សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
ចូរអធិស្ឋាន ទ្រង់គង់នៅក្បែរ
សេចក្តីដកស្រង់
តើកូនៗអាចអធិស្ឋានសុំអំណោយអ្វីខ្លះ ? មានអំណោយជាច្រើន ប៉ុន្តែថ្ងៃនេះ ខ្ញុំចង់ចែកចាយអំណោយ បីយ៉ាង ៖…
ទីមួយ អធិស្ឋានឲ្យបានស្គាល់
តើកូនៗត្រូវការ ស្គាល់អ្វីខ្លះ ? …
នៅពេលកូនៗដឹងថា ព្រះវរបិតាសួគ៌មានពិត ហើយថាទ្រង់ស្រឡាញ់កូនៗ នោះកូនៗអាចរស់នៅដោយភាពក្លាហាន និងក្ដីសង្ឃឹម ! …
ពេលខ្លះ កូនៗអាចនឹងចង់ ដឹង ថា ហេតុអ្វីក៏រឿងពិបាកៗកំពុងកើតឡើងនៅក្នុងជីវិត ឬហេតុអ្វីក៏កូនៗមិនទទួលបានពរជ័យអ្វីសោះ ពេលកូនៗអធិស្ឋានសូម ។ ជាញឹកញាប់ សំណួរដ៏ល្អបំផុតដើម្បីទូលសូមទៅកាន់ព្រះវរបិតាសួគ៌ គឺពុំមែនសួរថា ហេតុអ្វី នោះទេ ប៉ុន្តែសួរថា អ្វីខ្លះវិញ ។ …
… ព្រះវរបិតាសួគ៌ នឹងដឹកនាំកូនៗ នៅពេលកូនៗទូលសួរទ្រង់នូវ អ្វីខ្លះ ដែលកូនៗអាចធ្វើ និង អ្វីខ្លះ ដែលកូនៗអាចរៀន ។
ទីពីរ អធិស្ឋានឲ្យបានរីកចម្រើន
ព្រះវរបិតាសួគ៌មានព្រះទ័យចង់ជួយកូនៗឲ្យ រីកចម្រើន ! …
តើកូនៗចង់ រីកចម្រើន ខាងការអត់ធ្មត់ ឬភាពស្មោះត្រង់ឬទេ ? តើកូនៗចង់ រីកចម្រើន ខាងជំនាញមួយឬទេ ? ប្រហែលជាកូនៗខ្មាស់អៀន ហើយចង់ រីកចម្រើន ខាងភាពក្លាហាន ។ « ចូរអធិស្ឋាន ទ្រង់គង់នៅក្បែរ » ។ តាមរយៈព្រះវិញ្ញាណទ្រង់ ដួងចិត្តកូនៗអាចផ្លាស់ប្ដូរ ហើយកូនៗអាចទទួលភាពរឹងមាំ ។…
ទីបី អធិស្ឋានឲ្យបង្ហាញ
កូនៗអាចអធិស្ឋានសូមជំនួយឲ្យ បង្ហាញ សេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះអ្នកដទៃ ។ តាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ព្រះវរបិតាសួគ៌នឹងជួយកូនៗឲ្យសម្គាល់ឃើញនរណាម្នាក់ដែលសោកសៅ ដើម្បីកូនៗអាចលួងលោមចិត្តពួកគេ ។ ទ្រង់អាចជួយកូនៗ បង្ហាញ សេចក្ដីស្រឡាញ់របស់ទ្រង់ តាមរយៈការអភ័យទោសដល់នរណាម្នាក់ ។ ទ្រង់អាចប្រទានដល់កូនៗនូវភាពក្លាហានដើម្បីបម្រើនរណាម្នាក់ ហើយចែកចាយជាមួយពួកគេថា ពួកគេគឺជាកូនរបស់ព្រះ ។…
សូមចែកចាយជាមួយព្រះវរបិតាសួគ៌នូវអ្វីដែលមានក្នុងចិត្តកូនៗ ។