរបស់ទ្រង់ ។ វាគឺជាការសន្យាដ៏អស់កល្បជានិច្ចរបស់ទ្រង់ ។…
… សូមមករកព្រះជាព្រះវរបិតាយើង និងព្រះយេស៊ូវគ្រីស្ទ ។ សូមទុកចិត្តថា ទ្រង់ទាំងទ្វេមានព្រះជន្មរស់ ស្រឡាញ់បងប្អូន ហើយសព្វព្រះទ័យឲ្យគ្រប់អ្វីៗទាំងអស់ជាសេចក្ដីល្អដល់បងប្អូន ។