សម័យប្រជុំរសៀលថ្ងៃសៅរ៍
រួមគ្នាតែមួយនឹងព្រះគ្រីស្ទ
សេចក្តីដកស្រង់
យើងអាចទទួលបានការរួមគ្នាតែមួយនឹងព្រះគ្រីស្ទ និងព្រះវរបិតាសួគ៌ តាមរយៈដង្វាយធួនរបស់ព្រះអង្គសង្រ្គោះ ។…
តម្រូវការដើម្បីទទួលពិធីបុណ្យជ្រមុជទឹក វាមានទាំងលក្ខណៈស៊ីជម្រៅ ហើយក៏សាមញ្ញដែរ ។ ជាចម្បង វារួមបញ្ចូលទាំងភាពរាបសានៅចំពោះព្រះភ័ក្រ្តព្រះ ចិត្តសង្រេង និងវិញ្ញាណទន់ទាប ការប្រែចិត្តពីអំពើបាបទាំងអស់ ដោយការលើកដាក់លើខ្លួនយើងនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រកាន់ខ្ជាប់ដល់ទីបញ្ចប់ ហើយបង្ហាញតាមកិច្ចការរបស់យើងថា យើងបានទទួលពីព្រះវិញ្ញាណនៃព្រះគ្រីស្ទ ។
វាមានសារៈសំខាន់ណាស់ដែលគុណសម្បត្តិទាំងអស់ដើម្បីទទួលពិធីបុណ្យជ្រមុជទឹកគឺជារឿងខាងវិញ្ញាណ ។… អ្នកក្រ និងអ្នកមាន មានតម្រូវការខាងវិញ្ញាណដូចគ្នា ។
គ្មានការតម្រូវខាងពូជសាសន៍ ភេទ ឬជាតិសាសន៍ឡើយ ។…
ដោយសារ « ភាពដូចគ្នា » របស់យើងនៅចំពោះព្រះភ័ក្រ្តព្រះ នោះវាមិនសូវសមទេដែលយើងសង្កត់ធ្ងន់លើភាពខុសគ្នានោះ ។…
ដើម្បីទទួលបានពរជ័យនៃដង្វាយធួនរបស់ព្រះអង្គសង្រ្គោះ យើងត្រូវតែអនុវត្តសិទ្ធិជ្រើសរើសខាងសីលធម៌របស់យើងយ៉ាងស្មោះត្រង់ដើម្បីជ្រើសរើសព្រះគ្រីស្ទ និងគោរពតាមបទបញ្ញត្តិទ្រង់ ។…
ជម្រើសដ៏សំខាន់បំផុតអាចធ្វើបានដោយមនុស្សភាគច្រើន ដោយមិនគិតពីទេពកោសល្យ សមត្ថភាព ឱកាស ឬស្ថានភាពសេដ្ឋកិច្ចឡើយ ។…
ពេលយើងប្រឈមមុខនឹងដំណើរប្រែប្រួលនៃជីវិត នោះរឿងជាច្រើនកើតឡើង ហួសពីការគ្រប់គ្រងរបស់យើងបាន ។… សម្រាប់ជម្រើសសំខាន់បំផុត យើងអាចគ្រប់គ្រងបាន ។…
ផ្អែកលើគោលការណ៍ ការប្រព្រឹត្ត ការគោរពសាសនា និងការរស់នៅដោយសុចរិត ជារឿងដែលយើងអាចគ្រប់គ្រងបាន ។ សេចក្ដីជំនឿ និងការថ្វាយបង្គំរបស់យើងចំពោះព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ជាជម្រើសមួយដែលយើងធ្វើ ។…
យើងគួរតែព្យាយាមបញ្ចូលអ្នកដទៃក្នុងរង្វង់នៃភាពតែមួយរបស់យើង ។…
យើងរួបរួមគ្នាតាមរយៈសេចក្ដីស្រឡាញ់ និងជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ និងក្នុងនាមជាបុត្រាបុត្រីនៃព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់ ។ ខ្លឹមសារនៃការចូលរួមដ៏ពិតគឺ ការរួមគ្នាតែមួយនឹងព្រះគ្រីស្ទ ។