សម័យប្រជុំរសៀលថ្ងៃសៅរ៍
អំណរខ្ពស់ជាងនេះ
សេចក្តីដកស្រង់
គួរឲ្យសោកស្តាយ ដែលមនុស្សជាច្រើន ហាក់ដូចជា ពួកគេពិបាករកឃើញសុភមង្គល ។…
… អារម្មណ៍សោកសៅពុំមែនជាសញ្ញានៃបរាជ័យនោះទេ ។ យ៉ាងហោចណាស់ នៅក្នុងជីវិតនេះ អំណរនិងទុក្ខសោកគឺពុំអាចបំបែកពីគ្នាឡើយ ។…
ប៉ុន្ដែ ខ្ញុំក៏ឃើញថាខ្លួនឯងបានដកពិសោធន៍រស្មីដ៏រុងរឿង ដែលបំពេញព្រលឹងខ្ញុំដោយអំណរដ៏ខ្លាំង ដែលខ្ញុំពុំអាចទុកក្នុងចិត្តបានផងដែរ ។ ខ្ញុំបានដឹងដោយផ្ទាល់ថា ទំនុកចិត្តដ៏សុខសាន្ដនេះបានមកពីការធ្វើតាមព្រះអង្គសង្រ្គោះ និងការដើរតាមផ្លូវរបស់ទ្រង់ ។
ភាពសុខសាន្ដដែលទ្រង់ប្រទានឲ្យយើង គឺមិនដូចជាអ្វីដែលពិភពលោកនេះផ្ដល់ឲ្យនោះទេ ។ វាប្រសើរជាង ។ វាខ្ពស់ជាង និងបរិសុទ្ធជាង ។…
ព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ពុំលាក់កំបាំងផ្លូវទៅរកសុភមង្គលនោះទេ ។ វាពុំមែនជាការសម្ងាត់នោះទេ ។ ពន្លឺនេះមានសម្រាប់យើងទាំងអស់គ្នា !
វាបានសន្យាដល់អស់អ្នកដែលដើរតាមផ្លូវនៃភាពជាសិស្ស ធ្វើតាមការបង្រៀន និងគំរូរបស់ព្រះអង្គសង្រ្គោះ កាន់តាមព្រះបញ្ញត្តិ ហើយគោរពសេចក្ដីសញ្ញាដែលពួកគេបានធ្វើជាមួយព្រះ ។…
…វាជាធម្មជាតិនៃអ្វីៗគ្រប់យ៉ាងនៅលើផែនដី ដែលត្រូវចាស់រោយ ពុកផុយ សឹក ឬខូច ។ ប៉ុន្តែអំណរមកពីព្រះគឺអស់កល្បជានិច្ច ពីព្រោះព្រះគឺអស់កល្បជានិច្ច ។…
…ខ្ញុំសូមណែនាំជំហានចាប់ផ្ដើមមួយចំនួន ដើម្បីធ្វើដំណើរដ៏ស័ក្ដិសមស្វែងរកអំណរដ៏បរិសុទ្ធនេះ ។…
នៅអំឡុងថ្ងៃ សប្តាហ៍ និងខែខាងមុខនេះ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យ ៖
-
ចំណាយពេលចូលមករកព្រះ ដោយការខិតខំដ៏ស្មោះសរ ពេញដោយបំណងចិត្ត ។
-
ព្យាយាមស្វែងរកគ្រាដែលមានសង្ឃឹម ភាពសុខសាន្ដ និងអំណរជារៀងរាល់ថ្ងៃ ។
-
នាំអំណរទៅកាន់អ្នកដទៃដែលនៅជុំវិញបងប្អូន ។…
សូមឲ្យយើងទាំងអស់គ្នាស្វែងរក និងរកឃើញអំណរដ៏ខ្ពស់ជាងនេះ ដែលកើតចេញមកពីការឧទ្ទិសជីវិតរបស់យើងទៅកាន់ព្រះវរបិតាសួគ៌និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ ។