ខែ តុលា ឆ្នាំ ២០១៦ សម័យប្រជុំស្ត្រីទូទៅ សម័យប្រជុំស្ត្រីទូទៅ ជីន ប៊ី ប៊ីងហាំខ្ញុំនឹងនាំពន្លឺនៃដំណឹងល្អចូលមកគេហដ្ឋានខ្ញុំស៊ីស្ទើរ ប៊ីងហាំ បង្រៀនថាយើងអាចចែកចាយពន្លឺនៃដំណឹងល្អ តាមរយៈការមានចិត្តសប្បុរស និង ការមិនវិនិច្ឆ័យគេ ព្រមទាំងតាមរយៈការអភិវឌ្ឍអំណោយទាននៃសេចក្តីសប្បុរស ។ ខារូល អិម ស្ទីវិសអង្គព្យាបាលដ៏កំពូលបងស្រីស្ទីហ្វិន ថ្លែងទីបន្ទាល់អំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះដើម្បីព្យាបាលយើងពីអំពើបាបរបស់យើង ពីទង្វើអសុចរិតរបស់អ្នកដទៃ និងពីការលំបាកនានានៃជីវិតរមែងស្លាប់ ។ បូនី អិល អូស្ការសុនឱបងប្អូនស្ត្រីក្នុងស៊ីយ៉ូនអើយ ចូរក្រោកឡើងក្នុងភាពរឹងមាំស៊ីស្ទើរ អូស្ការសុន បង្រៀនដល់បងប្អូនស្រីទាំងឡាយថា ពួកគេត្រូវតែក្រោកឡើងធ្វើជាស្ត្រី នៃសេចក្ដីជំនឿតាមរយៈការសិក្សា និងការមានទីបន្ទាល់មួយអំពីគោលលទ្ធិសំខាន់ៗនៃដំណឹងល្អ ។ ឌៀថើរ អេស្វ អុជដូហ្វទ្វារចុងក្រោយគេនៅជាន់ទីបួនប្រធាន អុជដូហ្វ លើកទឹកចិត្តបងប្អូនស្រីឲ្យរស់នៅតាមសេចក្តីជំនឿ ស្វែងរកដោយឧស្សាហ៍ព្យាយាម ដើរនៅក្នុងសេចក្តីសុចរិត និង ស្វែងរកព្រះដោយអស់ពីចិត្តរបស់ពួកគេ ។ សម័យប្រជុំព្រឹកថ្ងៃសៅរ៍ សម័យប្រជុំព្រឹកថ្ងៃសៅរ៍ ឌៀថើរ អេស្វ អុជដូហ្វឱ ផែនការនៃព្រះរបស់យើងធំណាស់ហ្ន៎ !ប្រធាន អុជដូហ្វ លើកទឹកចិត្តយើងដើម្បីឲ្យតម្លៃទៅលើសេចក្ដីពិតអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ហើយចងចាំវាដោយភាពស្ញប់ស្ញែង និងភាពអស្ចារ្យ ។ រ៉ូបឺត ឌី ហែល« ចូរមកតាមខ្ញុំចុះ »ដោយការអនុវត្តសេចក្ដីស្រឡាញ់ និងការបម្រើជាគ្រិស្តសាសនិកអែលឌើរ ហែល លើកទឹកចិត្តឲ្យអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទមានសេចក្ដីស្រឡាញ់ និងសន្ដានចិត្តល្អដូចព្រះគ្រីស្ទជំនួសឲ្យការទាស់ទែងគ្នា ដែលនឹងជួយកាត់បន្ថយនូវការរងទុក្ខខាងវិញ្ញាណ ។ ខារ៉ុល អេហ្វ ម៉ាកខន់ឃីបំណងប្រាថ្នាដ៏ស្មោះរបស់ព្រលឹងស៊ិស្ទើរ ម៉ាកខន់ឃី បង្រៀនថា ការអធិស្ឋានរបស់យើងមានការចូលរួមចំណែកពីសំណាក់សមាជិកទាំងបីអង្គនៃក្រុមព្រះ ៖ យើងអធិស្ឋានទៅព្រះវរបិតាយើង នៅក្នុងព្រះនាមនៃព្រះគ្រីស្ទ តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ ក្រេហ្គ ស៊ី គ្រីស្ទីនសិន« អ្នកមើលឆុតម្នាក់ដ៏ជម្រើសដែលយើងនឹងបង្កើតឡើង »អែលឌើរ គ្រីស្ទីនសិន រំឭកយើងថា តាមរយៈបេសកកម្មដែលបានទាយទុកជាមុនរបស់ យ៉ូសែប ស៊្មីធ ក្នុងនាមជាព្យាការីនៃការស្ដារឡើងវិញ នោះយើងអាចរីករាយនឹងផលផ្លែ និង ពរជ័យនៃការស្ដារឡើងវិញបាន ។ ហ្វ័ន អេ យូសេដាព្រះអម្ចាស់យេស៊ូវគ្រីស្ទបង្រៀនយើងឲ្យអធិស្ឋានអែលឌើរ យូសេដា លើកទឹកចិត្តសមាជិកឲ្យអធិស្ឋានចេញពីចិត្ត អធិស្ឋានពីមុនធ្វើការសម្រេចចិត្តសំខាន់ៗ ដោយកត់សម្គាល់ថាពេលនៃការអធិស្ឋានគឺជាពេលដ៏ពិសិដ្ឋ ។ ជេ ដេវណ៍ ខួនីស្សតើខ្ញុំបានគ្រប់លក្ខណ៍ហើយឬនៅ ? តើខ្ញុំអាចបានគ្រប់លក្ខណ៍ដែរឬទេ ?អែលឌើរ ខួនីស្ស ពន្យល់ថា ដរាបណាយើងបន្ដរស់នៅតាមបទបញ្ញត្តិ ប្រែចិត្ត ហើយពឹងផ្អែកលើព្រះគ្រីស្ទ នោះ យើងនឹងមានភាពសក្ដិសមដើម្បីត្រឡប់ទៅរស់នៅនឹងព្រះវិញ ។ សម័យប្រជុំរសៀលថ្ងៃសៅរ៍ សម័យប្រជុំរសៀលថ្ងៃសៅរ៍ ហែនរី ប៊ី អាវរិងការគាំទ្រដល់អ្នកកាន់តំណែងក្នុងសាសនាចក្រប្រធាន អាវរិង បង្ហាញពីឈ្មោះរបស់អ្នកមានសិទ្ធិអំណាចទូទៅ និងអ្នកកាន់តំណែងអង្គការជំនួយទូទៅ និងអ្នកកាន់តំណែងទូទៅ សម្រាប់ការលើកដៃគាំទ្រ ។ ឃ្វីនថិន អិល ឃុកភាពក្លាហាននៅក្នុងទីបន្ទាល់ពីព្រះយេស៊ូវអែលឌើរ ឃុក បង្រៀនថា ដើម្បីយើងក្លាហាននៅក្នុងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ នោះយើងចាំបាច់ត្រូវចៀសវាងពីឧបសគ្គនានាដែលអាចរាំងស្ទះដល់ការរីកចម្រើនរបស់យើង ។ ហ្គែរី អ៊ី ស្ទីវ៉ែនសុនចូរសិក្សាព្រះគម្ពីរ ចូររំពឹងទៅរកព្រះអម្ចាស់អែលឌែល ស្ទីវ៉ែនសុន ពន្យល់អំពីរបៀបដែលព្រះគម្ពីរមរមនគឺជាមូលដ្ឋាននៃសាសនារបស់យើង និង របៀបដែលសមាជិកអាចទទួលទីបន្ទាល់អំពីគម្ពីរនេះតាមរយៈការអាន ។ ឌី ថត គ្រីស្តូហ្វឺសិន« នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ »អែលឌើរ គ្រីស្តូហ្វឺសិន ពន្យល់ថាសេចក្ដីស្រឡាញ់របស់ព្រះគឺមានជានិរន្ដរ៍ និងអស់កល្បជានិច្ច ប៉ុន្តែពរជ័យដ៏មហិមារបស់ទ្រង់គឺស្ថិតអាស្រ័យនៅលើការគោរពប្រតិបត្តិ ។ ដបុលយូម៉ាក បាសេតដើម្បីភាពរីកចម្រើន និង ការរៀនសូត្រខាងវិញ្ញាណអែលឌើរ បាសេត បង្រៀនអំពីរបៀបដែលការអត់ធ្មត់ សេចក្តីជំនឿ និង ការគោរពប្រតិបត្តិ អាចជួយយើងបង្កើនចំណេះដឹងខាងវិញ្ញាណ ។ កាស្សូហីកូ យ៉ាម៉ាស្ស៊ីតាចូរមានមហិច្ឆតាចំពោះព្រះគ្រីស្ទចុះអែលឌើរ យ៉ាម៉ាស្ស៊ីតា លើកទឹកចិត្តយើងឲ្យ « មានមហិច្ឆតាចំពោះព្រះគ្រីស្ទ » តាមរយៈការបម្រើដោយស្មោះត្រង់ និង ឧស្សាហ៍ព្យាយាម ដោយគ្មានការរអ៊ូរទាំ ព្រមទាំងមានការស៊ូទ្រាំនឹងការសាកល្បងដោយអំណរ ។ ដាល្លិន អេក អូកការចែកចាយដំណឹងល្អដែលបានស្តារឡើងវិញអែលឌើរ អូក បង្រៀនថាការចែកចាយដំណឹងល្អគឺជាឯកសិទ្ធិមួយដ៏ពេញដោយអំណរ ហើយផ្តល់យោបល់នានាដើម្បីជួយសមាជិកបំពេញការទទួលខុសត្រូវនេះឲ្យមានប្រសិទ្ធភាព ។ សម័យប្រជុំបព្វជិតភាព សម័យប្រជុំបព្វជិតភាព ជែហ្វ្រី អ័រ ហូឡិនសារទូតនៃសាសនាចក្រអែលឌើរ ហូឡិន រំឭកដល់អ្នកដឹកនាំបព្វជិតភាពអំពីសារសំខាន់នៃការមើលថែដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ តាមរយការបង្រៀនតាមផ្ទះដោយយកចិត្តទុកដាក់ ។ ឡឺគ្រែន អរ ខឺតធិស ជុញ្ញ័រមានអំណាចនៅក្នុងព្រះគម្ពីរនេះអែលឌើរ ខឺតធីស បង្រៀនអំពីរបៀបដែលការបង្កើនទីបន្ទាល់អំពីព្រះគម្ពីរមរមន អាចប្រទានពរដល់ជីវិតយើង ហើយនាំយើងឲ្យខិតទៅកាន់តែជិតព្រះគ្រីស្ទ ។ ឌៀថើរ អេស្វ អុជដូហ្វចូររៀនអំពីអាលម៉ា និង អាម៉ូលេកប្រធាន អុជដូហ្វ សូមឲ្យអ្នកកាន់បព្វជិតភាព អាចរៀនអំពីអាលម៉ាក្នុងការស្វែងរកមនុស្សដូចជាអាម៉ូលេក និង របៀបដែលពួកគេអាចក្លាយដូចជាអាម៉ូលេកនៅក្នុងភាពជាសិស្សរបស់ខ្លួន ។ ហែនរី ប៊ី អាវរិងប្រយោជន៍ឲ្យអ្នកនោះអាចត្រឡប់ជាមានកម្លាំងខ្លាំងឡើងដែរប្រធាន អាវរិង លើកទឹកចិត្តដល់ពួកអ្នកកាន់បព្វជិតភាពមិលគីស្សាដែកដើម្បីជួយដល់អ្នកដទៃ ជាពិសេសពួកអ្នកកាន់បព្វជិតភាពអើរ៉ុន រៀបចំសម្រាប់ការបម្រើនាពេលអនាគត ។ ថូម៉ាស អេស ម៉នសុនគោលការណ៍ និងការសន្យាទាំងឡាយប្រធាន ម៉នសុន ថ្លែងទីបន្ទាល់អំពីពរជ័យដែលបានមក នៅពេលយើងគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ ថូម៉ាស អេស ម៉នសុនផ្លូវដ៏ឥតខ្ចោះឆ្ពោះទៅកាន់សុភមង្គលប្រធានម៉នសុន ថ្លែងទីបន្ទាល់អំពីសេចក្ដីពិតពេញលេញអំពីផែនការនៃសុភមង្គល ដែលផ្ដោតសំខាន់លើព្រះយេស៊ូវគ្រីស្ទ ។ យើងមានកាតព្វកិច្ចដើម្បីចែកចាយ និងរស់នៅតាមសេចក្ដីពិត ។ រ័សុល អិម ណិលសុនអំណរ និង ការរស់រានខាងវិញ្ញាណប្រធាន ណិលសុន បង្រៀនថាយើងអាចមានអំណរទោះនៅក្នុងកាលៈទេសៈណាក្តី ប្រសិនបើយើងផ្តោលលើព្រះយេស៊ូវគ្រីស្ទ និង ផែនការនៃសេចក្ដីសង្គ្រោះ ។ ភីទើរ អែហ្វ ម៉ើរស្សពិធីសាក្រាម៉ង់អាចជួយពួកយើងឲ្យបានបរិសុទ្ធអែលឌើរ ម៉ើរស្ស បង្រៀនអំពីរបៀបដែលយើងអាចរៀបចំខ្លួន និង ចូលរួមពិធីបរិសុទ្ធសាក្រាម៉ង់បានកាន់តែប្រសើរឡើង ។ លីនដា អេស រីវស៍ផែនការដ៏មហិមានៃសេចក្ដីប្រោសលោះបងស្រីរីវស៍ ចែកចាយរឿងអំពីបុគ្គលម្នាក់ៗដែលមានអារម្មណ៍សេចក្ដីសុខសាន្ដ អំណរ និងពរជ័យនៃការប្រែចិត្តដោយស្មោះ និងការទទួលទានដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ អិម រ័សុល បាឡឺដតើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ?អែលឌើរបាឡឺតបានសុំឲ្យយើងពិចារណាថាយើងនឹងត្រឡប់ទៅកន្លែងណា ប្រសិនបើយើងងាកចេញពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៅពេលសេចក្ដីជំនឿរបស់យើងត្រូវសាកល្បងនោះ ។ បើសិនជាយើងស្ថិតនៅ នោះយើងត្រូវបានប្រទានពរ ។ ឌីន អិម ដេវីសពរជ័យនៃការថ្វាយបង្គំប៊ីស្សពដេវីសបង្រៀនយើងពីការថ្វាយបង្គំពិតចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលយើងអាចមានពរជ័យដែលកើតមានមកជាមួយនឹងវា ។ លីន ជី រ៉ូប៊ីនចៅក្រមសុចរិតអែលឌើរ រ៉ូប៊ីនចែកចាយអំពីសារៈសំខាន់នៃការវិនិច្ឆ័យក្នុងសេចក្តីសុចរិត និង អំពីការបង្រៀន និង កែតម្រូវអ្នកដទៃដោយសេចក្តីស្រឡាញ់ ដូចជាព្រះអង្គសង្គ្រោះបានធ្វើ ។ ហែនរី ប៊ី អាវរិងការដឹងគុណនៅថ្ងៃឈប់សម្រាកប្រធាន អាវរិង បង្រៀនថា ថ្ងៃឈប់សម្រាកគឺជាគ្រាមួយដើម្បីដឹងគុណចំពោះពរជ័យ ហើយចងចាំ ព្រមទាំងបំពេញសេចក្ដីសញ្ញារបស់យើងដើម្បីបម្រើដល់មនុស្សដទៃទៀត ។ សម័យប្រជុំរសៀលថ្ងៃអាទិត្យ សម័យប្រជុំរសៀលថ្ងៃអាទិត្យ ដេវីឌ អេ បែដណា« បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ »អែលឌើរ បែតណាពិពណ៌នាអំពីដំណើរការនៃការកាន់តែស្គាល់ព្រះអង្គសង្គ្រោះដែលរួមមាន ការអនុវត្តក្ដីជំនឿលើទ្រង់ ការដើរតាមទ្រង់ ការបម្រើទ្រង់ និងការជឿលើទ្រង់ ។ រ៉ូណល អេ រ៉ាសបានក្រែងភ្លេចអែលឌើរ រ៉ាសបាន ថ្លែងទៅកាន់អស់អ្នកដែលស្វែងរកការពង្រឹងសេចក្តីជំនឿរបស់ពួកគេ ដោយរំឭកពួកគេអំពីសេចក្តីស្រឡាញ់របស់ព្រះ ហើយលើកទឹកចិត្តពួកគេឲ្យចងចាំ ហើយកត់ត្រាបទពិសោធន៍ខាងវិញ្ញាណ ។ អ៊ីវ៉ាន អេ ស្មុតព្រះនឹងជូតទឹកភ្នែកទាំងអស់អែលឌើរ ស្មត ថ្លែងទីបន្ទាល់ថា នៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ នោះទ្រង់នឹងលើកស្ទួយ ហើយបីទ្រយើងឡើងឆ្លងកាត់ការសាកល្បងរបស់យើង ។ ខេ ប្រេត ណាតត្រេសគ្មានសេចក្តីអំណរណាដែលធំជាងការដឹងថា ពួកគេដឹងនោះឡើយអែលឌើរ ណាតត្រេស លើកទឹកចិត្តមនុស្សទាំងអស់ឲ្យជួយដល់កុមារតូចៗឲ្យស្គាល់ និងដឹងពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ។ ឌែល ជី រិនឡាន់ការប្រែចិត្ត ៖ ជម្រើសដ៏មានអំណរអែលឌើរ រេនឡាន់ បង្រៀនថាការប្រែចិត្តគឺជាជម្រើសមួយ ដែលយើងអាចធ្វើបាន ដោយសារដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ហើយការប្រែចិត្តអាចនាំមកនូវអំណរ ។