ឆ្នាំ ២០១០-២០១៩
មាន​ឆ្នាំង​ដែល​ធ្លាយ
តុលា 2013


14:11

ដូចជាសរសៃឈាម​ដែល​បែក​ធ្លាយ

តើ​អ្នកឆ្លើយ​តប​បាន​ល្អយ៉ាងដូចម្ដេចទៅ ពេល​បញ្ហា​ផ្លូវ ឬ​អារម្មណ៍កើត​មាន​ចំពោះ​អ្នក និង​មនុស្ស​ដែល​អ្នក​ស្រឡាញ់?​

សាវក​ពេត្រុស​បាន​សរសេរ​ថា សិស្ស​នៃ​​ព្រះគ្រីស្ទ​ត្រូវ « មាន​ចិត្ត​អាណិតអាសូរ » ។1 ក្នុង​ស្មារតី​នេះ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​ដែល​រងទុក្ខ​ដោយ​ជំងឺ​ផ្លូវ​ចិត្ត ឬ​បញ្ហា​អារម្មណ៍​ក្នុង​រូបភាព​មួយ​ចំនួន មិនថា​ការ​រងទុក្ខ​នោះ​តូច ឬ​ធំ មាន​ពេល​វែង ឬ​ខ្លី​នោះទេ ។ យើង​យល់​ពី​ភាពស្មុគស្មាញ​នៃ​បញ្ហា​នេះ ពេល​យើង​ឮ​ពួកអ្នក​ជំនាញ​និយាយ​ពី​ជំងឺ​សរសៃ​ប្រសាទ រោគ​ចិត្ត ពីការ​ជម្រុញ​ចិត្ត និងការបង្ខំចិត្តពី​ហ្សែន និង​រោគឆ្កួត ។ តែមិន​ថា​គេ​មាន​ការ​ភ័ន្ត​ច្រឡំ​យ៉ាង​ណា​ទេ ការ​រងទុក្ខ​នេះ​ជា​ធាតុ​ពិត​មួយ​ចំនួន​ក្នុង​ជីវិត ហើយ​មិន​គួរខ្មាស់អៀ​នក្នុង​ការ​ស្គាល់វា ​ជាងការ​ស្គាល់រោគ​លើស​ឈាម ឬជំងឺ​មហារីក​ដ៏​អាក្រក់​ឡើយ។

ក្នុងការ​ខិតខំ​រក​ក្ដី​សុខសាន្ដ​ និង​ការ​យល់​ខ្លះពី​បញ្ហា​លំបាក​ទាំងនេះ វា​សំខាន់​ត្រូវ​ចាំ​ថា យើង​កំពុង​រស់នៅ---និង​បាន​ជ្រើសរើស​រស់នៅ---ក្នុង​ពិភពលោក​វឹកវរ​មួយ ដែល​ការ​ខិតខំ​ដ៏​ស្មោះត្រង់​របស់​យើង​ឆ្ពោះទៅ​រក​ភាព​ដូចជា​ព្រះ ​នឹង​ទទួល​ការ​សាកល្បង និង​ត្រូវ​​ព្យាយាម​ដដែលៗ ។ ក្នុងការ​អះអាង​ដ៏​អស្ចារ្យ​បំផុតក្នុង​ផែនការ​ព្រះ ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​សន្យា ជា​ព្រះ​មួយ​អង្គ​ដែល​ជួយ​យើង​ឲ្យ​ឈ្នះ​ពី​ការ​សាកល្បង​ទាំងនោះ​ តាមរយៈ​ជំនឿ​យើង​ទៅ​លើ​ទ្រង់ ទោះ​ព្រះបិតាជាអង្គ​ដែល​បញ្ជូន​ទ្រង់​មក និង​ព្រះរាជ​បុត្រា​ ជាអង្គ​ដែលយាង​មក ត្រូវ​បង់​ថ្លៃ​ដ៏​ធំ​ដើម្បី​ធ្វើ​កិច្ចការ​នោះ​ក្ដី ។ វា​ជាការ​ដឹងគុណតែ​មួយ​គត់​ចំពោះ​ក្ដី​ស្រឡាញ់​ដ៏​​ទេវភាព​នេះ​ ដែល​នឹង​ធ្វើ​ឲ្យ​ការរងទុក្ខ​តិចតួច​របស់​យើង ដំបូង អាច​ទ្រាំទ្រ​បាន រួចហើយ​អាច​យល់ និង​​ចុងក្រោយ​ អាច​សង្គ្រោះបាន​ ។

​ខ្ញុំសូមបញ្ចប់ការ​​និយាយ​ពីជំងឺដែល​បាន​លើក​ឡើង​ ដើម្បីគិតពី «រោគ​បាក់ទឹកចិត្ត​ដ៏ធំ»---ឬ​ជា​ទូទៅ​ហៅ​ថា «ការ​បាក់ទឹកចិត្ត» វិញ ។ ពេល​ខ្ញុំនិយាយ​ពី​ការណ៍នេះ ខ្ញុំ​មិន​និយាយ​ពី​ថ្ងៃសោកសៅ ថ្ងៃ​ផុត​កំណត់​បង់ពន្ធ ឬ​​គ្រាបាក់ទឹកចិត្ត​ផ្សេងទៀត​ ដែល​យើង​ទាំងអស់​គ្នា​ជួប​ឡើយ ។ មនុស្ស​គ្រប់​គ្នានឹង​មាន​ការ​ព្រួយ​ ឬ​សោកសៅ​ម្ដងម្កាល ។ ព្រះគម្ពី​រមរមន​ចែង​ថា អាំម៉ូន និង​បងប្អូន​ប្រុស​គាត់​មាន​ការ​ពិបាកចិត្ត​ជាខ្លាំង​ 2 ហើយយើង​គ្រប់គ្នា​ក៏​នឹងជួប​ដូចគ្នា​ដែរ។ តែ​ថ្ងៃ​នេះ​ខ្ញុំ​នឹង​និយាយ​ពី​អ្វីមួយ​ដែល​ធ្ងន់ធ្ងរ​ជាងនេះ គឺ​ជា​ការ​រងទុក្ខ​ធ្ងន់ធ្ងរ​ ដែល​វា​រារាំង​យ៉ាង​ខ្លាំង ​មិន​ឲ្យ​មនុស្ស​ម្នាក់​មាន​សមត្ថភាព​ពេញ​លេញ ជា​រណ្ដៅ​ភ្លើង​ក្នុងចិត្ត​យ៉ាងជ្រៅ​ដែល​គ្មាន​នរណា​ម្នាក់ អាច​បណ្ដេញ​វា​ចេញ​បាន​ឡើយ ទាល់​តែ​ជនរង​គ្រោះ​ទាំងនោះ ​ឈរ​យ៉ាង​រឹងមាំ ហើយ​គិត​វិជ្ជមាន​បន្ថែម​ទៀត​---ខ្ញុំ​លើក​ទឹកចិត្ត​ឲ្យ​ឈរ​យ៉ាង​រឹងមាំ ហើយ​គិត​វិជ្ជមាន !

ទេ យប់ដ៏ខ្មៅ​ងងឹតនេះក្នុង​គំនិត និង​អារម្មណ៍ គឺ​លើសពី​ការ​បាក់ទឹក​ចិត្ត​ទៅទៀត ។ ខ្ញុំ​ធ្លាប់ឃើញ​វា​កើត​មាន​ចំពោះ​បុរស​ដ៏​ល្អ​ម្នាក់ ពេល​ភរិយា​ជា​ទីស្រឡាញ់​របស់​គាត់​បាន​ចែក​ឋានទៅ​ក្នុង​វ័យ 50 ឆ្នាំ ។ ខ្ញុំ​ធ្លាប់​ឃើញ​វា​កើត​មាន​ចំពោះ​ម្ដាយ​ជាមួយ​នឹង​អ្វី​ដែល​ហៅ​ថា​ ភាពសោកសៅ​ក្រោយពេល​សម្រាល​កូន ។ ខ្ញុំ​ធ្លាប់​ឃើញ​វា​កើត​មាន​ចំពោះ​និស្សិត កងទ័ព ជីដូន​ដែល​ព្រួយ​ពី​សុខទុក្ខ​នៃ​កូនចៅ​ខ្លួន ។

ហើយ​ខ្ញុំ​ធ្លាប់​ឃើញវា​ក្នុង​ខ្លួន​ឪពុកវ័យ​ក្មេង​ម្នាក់​ដែល​កំពុង​ខំ​ផ្គត់ផ្គង់ដល់​គ្រួសារ​ខ្លួន។ ដោយ​គិត​ពី​រឿង​នេះ មាន​គ្រា​មួយ ខ្ញុំ​បាន​ឃើញ​វាក្នុង​ខ្លួនខ្ញុំ ។ ​ពេល​មួយ​ក្នុង​ជីវិត​រៀបការ​របស់​យើង ការ​ភ័យ​ខ្លាច​ខាង​ហិរញ្ញវត្ថុ​បាន​កើត​មាន​ក្នុង​ពេលតែ​មួយ​នឹង​ការ​នឿយ​ណាយ បញ្ហា​ផ្លូវចិត្ត​មួយ​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ ដែល​ពុំបាន​រំពឹង​ទុកសោះ ។ ដោយ​ក្ដី​មេត្តា​នៃ​ព្រះ និង​ក្ដីស្រឡាញ់​ពី​គ្រួសារ​ខ្ញុំ ខ្ញុំ​បាន​បន្ត​ធ្វើការ តែ​ក្រោយ​មក​ក្នុង​ប៉ុន្មាន​ឆ្នាំ​នោះ​ ខ្ញុំ​តែង​មាន​ចិត្តអាសូរជាខ្លាំង​ដល់​អ្នក​ដទៃ ឬ​អ្នក​ដែល​បាន​រងទុក្ខ​យ៉ាង​ខ្លាំង​ដោយ​បញ្ហា​នេះជាង​ខ្ញុំ​ ។ ពិត​ណាស់ ក្នុង​ប្រសាសន៍​ព្យាការី​ យ៉ូសែប នោះ​យើង​មាន​ភាព​ក្លាហាន​ដោយសារ​អ្នក​ដែល « បាន​ស្វែងរក... ហើយ​គិត​ពីជ្រោះ​ដ៏​ងងឹតនោះ » 3 ហើយ​បាន​ហែល​ឆ្លង​ផុតវា មនុស្ស​ដ៏ឆ្នើម​មួយ​ចំនួននោះ ​មាន​ដូចជា អ័ប្រាហាំ លីងគិន, វីនស្ទិន ឈើឈីល និង អែលឌើរ ចច អ័លប៊ើត ស៊្មីធ ​ជាបុរសរាបសារ​ម្នាក់ ហើយ​មាន​ចិត្ត​សប្បុរស​ដូចជា​ព្រះគ្រីស្ទ​បំផុត​ក្នុង​គ្រា​កាន់កាប់​យើង​នេះ ដែល​បាន​ច្បាំង​ឈ្នះ​លើការ​បាក់ទឹក​ចិត្ត​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ក្រោយ​មក​បាន​ក្លាយ​ជាព្យាការី និង​ប្រធាន​ទី​ប្រាំបី​ជា​ស្រឡាញ់​ទូទាំង​សកល​លោក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ដូច្នេះ​តើ​អ្នក​ឆ្លើយតប​បាន​ល្អ​ប៉ុណ្ណា ពេល​បញ្ហា​ផ្លូវ​ចិត្ត​កើត​មាន​ចំពោះ​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​នោះ ? លើស​ពី​នេះ​ទៀត សូម​កុំ​បាត់បង់​ជំនឿ​អ្នក​លើ​ព្រះវរបិតា​អ្នក ដែល​ទ្រង់​ស្រឡាញ់​អ្នក​លើស​ពី​អ្នក​អាច​យល់​បាន​ទៅ​ទៀតនោះ​ឡើយ ។ ដូច​ប្រធាន ម៉នសុន បាន​ថ្លែង​ទៅ​បងប្អូន​ស្រី​ក្នុង​សមាគម​សង្គ្រោះកាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​មុន​ថា៖ «ក្ដីស្រឡាញ់​នោះ​មិន​ផ្លាស់ប្ដូរ​ទេ...។ វា​នៅ​ទី​នោះ​សម្រាប់​អ្នក ពេល​អ្នក​សោកសៅ ឬរីករាយ បាក់ទឹកចិត្ត ឬមាន​សង្ឃឹម។ ក្ដី​ស្រឡាញ់​នៃ​ព្រះ គឺ​នៅ​ទីនោះ​សម្រាប់​អ្នក មិន​ថា​អ្នកមាន​អារម្មណ៍​ថា គួរ​ទទួល​បាន​ [វា] ​ដែរ​ឬ​អត់​នោះ​ទេ។ វា​មាន​ជានិច្ច »។4 សូម​កុំ​សង្ស័យ ហើយ​ធ្វើ​ចិត្ត​អ្នក​រឹងរូសឡើយ។ សូម​ស្វែងរកការ​អនុវត្តដែល​នាំព្រះវិញ្ញាណចូល​មកក្នុង​ជិវិតអ្នក។ ចូរ​ស្វែងរក​ការ​ប្រឹក្សាពី​អ្នក​ដែល​កាន់​កូនសោ​សម្រាប់​សុខុមាលភាព​ខាង​វិញ្ញាណ​អ្នក ។ ចូរ​សូម ហើយ​ឲ្យ​តម្លៃ​​ពរជ័យនៃ​​បព្វជិតភាព ។ ចូរ​ទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍ ហើយ​កាន់​ខ្ជាប់​ទៅ​នឹង​ការ​សន្យា​ដ៏​ឥតខ្ចោះ​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។ ចូរ​ជឿ​លើ​អព្ភូតហេតុ ។ ខ្ញុំ​ធ្លាប់​ឃើញរឿង​នេះ​ជាច្រើន​កើត​មាន​ ពេល​ការ​ចង្អុល​បង្ហាញ​ផ្សេងទៀត​បាន​និយាយ​ថា ការ​សង្ឃឹម​បាន​បាត់បង់ហើយ។ ការ​សង្ឃឹមមិន​ដែល​បាត់បង់​ឡើយ។ បើ​អព្ភូតហេតុ​ទាំងនោះ មិន​បាន​កើត​មាន​ភ្លាមៗ​ទេនោះ សូម​ចាំ​ពី​គំរូ​នៃ​ការ​រងទុក្ខ​របស់​ព្រះគ្រីស្ទ​ថា ៖ ​ទោះ​ពែងល្វីង​​មិន​អាច​រំលង​បាន​ក្ដី 4 សូម​ផឹកវា ហើយ​រឹងមាំ ដោយ​ទុកចិត្ត​នូវ​ថ្ងៃដ៏​​រីករាយមាន​​នាពេល​អនាគត។5

​ក្នុង​ការ​ការ​ពារ​ជំងឺ​គ្រប់​យ៉ាង ពេលណា​អាច​ធ្វើ​បាន សូមមើលពី​​សញ្ញា​នៃ​ភាព​តានតឹង​ក្នុង​ខ្លួន និង​អ្នកដទៃ​ដែល​អ្នក​អាច​ជួយ។ ដូចជា​ក្នុង​ឡាន​អ្នក​ដែរ ចូរ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឡើង​កម្ដៅ​ខ្លាំង ការ​មាន​ល្បឿន​លឿន ឬ​ធុង​ប្រេង​ដែល​ចុះ​កម្រិត​សាំង ។ ពេល​អ្នក​ជួប​ការ​សោកសៅ ​ដោយសារ​ការ​នឿយ​ហត់ សូម​ធ្វើ​ការ​កែ​តម្រូវ។ ភាព​នឿយហត់ជា​សត្រូវ​ទូទៅរបស់​យើង​គ្រប់គ្នា--- សូម​បន្ថយ​ល្បឿន សម្រាក បង្កើន​កម្លាំង ហើយ​បំពេញ​វា ។ គ្រូពេទ្យ​សន្យា​យើង​ថា បើ​យើង​មិន​ទុក​ពេល​សម្រាក​ទេ នោះ​យើង​នឹង​ប្រាកដ​ជា​មាន​ជំងឺ​នៅ​ពេល​ក្រោយ ។

បើ​រឿង​ទាំងឡាយ​បន្ត​ធ្វើ​ឲ្យ​អ្នក​ចុះខ្សោយ សូម​រក​ដំបូន្មាន​ពី​មនុស្ស​​បំពាក់បំប៉ន​ដែល​មានជំនាញ ​អាជីព ហើយ​ស្មោះត្រង់ ។ ចូរ​ស្មោះត្រង់​នឹង​ពួកគេ​ពី​ដំណើរ​រឿង​ និង​បញ្ហា​របស់​អ្នក ។ សូម​គិត​ដោយ​ការ​អធិស្ឋាន និង​ដោយ​ត្រឹមត្រូវ​ពី​ដំបូន្មាន​ និង​ដំណោះ​ស្រាយ​ ដែល​គេបាន​ផ្ដល់​ឲ្យ ។ បើ​អ្នក​មាន​ជំងឺ​រលាក​ខ្នែង​ពោះវៀន ព្រះ​រំពឹង​ឲ្យ​អ្នក​ស្វែងរក​ពរជ័យ​នៃ​បព្វជិតភាព ហើយ ទទួល​យក​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​មាន ។ ដូចគ្នា​នឹង​ជំងឺ​ផ្លូវចិត្ត​ដែរ ។ ព្រះវរបិតា​យើង​រំពឹង​ឲ្យ​យើង​ប្រើ​ រាល់ អំណោយទាន​ដ៏អស្ចារ្យ​ ដែល​ទ្រង់បាន​ប្រទាន​ឲ្យ ​ក្នុង​គ្រា​កាន់កាប់ដ៏រុងរឿង​នេះ ។

បើ​អ្នក​ជា​ជន​រងទុក្ខ​ម្នាក់ ឬ​ជា​អ្នក​មើល​ថែ​អ្នក​ជំងឺ​បែប​នេះ សូម​កុំ​ព្យាយាម​គិត​ខ្លាំង​ពេក​ពី​ទំហំ​នៃ​ការងារ​អ្នក ។ សូមកុំ​គិត​ថា អ្នក​អាចជួសជុល​អ្វី​គ្រប់យ៉ាង​បានឡើយ តែ​សូម​​ជួសជុល​អ្វី​ដែល​អ្នក​អាច​ធ្វើ​បានទៅ​បាន​ហើយ ។ បើ​នោះ​ជា​ជ័យ​ជំនះដ៏​តូច​មួយ សូម​​មាន​អំណរ​គុណ​ចំពោះ​វា ហើយ​ចូរ​អត់ធ្មត់ ។ ជាច្រើន​ដង​ ក្នុង​ព្រះគម្ពីរ ព្រះអម្ចាស់​បញ្ជា​ឲ្យ​មនុស្ស​ម្នាក់​ឲ្យ « នៅស្ងៀម » ឬ​ « បង្អន់សិន »---ហើយ​រង់ចាំ ។6 ការ​ស៊ូទ្រាំ​នឹង​កិច្ចការ​មួយ​ចំនួន​ដោយ​អត់ធ្មត់ ​គឺ​ជា​ផ្នែក​នៃ​ការ​អប់រំ​យើង​ក្នុង​ជីវិត​រមែង​ស្លាប់ ។

ចំពោះ​អ្នក​មើលថែ ក្នុង​ការ​ខិតខំ​របស់​អ្នក​ជួយ​ដល់​សុខភាព​របស់​មនុស្ស​ម្នាក់​ទៀត សូម​កុំភ្លេច​ថែទាំ​សុខភាព​អ្នក​ផងដែរ ។ ក្នុង​កិច្ចការ​ទាំងអស់​នេះ ចូរ​វ័យ​ឆ្លាត ។ សូម​កុំ​រត់​លឿន​ជាង​កម្លាំង​ដែល​អ្នក​មាន ។7 អ្វី​ក៏​ដោយ​ដែល​អ្នក​អាច ឬ​មិន​អាច​ផ្ដល់​ឲ្យ​បាន អ្នកអាច​ផ្ដល់ការ​អធិស្ឋាន ហើយ​អ្នក​ផ្ដល់ « ការ​ស្រឡាញ់​ស្មោះត្រង់ » ។8 « សេចក្ដី​ស្រឡាញ់​តែងតែ​អត់ធ្មត់ ហើយ​ក៏​សប្បុរស... មិន​រហ័ស​ខឹង...តែ...ក៏​គ្រប​បាំង​ទាំងអស់... សង្ឃឹម​ទាំងអស់ ទ្រាំទ្រ​ទាំងអស់ ។ សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​រលត់​ឡើយ »។9

ចូរ​យើង​ចងចាំ​ផង​ដែរ​ថា តាមរយៈ​ជំងឺ ឬ​បញ្ហា​លំបាក​គ្រប់​យ៉ាង នៅ​មាន​រឿង​ជាច្រើន​ក្នុង​ជីវិត​ដែល​ត្រូវ​សង្ឃឹម ហើយ​មាន​អំណរ​គុណ ។ យើង​ពិត​ជាមាន​លើស​ពីការ​កម្រិត ឬ​ការ​រងទុក្ខ​យើង! ស្តេហ្វានី ក្លាក នៀលសិន និង​គ្រួសារ​គាត់ ជា​មិត្ត​នឹង​យើង​ជាង 30 ឆ្នាំ​ហើយ។ នៅ​ថ្ងៃ 16 ខែសីហា ឆ្នាំ 2008 ស្តេហ្វានី និង​ស្វាមីគាត់ គ្រីស្ទាន បាន​ស្ថិត​ក្នុង​ការ​ធ្លាក់យន្ត​ហោះមួយ ហើយពេល​សមាជិក​គ្រួសារ​មក​រក​មើល​ជន​រងគ្រោះ គាត់​ត្រូវបាន​គេស្គាល់ដោយសារ​តែ​ថ្នាំ​លាប​ក្រចក​ជើង​គាត់ ពី​ព្រោះ​​ខ្លួន​ប្រាណគាត់​ត្រូវបាន​ភ្លើង​ឆេះ។ ​ ស្តេហ្វានី ស្ទើរ​តែ​មិន​រួច​ជីវិត។ ក្រោយ​ពី​សម្រាក​ដាក់អ៊ុកស៊ីសែន​អស់ពេលបី​ខែ​មក គាត់​បានដឹងខ្លួន។​ ដោយ​មាន​ស្នាម​លើ​រូបកាយ នោះ​ភាពតានតឹង​ដ៏ខ្លាំង​បាន​កើត​មាន​។ ដោយ​មាន​កូនបួន​នាក់​ក្រោម​អាយុប្រាំពីរ​ឆ្នាំ ស្តេហ្វានី មិន​ចង់​ឲ្យ​ពួកគេ​ឃើញ​គាត់​ទៀត​ឡើយ។ គាត់​មាន​អារម្មណ៍​ចង់​ស្លាប់។ មាន​គ្រា​មួយ ស្តេហ្វានី បាន​ប្រាប់ខ្ញុំនៅក្នុង​ការិយាល័យ​ខ្ញុំ ​ថា «ខ្ញុំ​បាន​គិត​ថា​វា​ស្រួល​ជាង បើ​គេ​ភ្លេច​រូបខ្ញុំ ហើយខ្ញុំ​ចាកចេញ​ពី​ជីវិត​គេ​ដោយ​ស្ងៀមស្ងាត់​នោះ»។

តែ ចំពោះ​ស្នាដៃ​ដ៏អស់​កល្ប​របស់គាត់ ព្រម​នឹង​ការ​អធិស្ឋាន​របស់​ស្វាមី​គាត់ ក្រុម​គ្រួសារ មិត្ត​ភក្តិ កូនៗ​ជា​ទីស្រឡាញ់​ទាំង​បួន ហើយ​កូន​ទីប្រាំ​ដែល​ទើប​បាន​កើត 18 ខែ ថ្មីៗ ស្តេហ្វានី បាន​យក​ឈ្នះ​លើ​វិនាសកម្មដ៏​ធំ ដើម្បី​ក្លាយ​ជា​ « ប្លកពីម្តាយ » ដ៏​មាន​ប្រជា​ប្រិយ​ភាពបំផុតនៅ​ក្នុង​ប្រទេស​ ដែល​​ប្រកាស​ដោយ​បើក​ចំហរ​ដល់​មនុស្ស​បួន​លាន​នាក់ ដែល​តាម​ដាន​នៅលើ​ ប្លករបស់​គាត់​ថា « គោលបំណង​ដ៏​ទេវភាព » នៅ​ក្នុង​ជីវិត​ គឺ​ដើម្បី​ធ្វើជា​ម្តាយ និង​មាន​ក្តី​ស្រឡាញ់ រាល់​ថ្ងៃ ដែល​គាត់​ទទួល​បាន​នៅ​លើ​ផែន​ដី​ដ៏​ស្រស់​ស្អាត​នេះ ។

បងប្អូន​ប្រុសស្រី មិន​ថា​ភាព​ស្មុគ​ស្មាញ​របស់​ជាអ្វី​នោះ​ទេ---ទោះ​ជា​ផ្នែក​ស្មារតី ឬ អារម្មណ៍ ឬ ខាង​រូប​កាយ ឬ​ទោះ​ជា​អ្វី​ក្តី--- សូម​កុំបោះ​បង់​ចោល​អ្វី​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត ដោយ​ការ​បញ្ចប់​វា​ឡើយ ! សូម​ទុក​ចិត្ត​លើ​ព្រះ ។ សូម​តោង​ឲ្យ​ជាប់​នឹង​សេចក្តី​ស្រឡាញ់​ទ្រង់ ។ សូម​គិត​ថា នៅ​ថ្ងៃ​ណា​មួយ​ ភាព​ខ្មៅ​ងងឹត​នឹង​ចេញ​ជា​ពន្លឺ ហើយ​ស្រមោល​នៃ​ជីវិត​រមែង​ស្លាប់​នឹង​បាត់​ទៅ ។ ទោះ​បី​ជា​យើង​អាច​មាន​អារម្មណ៍​ថា « ដូច​ជា​ឆ្នាំង​ដែល​បែក​ធ្លាយ​ » ដូច​ដែល​ទំនុក​ដំកើង​បាន​និយាយក្ដី 10 សូម​ឲ្យ​យើង​ចងចាំថា ឆ្នាំង​គឺក្នុង​ព្រះ​ហស្ថនៃ​អ្នកស្មូន​ឆ្នាំង​ដ៏​ទេវភាព ។ ជន​ដែល​មាន​គំនិត​ខ្ទិច​ខ្ទាំអាច​ត្រូវ​បានព្យាបាល គឺ​ដូច​ដែល​ឆ្អឹង​ដែល​បាក់ និង​ចិត្ត​ដែល​ឈឺ​ចាប់ត្រូវ​បាន​ព្យាបាល ។ ខណៈ​​ព្រះ​កំពុង​ធ្វើព្រះ​រាជ​កិច្ច​ដល់​របស់​ដែល​ខូច​ទាំង​នោះ នោះ​យើង​ទាំង​អស់​គ្នា អាច​ជួយ​ដោយ​ការ​មាន​ចិត្ត​សណ្តោស​ប្រណី មិន​កាត់​សេចក្តី ឬ​ចិត្ត​អាក្រក់ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់ពី​ការ​រស់ឡើង​វិញ​ដ៏​បរិសុទ្ធ ដែល​ជា​អំណោយ​ទាន​ដ៏​ចាំបាច់ ក្នុង​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ! ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ជាមួយ​សាវក ប៉ុល​ថា អ្វី​ដែល​ផុយ​រលួយ​នឹង​បាន​រស់​ឡើង​ក្នុង​ភាព​ឥតខ្ចោះ​នៅថ្ងៃ​ណា​មួយ ហើយ​អ្វី​ដែល​ទន់ខ្សោយ​នឹង​បាន​រស់​ឡើង​ក្នុង​អំណាច ។11 ខ្ញុំ​ថ្លែង​ជា​សាក្សីពី​ថ្ងៃ​នោះ ជា​ពេល​មនុស្ស​ដែល​យើង​ស្រឡាញ់​ ដែល​មាន​ភាព​ពិការ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ នឹង​ឈរ​នៅ​ចំពោះ​មុខ​យើង​ក្នុង​ភាព​រុងរឿង ហើយ​អស្ចារ្យ​ក្នុង​រូបកាយ និង​គំនិត​ដ៏​ល្អ​ឥតខ្ចោះ ។ តើ​វា​នឹង​ក្លាយ​គ្រា​ដ៏​រំភើប​យ៉ាង​ណា​ទៅ ! ខ្ញុំ​មិន​ដឹង​ថា យើង​នឹង​រីករាយ​ចំពោះ​ខ្លួន​ឯង​ដែល​បាន​ឃើញ​អព្ភូតហេតុ​មួយ​បែប​នេះ ឬ​រីករាយ​ចំពោះ​ពួកគេ​ដែល​ពេញ​ដោយ​ភាព​ឥតខ្ចោះ ហើយ​នៅ​ទីបំផុត « មាន​សេរីភាព » យ៉ាង​ណា​​នោះ​ទេ ។ 12 រហូត​ដល់​គ្រា​ដែល​អំណោយ​ទាន​ដ៏​ពេញ​លេញ​របស់​ព្រះគ្រីស្ទ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ សូម​ឲ្យ​យើង​រស់​ដោយ​សេចក្តី​ជំនឿ តោង​ឲ្យ​ជាប់​នឹង​ក្តី​សង្ឃឹម និងបង្ហាញ « ចិត្ត​អាណិត​អាសូរ »13 ខ្ញុំ​សូម​អធិស្ឋាន​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។