ឆ្នាំ ២០១០-២០១៩
ការ​គាំទ្រ​ដល់អ្នក​កាន់​តំណែង​ក្នុង​សាសនាចក្រ
ខែ តុលា ឆ្នាំ ២០១៦


3:51

ការ​គាំទ្រ​ដល់អ្នក​កាន់​តំណែង​ក្នុង​សាសនាចក្រ

បងប្អូន​ប្រុស​ស្រី ប្រធាន​ ម៉នសុន បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​បង្ហាញ​ឈ្មោះ​របស់​អ្នក​កាន់​តំណែង​ទូទៅ និង​ពួកចិត​សិបនាក់​ប្រចាំ​តំបន់​របស់​សាសនាចក្រ​ដល់​បងប្អូន​សម្រាប់​ការ​បោះឆ្នោត​គាំទ្រ ។

យើងត្រូវបានស្នើសុំឲ្យ​គាំទ្រដល់ ថូម៉ាស ស្ពែនស៊ើរ ម៉នសុន ជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ហើយជាប្រធាន នៃសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ ហិនរី ប៊ែនញៀន អាវរិង ជាទីប្រឹក្សាទីមួយ នៅក្នុងគណៈប្រធានទីមួយ ព្រមទាំង ឌៀថើរ ហ្វ្រែឌទ្រីច អុជដូហ្វ ជាទីប្រឹក្សាទីពីរ នៅក្នុងគណៈប្រធានទីមួយ។

អស់អ្នក​ដែលគាំទ្រ សូមបង្ហាញ។

បើមានអ្នកជំទាស់ សូមបង្ហាញ ។

យើង​ត្រូវ​បាន​ស្នើរ​សុំ​ឲ្យ​គាំទ្រ​ដល់ រ័សុល ម៉ារៀន ណិលសុន ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​សមាជិក​ក្នុង​កូរ៉ុម​នោះដូច​តទៅ ៖ រ័សុល អិម ណិលសុន, ដាល្លិន អេក អូក, អិល រ័សុល បាឡឺដ, រ៉ូបឺត ឌី ហែល, ជែហ្វ្រី អ័រ ហូឡិន, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, និង នែល អិល អាន់ឌើរសិន រ៉ូណល អេ រ៉ាសបាន, ហ្គែរី អ៊ី. ស្ទីវិនសុន, និង ដេល ជី. រិនឡាន់ ។

អស់​អ្នក​ដែលគាំទ្រ សូមបង្ហាញ។

មាន​អ្នក​ជំទាស់ សូមបង្ហាញ។

យើង​ត្រូវបាន​ដាក់ស្នើ​សុំ​ឲ្យគាំទ្រ​ដល់​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ និង​ពួកសាវក​ដប់ពីរ​នាក់ ជាព្យាការី អ្នកមើលឆុត និងអ្នក​ទទួលវិវរណៈ ។

អស់អ្នក​ដែល​គាំទ្រ សូមបង្ហាញ។

មានអ្នកណាជំទាស់ សូមបង្ហាញដោយ​សញ្ញា​ដូចគ្នា។

យើងត្រូវ​បាន​ស្នើ​សុំឲ្យដោះលែង​ដោយ​ថ្លែង​អំណរគុណ​ចំពោះ​ការ​បម្រើ​ដ៏​លះបង់​របស់​អែលឌើរ ដានីយ៉ែល អិល. ចនសុន, ចៃរ៉ូ ម៉ាហ្សាហ្គារឌី, ខេន អែហ្វ. រីឆាត, និង ហ្វ្រែនស៊ីស្កូ ជេ. វីណាស ពី​ពួក​ចិត​សិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ ហើយ​ផ្ដល់​ដល់​ពួកលោក​នូវ​តំណែង​កិត្តិយស ។ យើង​សូម​កត់​ចំណាំ​ចំពោះ​ការ​បម្រើ​របស់​អែលឌើរ ភើរ ជី. ម៉ាម ដែល​បាន​ទទួល​មរណភាព​ទៅ​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​កក្កដា ឆ្នាំ​២០១៦ ។ យើង​សូម​សម្ដែង​ក្ដី​ស្រឡាញ់ និង​ការ​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ដល់​បងស្រី ម៉ាម និង​កូនៗ ព្រមទាំង​ចៅៗ​របស់​ពួកគាត់ ។

អស់អ្នកដែលចង់ចូលរួមបង្ហាញនូវការថ្លែងអំណរគុណ​ចំពោះការបម្រើដ៏​អស្ចារ្យ​របស់បងប្អូន​ប្រុស​ទាំង​នេះ សូមបង្ហាញ ។

យើងត្រូវបានដាក់ស្នើសុំឲ្យដោះលែង អាឡាន អរ. វ៉កឃើរ ជា​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ ។ អស់អ្នក​ដែលចង់​ចូលរួម​ថ្លែង​អំណរ​គុណ​ចំពោះ​ការបម្រើ​បងប្រុស វ៉កឃើរ សូមបង្ហាញ ។

យើងត្រូវ​បាន​ស្នើ​សុំឲ្យគាំទ្រដល់​ពួក​ចិត​សិប​ប្រចាំ​តំបន់​ដូច​ខាង​ក្រោម ៖ បានូ ខេ. ហ៊ីរ៉ាណាន​ដានី និង សានឌីណូ រ៉ូម៉ែន ។

អស់អ្នក​ដែល​គាំទ្រ សូមបង្ហាញ។

អស់​អ្នក​ណា​ជំទាស់ សូម​បង្ហាញ ។

យើងត្រូវ​បាន​ស្នើ​សុំឲ្យគាំទ្រដល់អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ ពួកចិតសិបនាក់​ប្រចាំ​តំបន់ និង​គណៈប្រធាន​អង្គការ​ជំនួយ​ទូទៅ​ដទៃទៀតដែលបង្កើតឡើងនៅបច្ចុប្បន្ននេះ ។

អស់អ្នក​ដែល​គាំទ្រ សូមបង្ហាញ។

មានអ្នកជំទាស់ សូមបង្ហាញដោយ​សញ្ញា​ដូចគ្នា។

ប្រធាន ម៉នសុន ការ​គាំទ្រ​ត្រូវ​បាន​កត់ចំណាំ ។ យើង​សូមអញ្ជើញ​អ្នកទាំងឡាយ​ដែលអាច​មានការ​​ដាក់ស្នើ​សុំជំទាស់ សូម​ទាក់ទង​ទៅ​ប្រធាន​ស្ដេក​របស់ពួកគេ ។

បង​ប្អូន​ប្រុស​ស្រី​សូម​អរគុណ​ចំពោះ​សេចក្តី​ជំនឿ និង​ការអធិស្ឋាន​ជា​បន្ត​បន្ទាប់​របស់​បងប្អូន​ឲ្យ​ថ្នាក់ដឹកនាំ​សាសនាចក្រ ។