ដើម្បី​កម្លាំង​នៃ​យុវជន
នៅក្នុង​ការគាំទ្រ​នៃ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ
ខែ ឧសភា ឆ្នាំ ២០២៤


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

នៅក្នុង​ការគាំទ្រ​នៃ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ

សេចក្តីដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

វួដ​ទាំង​មូល​នឹង​ទទួល​បាន​ពរជ័យ និង​បាន​ពង្រឹង​នៅ​ពេល​ដែល​សមាជិក​ផ្តោត​លើ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ​នេះ ។ …

យុវវ័យ​នឹង​រៀន​ពី​លំនាំ​នៃ​វិវរណៈ នៅ​ពេល​ពួកគេ​ចូលរួម​ជាមួយ​យើង​ក្នុង​ដំណើរការ​ស្វែងរក និង​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដើម្បី​បម្រើ​អ្នក​ដទៃ ។ នៅ​ពេល​យុវវ័យ​បែរ​ទៅ​រក​ព្រះអម្ចាស់​សូមការ​ណែនាំ​ដ៏​បំផុស​គំនិត​នេះ នោះ​ទំនាក់ទំនង​ពួកគេ​ជាមួយនឹង​ទ្រង់ និង​ការទុក​ចិត្តទៅ​លើ​ទ្រង់​នឹង​កាន់​តែ​រឹងមាំឡើង ។

យើង​បង្ហាញ​ទំនុកចិត្ត​របស់​យើង​ចំពោះ​យុវវ័យ​ដោយ​ការផ្តល់​នូវ​ការគាំទ្រ និង​ការណែនាំ ដោយ​មិន​ព្យាយាម​គ្រប់គ្រង​ពួកគេ​ឡើយ ។ ពេល​យើង​ដកខ្លួន ទុក​ឲ្យ​យុវវ័យ​រៀន​សូត្រ​តាម​រយៈ​ការប្រឹក្សា​រួម​គ្នា ជ្រើស​រើស​វគ្គ​សិក្សា​ដ៏​បំផុស​គំនិត​មួយ ហើយ​ដាក់​ផែនការ​ដើម្បី​ធ្វើ​សកម្មភាព នោះ​ពួកគេ​នឹង​ដកពិសោធន៍​នូវ​អំណរ និង​ការ​រីកចម្រើន​ដ៏​ពិត​ប្រាកដ ។…

យុវវ័យ​របស់​យើង​ធ្វើឲ្យ​យើង​ភ្ញាក់ផ្អើល​ដោយ​ភាពក្លាហាន សេចក្តី​ជំនឿ និង​សមត្ថភាព​របស់​ពួកគេ ។ នៅពេល​ពួកគេ​ជ្រើសរើស​ចូលរួម​យ៉ាង​ពេញលេញ​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ដំណឹងល្អ​របស់​ទ្រង់​នឹង​ត្រូវ​បាន​ឆ្លាក់​ក្នុង​បេះដូង​របស់​ពួកគេ ។ ការធ្វើ​តាម​ទ្រង់​វា​នឹង​ក្លាយ​ជា​ចំណែក​មួយ​ថា​តើ​ពួកគេ​ជា​នរណា ពុំមែន​ជាអ្វី​ដែល​ពួកគេ​គ្រាន់តែ​ធ្វើនោះ​ទេ ។…

យុវវ័យ​សព្វថ្ងៃនេះ​គឺ​ស្ថិត​ក្នុង​ចំណោម​វិញ្ញាណ​ដ៏វិសេស​បំផុត​របស់​ព្រះវរបិតា​សួគ៌ ។ ពួកគេ​ស្ថិត​ក្នុង​ចំណោម​អ្នក​ការពារ​សេចក្ដី​ពិត និង​សិទ្ធិ​ជ្រើសរើស​ដ៏​រឹងមាំ​នៅ​ក្នុង​ជីវិត​មុន​ផែនដី ។ ពួកគេ​បាន​កើត​នៅ​ក្នុង​ជំនាន់​នេះ ដើម្បី​ប្រមូលផ្ដុំ​អ៊ីស្រាអែល​តាម​រយៈ​ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល​របស់​ពួកគេ​អំពី​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​ស្គាល់​ពួកគេ​ម្នាក់ៗ ហើយ​ស្គាល់​សក្តានុពល​ដ៏​អស្ចារ្យ​របស់​ពួកគេ ។ ទ្រង់រង់ចាំ​យ៉ាង​អត់ធ្មត់​មើល​ពួកគេ​រីក​ចម្រើន ។ ទ្រង់​នឹង​ប្រោសលោះ ហើយ​ការពារ​ពួកគេ ។ ទ្រង់​នឹង​ព្យាបាល និង​ដឹកនាំ​ពួកគេ ។

បោះពុម្ព