ដើម្បី​កម្លាំង​នៃ​យុវជន
ការតភ្ជាប់​គ្នា​នូវ​បទបញ្ញត្តិ​ធំ​ទាំងពីរ
ខែ ឧសភា ឆ្នាំ ២០២៤


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

ការតភ្ជាប់​គ្នា​នូវ​បទបញ្ញត្តិ​ធំ​ទាំងពីរ

សេចក្តីដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

ប្រហែល​ជា​យើង​អាច​ពិនិត្យ​មើល​បទបញ្ញត្តិ​ធំ​ទាំង​ពីរ​នេះ ដែល​បាន​បង្ហាញ និង​លើក​ឡើង​នៅ​ក្នុង​ការឆ្លើយ​តប​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។​ ពេល​យើង​ធ្វើ​ដូច្នេះ សូម​ស្រមៃ​អំពី​ស្ពាន​ខ្សែកាប​ដ៏​អស្ចារ្យ​នេះ​ដក់ជាប់​នៅក្នុង​គំនិត​របស់​បងប្អូន ។​

ដំបូង​ស្រឡាញ់​ព្រះអម្ចាស់​ដោយ​អស់​អំពី​ចិត្ត ព្រលឹង និង​គំនិត​របស់​បងប្អូន​ទាំង​អស់​គ្នា ។

… ដើម្បី​ស្រឡាញ់​ព្រះអម្ចាស់​គឺ​ផ្ដើម​ចេញ​ពី​ចិត្ត​របស់​បងប្អូន—គឺ​និស្ស័យ​របស់​បងប្អូន​តែម្ដង ។ បន្ទាប់​មក ព្រះអម្ចាស់​បាន​សុំ​ឲ្យ​បងប្អូន​ស្រឡាញ់​អស់ពី​ព្រលឹង​របស់​បងប្អូន—ឧទ្ទិសថ្វាយ​ពេញ​មួយជីវិត​បងប្អូន ហើយ​នៅ​ទីបំផុត ត្រូវ​ស្រឡាញ់​ឲ្យអស់ពី​គំនិត​បងប្អូន—គឺ​អស់​ពី​ភាពវៃឆ្លាត និង​បញ្ញា​របស់​បងប្អូន ។…

… ខ្ញុំ​អាច​ស្រឡាញ់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បន្ទាប់​មក​ឈាន​ដល់​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​ស្រឡាញ់​ព្រះបិតា និង​ព្រះរាជបុត្រា​តាមរយៈ​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ ការរក្សា​ថ្ងៃឈប់​សម្រាក​ជា​បរិសុទ្ធ ការរស់នៅ​ប្រកប​ដោយ​គុណធម៌ និង​បរិសុទ្ធ ហើយ​ដោយ​ការគោរព​ប្រតិបត្តិ ។…

ការស្រឡាញ់​ព្រះអម្ចាស់​នាំ​មកនូវ​សុភមង្គល​អស់កល្ប​ជានិច្ច !

… ការស្រឡាញ់​ព្រះអម្ចាស់​មិន​ពេញលេញ​ទេ បើ​យើង​មិន​អើពើនឹង​អ្នក​ជិតខាង​យើង ។ សេចក្ដី​ស្រឡាញ់​ដែល​បង្ហាញ​ចេញទៅ​នេះ​គឺ​មានរួម​បញ្ចូល​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ​ដោយ​មិន​គិត​ពី​ភេទ វណ្ណៈ​សង្គម ជាតិ​សាសន៍ ភេទ ចំណូល អាយុ ឬ​ជនជាតិ​ណាឡើយ ។…

… ដើម្បី​ឲ្យ​ស្ពាន​ខ្សែកាប​ណា​មួយ​បើក​ដំណើរការ​បាន ប៉ម​របស់​វា​ត្រូវ​តែ​ដំណើរការ​ស្រុះគ្នា​ទាំង​ស្រុង ។ ដូច​គ្នា​នេះ​ដែរ​សមត្ថភាព​របស់​យើង​ក្នុង​ការធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ គឺ​អាស្រ័យ​ទៅ​លើ​កម្លាំង និងអំណាច​របស់​យើង ដើម្បី​រស់​នៅ​តាម​ព្រះបញ្ញត្តិ​ទី​មួយ និង​ទី​ពីរ​ដោយ​មាន​តុល្យភាព និង​មានការ​លះបង់​ស្មើ​គ្នា​ចំពោះ​ព្រះបញ្ញត្តិ​ទាំងពីរ ។…

… សូម​ឲ្យ​ចិត្ត និង​គំនិត​របស់​យើង​ត្រូវ​បាន​លើក​ឡើង ដើម្បី​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ងាកទៅ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង ។​