សូមស្វាគមន៍មកកាន់សន្និសីទ
វាជាការអធិស្ឋានខ្ញុំ សូមឲ្យយើងអាចបានពោរពេញដោយព្រះវិញ្ញាណនៃព្រះ ពេលយើងស្ដាប់ ហើយរៀន ។
វាជាការល្អណាស់ បងប្អូនប្រុសស្រីខ្ញុំអើយ ដើម្បីជួបគ្នាជាថ្មីម្ដងទៀត ។ វាជាង 183 ឆ្នាំហើយ ចាប់តាំងពីសាសនាចក្រ ត្រូវបានរៀបចំឡើងដោយ ព្យាការី យ៉ូសែប ស្ម៊ីធ ក្រោមការដឹកនាំរបស់ព្រះអម្ចាស់ ។ នៅការប្រជុំ ថ្ងៃទី 6 ខែមេសា ឆ្នាំ 1830 នោះ មានសមាជិកតែប្រាំមួយនាក់មានវត្តមាន ។
ខ្ញុំរីករាយនឹងប្រកាសថា កាលពីពីរសប្ដាហ៍មុន សមាជិកភាពនៃសាសនាចក្របានឈានចូលដល់ 15 លាននាក់ ។ សាសនាចក្រ បន្ដរីកចម្រើនយ៉ាងខ្ជាប់ខ្ជួន និងដើម្បីផ្លាស់ប្ដូរជីវិតមនុស្សកាន់តែច្រើនជារៀងរាល់ឆ្នាំ ។ វាកំពុងផ្សាយនៅពេញផែនដី ពេលអ្នកផ្សាយសាសនាយើង ស្វែងរកអ្នកទាំងឡាយដែលកំពុងស្វែងរកសេចក្ដីពិត ។
វាជិតមួយឆ្នាំហើយ ចាប់តាំងពីខ្ញុំបានប្រកាសអំពីការបន្ទាបអាយុនៃការបម្រើផ្សាយសាសនា ។ ចាប់តាំងពីគ្រានោះមក ចំនួនបម្រើជាអ្នកផ្សាយសាសនាពេញម៉ោង បានកើនចាប់ពី 58,500 នាក់នៅខែតុលា ឆ្នាំ 2012 ទៅដល់ 80,333 នាក់នាសព្វថ្ងៃនេះ ។ ឱនេះជាការឆ្លើយតបដ៏អស្ចារ្យ និងបំផុសគំនិត ដែលយើងធ្វើជាសាក្សី !
គម្ពីរបរិសុទ្ធ គ្មានសរសេរនូវការប្រកាសដែលទាក់ទង មានការទទួលខុសត្រូវក្នុងការចងភ្ជាប់ មានការណែនាំចំៗច្រើនជាងបញ្ជាដែលបានផ្ដល់ឲ្យដោយព្រះដែលរស់ឡើងវិញ ពេលទ្រង់បានលេចមកពួកសិស្សដប់មួយនាក់នៅស្រុកកាលីឡេទេ ។ ទ្រង់មានបន្ទូលថា « ចូរទៅបញ្ចុះបញ្ចូលមនុស្សឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមនៃព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ » ។1 ព្យាការីយ៉ូសែប ស្ម៊ីធ បានប្រកាសថា « បន្ទាប់ពីអ្វីៗទាំងអស់ត្រូវបាននិយាយ កាតព្វកិច្ចដ៏សំខាន់ និងមហិមាបំផុត គឺផ្សាយដំណឹងល្អ » ។ 2 អ្នករាល់គ្នាមួយចំនួននៅទីនេះថ្ងៃនេះ នឹងចាំពាក្យរបស់ប្រធាន ដេវីឌ អូ មិកឃេ ដែលមានឃ្លាស្រដៀងគ្នាថា « សមាជិកគ្រប់រូបជាអ្នកផ្សាយសាសនា ! »3
ខ្ញុំសូមបន្ថែមពាក្យខ្ញុំចំពោះពាក្យទាំងនោះ ។ ឥឡូវជាពេលសម្រាប់សមាជិក និងអ្នកផ្សាយសាសនារួមគ្នា ធ្វើការជាមួយគ្នា ធ្វើការក្នុងចម្ការព្រះអម្ចាស់ ដើម្បីនាំព្រលឹងមកកាន់ទ្រង់ ។ ទ្រង់បានរៀបចំមធ្យោបាយសម្រាប់យើងចែកចាយដំណឹងល្អតាមវិធីជាច្រើន ហើយទ្រង់នឹងជួយយើងក្នុងកិច្ចការយើង បើយើងនឹងធ្វើដោយក្ដីជំនឿដើម្បីបំពេញកិច្ចការទ្រង់ ។
ដើម្បីជួយរក្សាកម្លាំងអ្នកផ្សាយសាសនារបស់យើងកើនឡើង ខ្ញុំបានសុំឲ្យសមាជិកយើងបរិច្ចាគចូលទៅក្នុងមូលនិធិអ្នកផ្សាយសាសនាវួដរបស់ពួកគេ ឬមូលនិធិអ្នកផ្សាយសាសនាទូទៅនៃសាសនាចក្រកាលពីមុន បើពួកគេអាចធ្វើបាន ។ ចម្លើយចំពោះសំណើរនោះ ត្រូវបានទទួលយក ហើយបានជួយឧបត្ថម្ភដល់សមាជិករាប់ពាន់នាក់ ដែលស្ថានភាពរបស់ពួកគេពុំអាចឲ្យពួកគេផ្គត់ផ្គង់ខ្លួនគេបាននោះ ។ ខ្ញុំអរគុណចំពោះការបរិច្ចាគដ៏សប្បុរសរបស់អ្នក ។ តម្រូវការជំនួយ គឺមានជាបន្ដ ហើយយើងអាចបន្ដជួយដល់អ្នកដែលមានបំណងបម្រើ គឺអស្ចារ្យណាស់ ប៉ុន្តែអ្នកដែលពុំអាចផ្គត់ផ្គង់ខ្លួនគេ នឹងមានធម្យោបាយដើម្បីធ្វើការបម្រើបាន ។
ឥឡូវ បងប្អូនប្រុសស្រី យើងមកទីនេះដើម្បីរៀន និងទទួលការបំផុសគំនិត ។ សារលិខិតជាច្រើន មានប្រធានបទដំណឹងល្អផ្សេងៗគ្នា ដែលនឹងផ្ដល់ឲ្យអំឡុងរយៈពេលពីរថ្ងៃបន្ទាប់ទៀត ។ បុរសស្ត្រីដែលនឹងនិយាយទៅអ្នក បានស្វែងរកជំនួយពីស្ថានសួគ៌ ស្ដីអំពីសារលិខិតដែលពួកគេនឹងផ្ដល់ឲ្យ ។
វាជាការអធិស្ឋានខ្ញុំ សូមឲ្យយើងអាចបានពោរពេញដោយព្រះវិញ្ញាណនៃព្រះ ពេលយើងស្ដាប់ និងរៀន ។ ក្នុងនាមនៃព្រះអង្គសង្គ្រោះយើង ជាព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។