ដើម្បី​កម្លាំង​នៃ​យុវជន
ព្រះវិហារ​បរិសុទ្ធ ព្រះដំណាក់​នៃ​ព្រះអម្ចាស់​កសាង​ច្រើន​នៅ​ទូទាំង​ផែនដី
ខែ ឧសភា ឆ្នាំ ២០២៤


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

ព្រះវិហារ​បរិសុទ្ធ ព្រះដំណាក់​នៃ​ព្រះអម្ចាស់​កសាង​ច្រើន​នៅ​ទូទាំង​ផែនដី

សេចក្តីដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

តើ​បងប្អូន​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​ព្រះអម្ចាស់​ដឹកនាំ​ព្យាការី​របស់​ទ្រង់​ឲ្យ​សង់​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ យ៉ាង​ច្រើន​នៅ​ពេញ​ផែនដី នាពេល​ឥឡូវ​នេះដូច្នេះ ?…

… មូលហេតុ​មួយ​គឺ​ថា នៅ​ក្នុង​ចំណោម​ចលាចល និង​ការល្បួង​ក្នុង​លោកិយ ទ្រង់​បាន​សន្យា​ថា​នឹង​ពង្រឹង និង​ប្រទានពរ​ដល់​ពួកបរិសុទ្ធ​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់ ហើយ​សេចក្ដី​សន្យា​របស់​ទ្រង់​កំពុង​តែ​ត្រូវបាន​បំពេញ !…

នៅក្នុង​ដំណាក់​របស់​ទ្រង់ យើង​ពិតជា​ទទួល​បាន​អំណាច​សួគ៌ា​មែន ។ សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ត្រូវ​បាន​បញ្ជាក់ និង​ការពារ ។ យើង​រៀន​ស្រឡាញ់​ទ្រង់​កាន់​តែ​ច្រើន ។ យើង​ទទួល​បាន​ការធានា​ខាង​វិញ្ញាណ​អំពី​អត្តសញ្ញាណ​ដ៏​ពិត​របស់​យើង និង​គោលបំណង​នៃ​ជីវិត​នេះ ។ កាល​យើង​មាន​ចិត្ត​ស្មោះត្រង់ នោះ​យើង​ទទួល​បាន​ពរជ័យ​នៃ​ការការពារ​ពី​ការល្បួង និង​ការរំខាន​ទាំងឡាយ ។ យើង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្រ្គោះ​នៅពេល​ទ្រង់​លើក​យើង​ចេញពី​ការលំបាក​របស់​យើង ។ យើង​ប្រដាប់​ដោយ​ព្រះចេស្ដា​របស់​ទ្រង់ ។…

មិត្ត​ជាទី​ស្រឡាញ់​របស់​ខ្ញុំ បើ​យើង​អាច និង​មិន​ទាន់​បាន​ចូលរួម​ច្រើន​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ សូម​ឲ្យ​យើង​រក​ពេល​​បន្ថែម​ទៀត ដើម្បី​ថ្វាយបង្គំ​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​ឲ្យ​បាន​ទៀងទាត់ ។…

ព្រះវិហារ​បរិសុទ្ធ​គឺ​មាន​ន័យ​ថា ដំណាក់​នៃ​ព្រះអម្ចាស់ ។ ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា កាល​ដែល​បងប្អូន​មកកាន់​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ដោយ​ភាពស័ក្ដិសម និង​ប្រកប​ដោយ​ការអធិស្ឋាន នោះ​បងប្អូន​នឹង​ប្រដាប់​ដោយ​ព្រះចេស្ដា​ទ្រង់ ព្រះនាម​ទ្រង់​នឹង​លើកដាក់​មកលើ​បងប្អូន ពួកទេវតា​របស់​ទ្រង់​នឹង​ថែរក្សា​បងប្អូន ហើយ​បងប្អូន​នឹង​ធំ​ឡើងក្នុង​ពរជ័យ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។…

នៅ​ជំនាន់​នៃ​ការច្របូក​ច្របល់ និង​ការចលាចល​នេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវិហារ​បរិសុទ្ធ​គឺជា​ព្រះដំណាក់​ដ៏​បរិសុទ្ធរបស់​ទ្រង់ ហើយ​នឹង​ជួយ​ថែរក្សា​យើង ការពារ​យើង ហើយ​រៀបចំ​យើង​សម្រាប់​ថ្ងៃ​ដ៏​រុងរឿង​នោះ នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​យាង​ត្រឡប់​មក​វិញ​ដោយ​មហិទ្ធិឬទ្ធិ ព្រះចេស្ដា និង​សិរីរុងរឿង​ដ៏​អស្ចារ្យ ដោយ​មាន​ទេវតា​ដ៏​បរិសុទ្ធ​ទាំងអស់​​មក​ជាមួយ ។

បោះពុម្ព