ដើម្បី​កម្លាំង​នៃ​យុវជន
ត្រូវ​ប្រដាប់​ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​វិញ
ខែ ឧសភា ឆ្នាំ ២០២៤


សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

ត្រូវ​ប្រដាប់​ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​វិញ

សេចក្តីដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

ព្រះវរបិតា​យើង​មាន​ព្រះទ័យ​ចង់​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​បុត្រា​បុត្រី​ទ្រង់​ទាំងអស់ ប៉ុន្តែ​វា​ជា​ជម្រើស​របស់​យើង​ទេ ។ ពេល​យើង​ជ្រើសរើស​ខិត​កាន់តែ​ជិត​ទ្រង់​តាមរយៈ​ទំនាក់ទំនង សេចក្ដី​សញ្ញា នោះ​វា​អនុញ្ញាត​ឲ្យ​ទ្រង់​ខិត​កាន់តែ​ជិត​យើង​ដែរ ហើយ​ប្រទាន​ពរ​យើង​កាន់​តែ​ពេញលេញ ។

… ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ស្នូល​នៃ​សេចក្ដី​សញ្ញា​ទាំងអស់​ដែល​យើង​បាន​ធ្វើ ហើយ​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​កើត​មាន​មក​ដោយសារ​តែ​ការពលិកម្ម​ធួន​របស់​ទ្រង់ ។

បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការពន្លិច គឺ​ជា​និមិត្ត​សញ្ញា​ច្រក​ទ្វារ​ដែល​យើង​ចូល​ទៅ​ក្នុង​ទំនាក់ទំនង​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ។ ការពន្លិច​ទៅ​ក្នុង​ទឹក ហើយ​ងើប​ឡើង​មក​វិញ​គឺ​ជា​និមិត្ត​សញ្ញា​នៃ​ការសុគត និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ជីវិត​ថ្មី ។… យើង​អាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ថា « ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ » [កាឡាទី ៣:២៧] ។…

ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់​ក៏​ចង្អុលនាំ​ទៅកាន់​ព្រះអង្គ​សង្រ្គោះ​ផង​ដែរ ។ នំប៉័ង និង​ទឹក​ជា​និមិត្ត​សញ្ញា​នៃ​សាច់ និង​ព្រះលោហិត​របស់​ព្រះគ្រីស្ទ​ដែល​បាន​ច្រួច​ជំនួស​យើង ។… ពេល​យើង​ធ្វើ​សកម្មភាព​នៃ​ការទទួលទាន និង​ផឹក​និមិត្តរូប​នៃ​សាច់ និង​ព្រះលោហិត​របស់​ទ្រង់ នោះវាជា​និមិត្ត​សញ្ញា​ថា ​ ​ព្រះគ្រីស្ទ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​យើង [ សូមមើ់ល យ៉ូហាន ៦:៥៦] ។…

ពេល​យើង​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​នៅ​ក្នុង​ដំណាក់នៃ​ព្រះអម្ចាស់ នោះ​យើង​ពង្រឹងទំនាក់ទំនង​យើង​ជាមួយ​ទ្រង់​កាន់តែខ្លាំង ។ អ្វី​គ្រប់យ៉ាង​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នាំ​ទៅ​រក​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​យើង ដែល​ព្រះអង្គ​សង្រ្គោះ និង​ពលិកម្ម​ធួន​របស់​ទ្រង់​គឺ​ជា​ស្នូល ។…

… សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​រំឭក​យើង​ថា ព្រះអង្គ​សង្រ្គោះ និង​ពរជ័យ​នៃ​ដង្វាយធួន​ទ្រង់​គ្រប​ដណ្តប់​យើង​ពេញ​មួយ​ជីវិត ។ កាល​យើង​ពាក់​សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​បព្វជិតភាព​ដ៏បរិសុទ្ធ​ជា​រៀង​រាល់​ថ្ងៃ នោះ​និមិត្ត​សញ្ញា​ដ៏​ស្រស់​ស្អាតនេះ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ខ្លួនយើង ។…

… ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពរជ័យ​ដ៏​អស្ចារ្យ​នៃ​ទំនាក់ទំនង​សេចក្ដី​សញ្ញា​នោះ​គឺ​សម​នឹង​តម្លៃ​ណាស់ ។