សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
ព្រះរាជបំណងរបស់ព្រះគឺដើម្បីនាំបងប្អូនទៅផ្ទះវិញ
សេចក្តីដកស្រង់
អ្វីៗទាំងអស់អំពីផែនការរបស់ព្រះវរបិតាសម្រាប់បុត្រាបុត្រីជាទីស្រឡាញ់របស់ទ្រង់គឺត្រូវបានរចនាឡើងដើម្បីនាំមនុស្សគ្រប់រូបត្រឡប់ទៅផ្ទះវិញ ។…
តើនេះមានន័យថាអ្វីគ្រប់យ៉ាងទៅស្របនឹងរបៀបដែលយើងរស់នៅក្នុងជីវិតរបស់យើងឬ ?… អត់ទេ គឺអត់ទេ ។… ជាមូលដ្ឋាននៃការបង្រៀនទាំងអស់របស់ទ្រង់ គឺឲ្យរស់នៅតាមក្រមសីលធម៌ខ្ពស់ គឺជាការអំពាវនាវឲ្យមានការរីកចម្រើនផ្ទាល់ខ្លួន ឲ្យផ្លាស់មកជឿលើព្រះគ្រីស្ទ ឆ្ពោះទៅកាន់ការផ្លាស់ប្ដូរដ៏ធំនៅក្នុងដួងចិត្ត ។…
បើយើងជឿលើបំណងនៃផែនការរបស់ព្រះវរបិតាសម្រាប់មនុស្សទាំងអស់ គឺដើម្បីសង្គ្រោះយើង ប្រោសលោះយើង ផ្ដល់សេចក្តីមេត្តាករុណាដល់យើង និងនាំឲ្យយើងមានសុភមង្គល តើព្រះរាជបុត្រាមានព្រះរាជបំណងអ្វីខ្លះតាមរយៈផែនការដ៏ធំនេះ ?…
ព្រះទ័យរបស់ព្រះយេស៊ូវ គឺជាព្រះទ័យដ៏សប្បុរសរបស់ព្រះវរបិតា ! ទ្រង់ចង់ធ្វើឲ្យបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌គ្រប់រូបទទួលបានគោលបំណងដ៏ខ្ពង់ខ្ពស់នៃផែនការនេះ —គឺដើម្បីទទួលបានជីវិតដ៏អស់កល្បជានិច្ចនៅជាមួយទ្រង់ទាំងទ្វេ ។ គ្មាននរណាម្នាក់ត្រូវបានដកចេញពីសក្តានុពលនៃព្រះនេះឡើយ ។…
ព្រះអង្គសង្រ្គោះជាអ្នកគង្វាលល្អបានទៅស្វែងរកចៀមដែលបាត់របស់ទ្រង់រហូតដល់ទ្រង់រកឃើញចៀមទាំងនោះ ។…
ទេ ! ទ្រង់មិនដាក់របាំងផ្លូវទេ ប៉ុន្តែទ្រង់នឹងដកយកវាចេញវិញ ។ ទ្រង់មិនបណ្ដេញបងប្អូនចេញឡើយ ប៉ុន្តែទ្រង់ស្វាគមន៍បងប្អូនឲ្យចូលមកវិញ ។…
នេះជាដំណឹងល្អ ! ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះសេចក្ដីពិតដ៏សាមញ្ញទាំងនេះ ។ ការរៀបចំឡើងរបស់ព្រះវរបិតា ផែនការរបស់ទ្រង់ ព្រះរាជបំណងប្រាថ្នា និងសេចក្ដីសង្ឃឹមរបស់ទ្រង់គឺដើម្បីព្យាបាលបងប្អូន ប្រទានភាពសុខសាន្តដល់បងប្អូន នាំបងប្អូន និងមនុស្សជាទីស្រឡាញ់ត្រឡប់ទៅផ្ទះវិញ ។